'' ភាគទី3 : អូនត្រគៀកស្អាត''

1.3K 161 6
                                    


ចំណាយពេលជាងកន្លះម៉ោងថេយ៉ុងក៏បានបើកឡាន
មកដល់វិមានរបស់គេដោយមាននាយកម្លោះសង្ហារ
ចន ជុងហ្គុកតាមមកពីក្រោយជាប់ តែមិនដឹងធ្វើយ៉ាង
ម៉េចទើបរាងតូចធ្វើជាមិនខ្វល់បត់ឡានចូលខាងក្នុង
ហើយក៏ប្រញាប់ដើរចូលទៅខាងក្នុងផ្ទះបាត់

« តាមពិតជាអ្នកមានណាស់តើ!» ជុងហ្គុកញញឹមចុងមាត់រួចបើកទៅបន្ត ទៅក្រៅដើរលេងតាមទម្លាប់
នេះឯងដែលនាយតាមមកនេះគ្រាន់តែចង់ញ៉ោះគេ
លេងប៉ុណ្ណោះហើយក៏ចង់ដឹងចង់ឃើញថាគេរស់
នៅឯណានេះឯង ប៉ុន្តែនាយក៏មិនបានចាប់អារម្មណ៍
គេខ្លាំងពេកដែរគ្រាន់រាងមានអារម្មណ៍ថាចង់ជិតចង់
ក្បែរប៉ុណ្ណោះ

   << វិមានគីម >>

« អ្នកម៉ាក់~~» នាយតូចថេយ៉ុងដើរចូលមកដល់ខាង
ក្នុងរួចនិយាយបង្អូសសម្លេងទៅម៉ាក់របស់គេដែលកំពុងតែធ្វើម្ហូបនៅក្នុងផ្ទះបាយជាមួយអ្នកបម្រើពីរ
បីនាក់

« អូហូ៍មកហើយឬកូនម៉ាក់?» អ្នកស្រីគីមញញឹមដើរ
មករកគេទើបថេយ៉ុងចូលទៅឱបម៉ាក់របស់គេ។
ឃើញថេយ៉ុងកាចឆ្នាស់ពេលនៅខាងក្រៅតែផ្ទះចរឹក
គេដូចជាប៊េប៊ីយ៉ាងអញ្ចឹង ព្រោះជាកូនប្រុសពៅនេះ
ឯងទាំងប៉ាម៉ាក់ទាំងបងប្រុសសុទ្ធតែស្រឡាញ់ថ្នាក់
ថ្នមទុកដូចគ្រាប់ពេជ្រយ៉ាងអញ្ចឹង

« ថ្ងៃនេះហាត់យ៉ាងម៉េចដែរ?» លោកស្រីគីមនាំគេមកខាងក្រៅរួចយកទឹកក្រូចច្របាច់មកឲ្យគេញ៊ាំ

« មិនអីទេម៉ាក់គឺរលូនទៅល្អណាស់ អ្នកគ្រូបង្វឹកប្រាប់ថាបើតេស្តពីដងទៀតខ្ញុំធ្វើបានល្អទៀតនោះប្រហែលជាខ្ញុំអាចមានឱកាសទៅប្រកួតតំណាងឲ្យ
សាលាទៀតហើយ» ថេយ៉ុង

« អញ្ចឹងក៏ល្អហើយណា » លោកស្រីគីម

« ចុះឯណា...លោកប៉ានិងបងប្រុសនោះ?»រាងតូច
ជ្រួញចិញ្ចើមសម្លឹងងាករកមនុស្សដែលគេកំពុងតាម
រកគឺលោកប៉ា និងបងប្រុសតែម្នាក់របស់គេនេះឯង

« ប៉ាកូនរវល់នៅខាងក្រៅបន្តិច ណាមជុនវិញ
ប្រហែលកំពុងគូសរូបនៅក្នុងបន្ទប់គេទៀតហើយ»

« អញ្ចឹង...ខ្ញុំទៅរកបងប្រុសសិន ហិហិ» ថេយ៉ុង
ញញឹមមានគម្រោងទៅកូរបងប្រុសរបស់គេនេះឯង

សំណព្វចិត្តPlayboy (on hold)Where stories live. Discover now