មនុស្សចង្រៃ

4.2K 247 0
                                    

Episode:1

នៅតាមដងផ្លូវបានបង្ហាញអោយឃើងក្មេងប្រុសម្នាក់គេគឺKim Taeyhungគេកំពុងធ្វើដំណើរទៅដាក់ពាក្យនៅក្រុមហ៊ុនមួយមិនទាន់បានចូលក្នុងផង«ឌឹប»

«នេះដើរអត់បើកភ្នែកទេអី»ក្រោកមកថាអោយរាងតូច

«នែ លោកទេដែលដើរអត់បើកភ្នែកដើរមកបុកគេហើយនៅថាអោយគេទៀត»Taeគេក្រោកហើយក៏ស្រែកតទៅវិញបាំងៗព្រោះគេមិនបានខុសអីផង

«ហឺយយាប់មែន កុំអោយយើងជួបមុខឯងទៀត»គេគ្មានពេលឈរឈ្លោះជាមួយរាងតូចទេព្រោះប្រញាប់ជាប់ប្រជុំ

«ឆឺសស្មានតែចង់ជួបណាស់មែន ធ្វើខុសហើយមិនទទួល»Taeក្តៅចិត្តមិនស្ទើរទេនេះជាថ្ងៃដាក់ពាក្យចូលធ្វើផងពិតជាស៊យមែន

«ហឺយក្រដាក់ដាក់ពាក្យទៅណាបាត់ហើយ»គេងាកទៅឃើញក្រដាសគេត្រូវខ្ទេចបាត់ទៅហើយ ដោយសារតែគេដើរបុកនឹងប្រុសម្នាក់នោះទើបធ្វើអោយក្រដាសរបស់គេប៉ើងទៅកណ្តាលផ្លូវត្រូវឡានកិន

«ពិតជាចង្រៃមែនកុំអោយយើងជួបមុខលោកទៀតអោយសោះមនុស្សចង្រៃ»ឈឺចិត្តណាស់គេទើបតែរកការងារបានធ្វើក៏ត្រូវជួបរឿងបែបនេះ

+ផ្ទះ Tae

«អូ៎ ថេមិចកូនមកវិញលឿនម្លេះមានរឿងអីមែនទេ»ម្តាយថេ រៀងឆ្ងល់បន្តិចដែលព្រោះថាទៅដាក់ពាក្យមិចក៏មកវិញលឿន

«ថ្ងៃនេះពិតជាស៊យមែន កូនមិនទាន់ដាក់ពាក្យផងមានប្រុសម្នាក់ដើរមកបុកកូនធ្វើអោយក្រដាក់ដាក់ពាក្យនោះត្រូវខ្ទេចហើយមកថាកូននេះអត់បើកភ្នែកទៀត នឹកឃើញក្តៅចិត្តណាស់ចង់តែដាក់3ដៃទេ»Taeរៀបរាប់រឿងកាលពីព្រឹកមិញប្រាប់ម៉ាក់គេជាហូរហែរ

«មិនអីទេកូនតេទៅប្រាប់ក្រុមហ៊ុនគេទៅ ស្អែកចាំទៅម្តងទៀតក៏បាន»គាត់និយាយលួងលោមកូន

«បាទម៉ាក់កូននឹងរកលុយព្យាបាលម៉ាក់អោយជា»ម៉ាក់របស់Tae មានជំងឺមហារីក

«មិនអីទេកូនទុកលុយអោយប្អូនឯងរៀនទៅល្អជាង ជំងឺម៉ាក់មិនដឹងជាឫអត់ផង»ច្បាស់ណាស់ជំងឺរបស់គាត់បើចង់ជាត្រូវអស់លុយច្រើនណាស់ខ្លះទៀតមើលជាតែម្តង អញ្ចឹងហើយបានជាមិនចង់អោយរាងតូចចំណាយ

ចាញ់ស្នេហ៌លេខាវ័យក្មេងWhere stories live. Discover now