លោកប្រធានមុខដូចតោថ្ម

1K 147 1
                                    

Episode:10

ប៉ុន្នានថ្ងៃក្រោយមកអ្នកទាំងពីរកាន់តែស្និទស្នាលនឹងគ្នាពេលខ្លះជូនTaeមកដល់ផ្ទះទៀតផង បើរឿងឈ្លោះគ្នាវិញសឹងតែរាល់ថ្ងៃ

«Dengប្រាប់លេខាTaeអោយធ្វើកាហ្វេយើងមួយកែវមក»ថាហើយគេក៏ចេញទៅក្រៅ

«Taeលោកប្រធានអោយឯងធ្វើកាហ្វេអោយគាត់»

«អរបាទខ្ញុំអត់ចេះធ្វើទេ»Taeធ្វើមុខលីលឺព្រោះគេមិនចេះផឹកកាហ្វេផង គេមិចនឹងចេះធ្វើទៅ

«ឯងទៅធ្វើអោយគាត់តិចទៅណាកុំអោយគាត់ខឹងណា»

«តែខ្ញុំអត់ចេះពិតមែនណា»

«ណា ណាTaeធ្វើអោយគាត់ម្តងទៅ»

«ហឹម...ក៏បាន»

«ចៅហ្វាយគាត់មិនចូលចិត្តផ្អែមទេ ចឹងរាងល្វីងតិចៗ ហើយក្តៅអ៊ុនៗ»Dengរៀបរាប់តាមតែគេធ្លាប់ដឹង

«ចឹងចាំខ្ញុំធ្វើក៏បាន»

«បាទ កុំភ្លេចយកទៅអោយគាត់ផងទៅហើយ»Dengថាហើយក៏ទៅវិញ

«ហឺយ ឯងមិនចេះផឹកផងហើយកាហ្វេនឹងគេឆុងមិចចេះ» Taeយកកាហ្វេដាក់ក្នុងម៉ាសុីន ចុចនេះចុចនោះពេញនឹង

«តាមពិតគេធ្វើចឹងសោះ ឃើញទេKim Taehyungពិតជាឆ្លាតមែន» គេចុចចះុឡើងលើម៉ាសុីនហើយវាក៏ដំណើរការខ្លួនឯងសោះថាខ្លួនឯងឆ្លាត

«ហើយអានេះស្អីគេនឹង ប្រហែលគេដាក់ចូលគ្នាទាំងអស់ហើយមើលទៅ»Taeសម្លឹងមើលរបស់របរនៅជាប់ម៉ាសុីនហើយគេចាក់ចូលទាំងអស់

«ដាក់ស្ករបន្តិចបានហើយ តែពិននឹងបានបាត់សង្ឃឹមថាឆ្ងាញ់ចះុ»បន្ទាប់ពីរធ្វើរួចហើយគេក៏យកកាហ្វេទៅអោយរាងក្រាស់

«លោកប្រធាននេះកាហ្វេ»Taeបានដាក់កាហ្វេលើតុក្បែរJungkook

«អឹមអរគុណហើយ»

«លោកសាកផឹកតិចទៅរសជាតិយ៉ាងមិចដែល»

«ខិខិ»គ្រាន់តែដាក់ចូលមាត់ភ្លាមJungkookក៏ឈ្លក់

«លោកកើតអី»

«នេះជាស្អី»គេចង្អុលទៅកាវដាក់កាហ្វេ

«នឹងកាហ្វេ»

«សាកផឹកខ្លួនឯងទៅ»Taeក៏យកមកផឹក

ចាញ់ស្នេហ៌លេខាវ័យក្មេងWhere stories live. Discover now