" ភាគទី2: អូនស្អាត ''

1.4K 161 4
                                    


ក្រោយពីថេយ៉ុងដើរចេញទៅបាត់ជុងហ្គុកក៏ប្រញាប់
រត់ចេញមកតាមក្រោយ នាយមិនមែនមកតាមគេចង់
និយាយឌឺដងអ្វីនោះទេ គ្រាន់តែចង់តាមលួចមើល
ព្រោះចង់ដឹងរៀននៅផ្នែកណាប៉ុណ្ណោះ ដើម្បីងាយ
ស្រួលតាមស៊ើបសួរពីគេបន្តទៀតប៉ុណ្ណោះ មិនទាន់
ថានាយចាប់អារម្មណ៍នឹងគេនោះទេគ្រាន់តែគេស្អាត
ហើយទាក់ទាញបែបម្យ៉ាងគួរឲ្យចង់ស្គាល់

« ហ៊ើយ បាត់ទៅណាបាត់ហើយ?» រាងក្រាស់រត់
ចេញមកដល់ខាងក្រៅអគារហើយងាកឆ្វេងងាកស្ដាំ
សម្លឹងមើលរកថេយ៉ុងតែបែរជាបាត់ស្រមោលគេ
ឈឹង រកមិនឃើញទៅវិញ~ អា៎ គួរឲ្យស្ដាយណាស់

« តែ...មុខគេដូចប្រហែលៗយ៉ាងម៉េចមិនដឹងនោះទេ ណ្ហើយចុះ!» ជុងហ្គុកជ្រួញចិញ្ចើមរកនឹកមើល
ថាធ្លាប់ជួបថេយ៉ុងនៅត្រង់ណាស់ តែបាយនឹកមិន
ឃើញសោះ គ្រាន់តែមុខគេដូចប្រហែលៗ តែមិន
គិតច្រើននាយក៏ដើរចូលទៅខាងក្នុងបណ្ណាល័យវិញ
តែមិនមែនទៅរៀននោះទេណា គឺទៅដាក់ស្នេហ៍
ស្រីៗទៅវិញទេ

ឃើញនាយព្រានបែបនេះទេ តែនាយមិនសូវចូល
ទៅនិយាយរកអ្នកណាមុនឡើយ មានតែស្រីៗប៉ុណ្ណោះដែលមកញ៉ែនាយមុននោះ គ្រាន់តែញាក់ចិញ្ចើម ញញឹមដាក់បន្តិចក៏មករកដល់កនកលែងតែម្ដងហើយ លើកលែងតែស្រីស្អាតខ្លាំង ឬក៏លេង
ឬកច្រើនទើបនាយចូលទៅរកញ៉ែគេមុននោះ

« ប្រុសឡប់នេះ!» ថេយ៉ុងដែលឈរនៅម្ខាងនៃជញ្ជាំងក៏ដកដង្ហើមធូរចិត្តលួចជេរជុងហ្គុកតិចៗ
រួចទើបប្រញាប់រត់ទៅអគារខាងផ្នែករបស់គេវិញ

SKIP

ល្ងាចឡើងដល់ម៉ោងចេញទៅផ្ទះជុងហ្គុកក៏ដើរ
ចេញមកដោយមានស្រីស្អាតម្នាក់កំពុងតែដើរឱប
ដៃនាយ មើលក៏ដឹងថាជាសង្សាររបស់ជុងហ្គុកដែរ
គ្រាន់តែមិនដឹងថាបានប៉ុន្មានថ្ងៃប៉ុណ្ណោះ នេះនាយ
ចូលរៀនបាន2ថ្ងៃបណ្ដើរស្រី3នាក់ទៅហើយ។
ហើយពេលនេះពួកគេកំពុងតែបណ្ដើរគ្នាចេញទៅ
ក្រៅដើរលេងជាមួយគ្នាតាមរបៀបមនុស្សជាសង្សារ
គ្នាអីបែបនេះ

« ជុងហ្គុកហ្ហា៎~» អេលលីណាដែលជាសង្សាររបស់
នាយក៏និយាយឡើង

« បាទ?» ជុងហ្គុកតបទៅវិញយ៉ាងពិរោះជាមួយនិង
ស្នាមញញឹមលើផ្ទៃមុខ

សំណព្វចិត្តPlayboy (on hold)Where stories live. Discover now