ជេយ៍ បេីកឡានជូនរាងល្អិតទៅផ្ទះតាមដែលគេប្រាប់ទីតាំងរបស់គេស្នាក់នៅ ។ ឡានសេរីទំភេីបបេីកចូលក្នុងសណ្ឋាគារមួយកន្លែងដែលវានៅជិតសាលាដែលគេរៀន ជុងវ៉ុន ដោះខ្សែក្រវ៉ាត់ការពារចេញនឹងងាកមកញញឹមដាក់ ជេយ៍ ដែលកំពុងមេីលមកខ្លួន។«អរគុណដែលលោកជូនមក»ជុងវ៉ុន
ញញឹមអោនក្បាលចុះបន្តិចជាការអរគុណដល់អ្នកខាងនោះតាមទំនៀមទម្លាប់ ទេីបរៀបនឹង
បេីកទ្វាឡានចុះ តែអ្នកខាងនោះចាប់ដៃរបស់គេជាប់ ទេីបគេងាកមកមេីលមុខរបស់ ជេយ៍ ភ្លឹសៗ។«មានអ្វីមែនទេ»ជុងវ៉ុន
«ឈប់សិន យេីងអាចសុំលេខទូរស័្ទរបស់ឯងបានទេ»ជេយ៍
ចាប់ដៃរាងតូចជាប់ នឹងហាមាត់សុំលេខរបស់អ្នកខាងនោះដោយមិនរារែកចិត្តអ្វីបន្តិច អ្នកកម្លោះមាឌមាំសម្លឹងចំកែវភ្នែករបស់រាងតូច ធ្វេីអោយពួកគេទាំងពីរនាក់កំពុងភ្លឹកមេីលភ្នែករបស់គ្នាទៅមក។«....»
ស្ងាត់គ្មានការឆ្លេីយតប ជុងវ៉ុន បេីកភ្នែកព្រិចៗគេកំពុងភ្លឹកនឹងផ្ទៃមុខសង្ហាររបស់អ្នកខាងនោះ ដែលនៅមិនឆ្ងាយពីខ្លួនតែបន្តិចប៉ុណ្ណោះ ទេីបធ្វេីអោយគេអាចមេីលឃេីញផ្ទៃមុខសង្ហារមានមន្តស្នេហ៍របស់អ្នកខាងនោះយ៉ាងច្បាស់ គេសង្ហារដល់ថ្នាក់ធ្វេីអោយបេះដូងរបស់រាងតូចលោតញាប់ខុសធម្មតាហេីយ។«បានទេ? »
ដោយមិនឃេីញអ្នកខាងនោះតបនឹងខ្លួន ជេយ៍ ក៏សួរម្ដងទៀត ដេីម្បីបញ្ជាក់ព្រោះខ្លាចថាអ្នកខាងនោះមិនព្រមអោយខ្លួន។«អរ បាទបាន»ជុងវ៉ុន
ភ្ញាក់ពីការភ្លឹក ក៏រហ័សទាញស្មារតីត្រឡប់មកវិញ នឹងទាញទូរស័ព្ទរបស់ខ្លួន ដេីម្បីអោយរាងក្រាស់ស្កេន យកលេខរបស់ខ្លួន ។«បេីអញ្ចឹងខ្ញុំទៅហេីយ អរគុណម្ដងទៀត»ជុងវ៉ុន
ក្រោយពីរួចរាល់ហេីយ កម្លោះតូចរហ័សចុះពីឡានយ៉ាងលឿន នឹងរត់ចូលទៅខាងក្នុងបាត់ ធ្វេីអោយរាងក្រាស់ដែលកំពុងអង្គុយក្នុងឡាន សេីចទាំងហួសចិត្ត ។«អៀនផងឬ? »ជេយ៍
សេីចក្រវីក្បាលម្នាក់ឯង ទេីបបេីកឡានចេញត្រឡប់ទៅផ្ទះវិញ ។
YOU ARE READING
❤️️សំណព្វចិត្ត Sunghoon❤️️
Romanceស្នេហារវាងសិស្សប្រុសមួយគូរ ដែលពួកគេស្រលាញ់គ្នាជាខ្លាំបាតមុខមិនបានឡេីយ ហេីយក្ដីស្រលាញ់របស់ពួកគេគ្មាននរណាម្នាក់ហ៊ានរារាំងឡេីយ សូម្បីតែគ្រួសាររបស់គេ ។ តែមានមនុស្សម្នាក់ដែលហ៊ាន ។ Park Sunghoon គេជាកូនប្រុសរបស់ត្រកូល Park គេជាកូនប្រុសពៅក្នុងត្រកូល...