ភាគទី :16 ស្លាប់មិនខានទេចាហ្វាយខ្ញុំ!!

3.8K 384 21
                                    

   +seoul

ពន្លឺព្រះអាទិត្យក៏លេចបាត់ជំនួសមកវិញនៅពន្លឺព្រះច័ន្ទរះដ៏ស្រស់ត្រកាល នៅក្នុងភូមិគ្រឹះត្រកូលគីមពេលនេះមានភាពចលាចលខ្លាំងណាស់ អ្នកបម្រើគ្រប់គ្នាញ៉ាប់ដៃញ៉ាប់ជើងតាមរកអ្វីមួយឲ្យចាហ្វាយខ្លួន ព្រោះមើលទៅចាហ្វាយខ្លួនដូចជាខឹងខ្លាំងណាស់!

ឆាប់រកឲ្យឃើញទៅ បើមិនឃើញពួកឯងក៏មិនបាច់ដេកដូចគ្នា !!ម៉ែដោះៗទៅសម្រាកចុះណា នេះយប់ហើយ >>ថេយ៏ដែរអង្គូយលើសាឡុងស្រែកបញ្ជាកូនចៅញ៉ែតៗធ្វើឲ្យគ្រប់គ្នាភ័យប្រលឹងចុងសក់អស់ហើយពេលស្រែកម្ដងអ្នកបម្រើចង់គាំងបេះដូង !! ពេលនេះថេយ៏កំពុងតែក្ដៅក្រហល់ក្រហាយពេញខ្លួនព្រោះតែបាត់ខោក្នុងសំណព្វចិត្ត

របស់គេ ដឹងទេគេខំងូតទឹកហើយឡើងស្អាតថានឹងគេងស្លៀកខោក្នុងសំណព្វចិត្តតែមានអីបើកទូរមើលបាត់ស្រមោលវាឈឹងទៅវាបាត់ទៅណា !! ថេយ៏ញ៉ែតៗឲ្យកូនចៅខ្លួនហើយក៏ងាកមកនិយាយជាមួយម៉ែដោះដោយសម្លេងស្រទន់មិនខ្លាំង មិនផ្អែម មិនសាប មិនល្វីង មិនចត់ មិនប្រៃ មិនភ្លៀវ បានឈប់...!!និយាយរួម គឺមិនដឹង!!

ច៎ាស...អ្នកប្រុសតូច >>ម៉ែដោះដោយមិនចង់ប្រកែកច្រើនក៏ស្ដាប់តាមថេយ៏ប្រាប់គាត់តបទៅវិញទាំងញញឹមតិចៗ ដែរគាត់ព្រមមិនមែនមានន័យថាគាត់ខ្ចិលទេតែគាត់រាងចាស់ហើយក៏ឆាប់អស់កម្លាំងដូចគ្នាណាមួយមិនចង់ប្រកែកខ្លាចថេយ៏អន់ចិត្តដែរមិនស្ដាប់តាមគេ!!

តែចាហ្វាយ..ពួកយើងរកសព្វអស់ហើយមិនឃើញទេ >>ប៊ីនក៏ចេញមុខមកឆ្លើយជំនួសអ្នកគ្រប់គ្នាព្រោះមិនមានអ្នកណាហ៊ានតបតនឹងចាហ្វាយទេ មានតែគេម្នាក់ទេដែរហ៊ានព្រោះជាសំណព្វចិត្តចាហ្វាយហ៎!!

ចឹងវាបាត់ទៅណា.....អ្ហាយ...មិនដឹងទេ ឆាប់រកឲ្យឃើញភ្លាមទៅ >>ថេយ៏ក៏សួរត្បត់ទៅជំនិតមហាលោតផ្លោះរបស់ខ្លួនវិញតែប៊ីនក៏ក្រវីក្បាលមិនដឹង ទើបធ្វើឲ្យថេយ៏ឆួលឱរ៉ាស្រែកឡើងទន្រ្ទាំជើងពេលបាត់ខោក្នុងសំណព្វចិត្ត!!សម្រែករបស់គេសឹងតែបែកភូមិគ្រឹះជា2អ្នកអ្នកគ្រប់គ្នាពេលលឺសម្លេងស្រែកចាហ្វាយខ្លួនហើយក៏ចាប់ផ្ដើមភ័យបែកញើសតាមជើងសក់!!

🔥ម៉ាហ្វៀតូចឆ្នាស់ ប៉ះ ម៉ាហ្វៀឆ្នើម❤️‍🔥Where stories live. Discover now