Eps.18: 15+

2.8K 202 0
                                    

ងាកមកមើលមន្ទីរពេទ្យឯនេះវិញ អ្នកស្រីលីឌីនិងថេហ្វាកំពុងតែអង្គុយចាំដំណឹងលោករ៉ាអេនធីដែលត្រូវគ្រូពេទ្យនាំចូលទៅសង្គ្រោះក្នុងបន្ទប់សង្រ្គោះបន្ទាន់មុននេះ យ៉ាងអន្ទះសារយ៉ាងខ្លាំង ព្រោះជាងមួយម៉ោងទៅហើយគ្រូពេទ្យនៅមិនទាន់ចេញមកវិញទៀត។

ក្រាក!!!!

"លោកគ្រូពេទ្យ!! តើប្ដីខ្ញុំយ៉ាងមិចហើយ?" គ្រាន់តែគ្រូពេទ្យបើកទ្វារចេញមកភ្លាមទាំងអ្នកស្រីលីឌីនិងកូនប្រុសនាំគ្នាប្រញាប់រត់មកសួរនាំលោកគ្រូពេទ្យយ៉ាងលឿន។

"អ្នកជម្ងឺរួចផុតពីគ្រោះថ្នាក់ហើយ ប៉ុន្តែខ្ញុំសូមផ្ដាំអ្នកស្រីកុំធ្វើឲ្យគាត់ រំជួលចិត្ត ឬរន្ធត់ចិត្តនិងអ្វីមួយឲ្យសោះ បើពុំនោះទេគាត់និងមានអាការៈគាំងបេះដូងឡើងមកជាមិនខានទៀតនោះទេ ហើយបើសិនជាមានម្ដងទៀតក៏យើងមិនអាចប្រាកដចិត្តថានិងជួយសង្គ្រោះគាត់បានឬអត់នោះទេ ព្រោះតែបេះដូងគាត់ពេលនេះទទួលរងការខូចខាតខ្លាំងណាស់"

"ចុះ...ចុះយើងអាចព្យាបាលវាបានទេលោកគ្រូពេទ្យ"

"បាន!! ប៉ុន្តែវាត្រូវការរយៈពេលយូរខ្លាំងណាស់ អ្វីដែលសំខាន់ក្នុងអំឡុងពេលនេះ សូមអ្នកទាំងពីរកុំធ្វើឲ្យប៉ះពាល់ដល់បេះដូងរបស់គាត់ទៅគឺបានហើយ"

"បាទ!! អរគុណខ្លាំងណាស់លោកគ្រូពេទ្យ" ថេហ្វានិងអ្នកស្រីលីឌីនាំគ្នាអោនគំនាបអរគុណទៅកាន់គ្រូពេទ្យ។ លោកគ្រូពេទ្យញញឹមទទួលបន្តិច រួចក៏ចេញទៅបំពេញការងាររបស់គាត់បន្តទៀត។

"ហឹម!!!! អ្នកម៉ាក់នៅមើលលោកចុះប៉ានៅទី

នេះចុះណា កូនទៅដោះស្រាយរឿងនៅក្រុមហ៊ុន

បន្តិចសិនណា" ថេហ្វាពោលឡើងប្រាប់ទៅអ្នកស្រីលីឌី ខណៈពេលដែលពួកគេទាំងពីរនាំគ្នាចូលមកមើលលោករ៉ាអេនធីនៅក្នុងបន្ទប់ដែលគេបាននាំគាត់មកសម្រាក។

"ចុះរបួសរបស់កូននោះ?"

"មិនអីទេ!!​សំខាន់រឿងក្រុមហ៊ុនពេលនេះវាសំខាន់ជាង" ថេហ្វានិយាយឡើងប្រាប់ទៅម្ដាយរបស់ខ្លួន។ ទោះជារបួសគេនៅមិនទាន់ជាស្រួល បួល ហើយគេក៏មិនទាន់សូវយល់ពីការងារក្រុមហ៊ុនខ្លាំងក៏ដោយ ក៏គេត្រូវតែទៅមើលក្រុមហ៊ុនពេលនេះដែរ ព្រោះបើគេមិនទៅដោះស្រាយ ក្រុមហ៊ុនគេប្រាកដជាមានបញ្ហាជាមិនខានពេលនោះ គេអាចនិងបាត់បង់គ្រប់យ៉ាងជាមិនខាននោះទេ។

❤លោកមហាសេដ្ឋីរបស់អូន😘Where stories live. Discover now