" ភាគទី1 : អូនឆ្នាស់ អូនស្អាត ''

4.3K 249 5
                                    

<< ផ្ដើមរឿង >>

នៅសាកលវិទ្យាល័យសាមដុងនៃទីក្រុងសេអ៊ូល
នាពេលនេះកំពុងតែមានស្រីៗជាច្រើនកំពុងតែច្រួល
ច្របល់នឹងវត្តមានរបស់នាយកម្លោះសង្ហារ អាយុ
20ឆ្នាំដែលជានិស្សិតថ្មីម្នាក់។

នាយកម្លោះសង្ហារ រាងខ្ពស់ស្រឡះចន ជុងហ្គុក
កំពុងតែដើរសម្ដៅទៅអគារថ្នាក់រៀនរបស់គេដោយ
មានស្រីៗជាច្រើនកំពុងមើលតាមសម្លឹងដោយសារ
តែញាប់ញ័រជាមួយនិងរូបសម្រស់កម្លោះសង្ហារសាច់
សម្នាក់នេះ។ ដៃស្ដាំមានសាក់ពីស្មាររហូតដល់ចុងម្រាមដៃ ចិញ្ចើមចោះ សក់វែងឈូសលើកទៅខាង
ខាងលើអស់ រាងកាយមាំទាំពោរពេញទៅសាច់ដុំ
បើបែបៗនេះអ្នកណាមិនរំជួលចិត្តលង់ស្នេហ៍នាយ
សង្ហារទៅ? ថែមទាំងនាយជាកូនប្រុសពៅរបស់
គ្រួសារអ្នកជំនួញ ជាអ្នកមានជាងគេទៀតផង! 

រាងសង្ហារចុះពីលើឡានទំនើបរយលានរបស់នាយមករួចទាញកាតាបមកស្ពាយ មុននឹងងាកទៅ
ញញឹមញាក់ចិញ្ចើមលេបខាយស្រីៗតាមទម្លាប់

'' អា៎យយ មើលចុះៗ គាត់ញញឹមដាក់យើង!!''
'' ឆ្កួតទេហ្ហេ៎ស? ចន ជុងហ្គុកកំពុងតែញញឹមដាក់
យើងទៅវិញទេ ''
'' ព្រះអើយ គេពិតជាសង្ហារអត់ទាស់ពិតមែន ''
'' មើលមុខឲ្យហើយទៅ នេះហើយជាអនាគត
សង្សាររបស់យើងហើយ ឯងចាំមើលចុះ!!''

សម្លេងស្រីៗនៅសាកលវិទ្យាល័យមួយនេះជជែក
គ្នាមិនឈប់ពីវត្តមានរបស់នាយសង្ហារសិស្សថ្មីដែល
ទើបតែប្ដូរមករៀននៅទីនេះមិនឈប់ អ្នកខ្លះក៏លួច
គិតចង់បានប៉ងប្រាថ្នាយកនាយធ្វើជាសង្សារបាត់
ទៅហើយ។ បើល្អយ៉ាងនេះ អ្នកណាមិនចង់បាន?

« ហេឡូ តារាល្បីប្រចាំសាលា» សម្លេងរបស់មនុស្សម្នាក់បន្លឺឡើងស្របពេលដែលជុងហ្គុកកំពុង
តែដើរនោះ ទើបនាយទុចជំហានងាកទៅមើលម្ចាស់
សម្លេងហើយក៏សើចក្នុងបំពង់.កបន្តិចរួចដើរទៅ
រកនាយម្នាក់នោះ គេនោះគឺ...

'' ផាក ជីមីន '' ជាមិត្តភក្តិរបស់ជុងហ្គុក ពួកគេស្គាល់
គ្នាតាំងពីតូចៗមកម្ល៉េះតែពេលនៅវិទ្យាល័យសុខៗជុងហ្គុកក៏ប្ដូរទៅរៀននៅញ៉ូវហ្សេឡែនដ៍វិញ ទើបតែ
បានជួបគ្នាវិញពីរថ្ងៃនេះឯងតែពួកគេនៅតែជិតស្និតគ្នាដដែលព្រោះទាំងជីមីននិងជុងហ្គុកកំពុងតែរៀនឆ្នាំទី2ផ្នែកជំនួញអន្តរជាតិដូចគ្នាព្រោះគ្រួសារពួកគេគឺជាអ្នកជំនួយតាំងពីជំនាន់មុនៗមកម្ល៉េះ

សំណព្វចិត្តPlayboy (on hold)Where stories live. Discover now