«អូនជា»
រីងៗ
[លោកប៉ា]ស៊ុងហ៊ុន
ប្រញាប់ទាញទូរស័ព្ទមកមេីលយ៉ាងលឿន ទេីបដឹងថាប៉ារបស់គេខលមក ទេីបនាយប្រញាប់លេីកយកមកនិយាយ។[ស៊ុងហ៊ុន ឆាប់មកមន្ទីពេទ្យជាបន្ទាន់មកកូន]លោកផាក
និយាយទាំងសំឡេងញ័រ ធ្វេីអោយរាងក្រាស់ដឹងភ្លាមថាមានរឿងមិនល្អកេីតឡេីងចំពោះគ្រួសារគេ។[មានរឿងអីប៉ា]ស៊ុងហ៊ុន
នាយគ្រាន់តែឮថាទៅមន្ទីរពេទ្យភ្លាម នាយដឹងហើយថាមានរឿងកើតឡើងចំពោះគ្រួសាររបស់គេ បើមិនម៉ាក់របស់គេជាទេក៏លោកតារបស់គេដែល ទើបនាយរបស់លើកកាយតូចទៅចុះ និងរហ័សទាញអាវក្រៅចេញទៅយ៉ាងលឿន។«ស៊ុងមានអ្វីមែនទេ តេីប៉ារបស់បងខលមកមានការអី»ស៊ូណូ
ប្រញាប់រត់ទៅចាប់ដៃរបស់រាងក្រាស់នឹងសួរនាំដោយក្ដីបារម្ភ នាយតូចសម្លឹងមេីលមុខរបស់រាងក្រាស់ភ្លឹសៗដេីម្បីរង់ចាំចម្លេីយពីនាយ ព្រោះនាយស្រាបេីតែចេញទៅដោយមិននិយាយអ្វីបែបនេះធ្វេីអោយគេមានអារម្មណ៍មិនល្អនោះទេ។«បងមានការត្រូវទៅមន្ទីពេទ្យជាប្រញាប់ មិនដឹងថាម៉ាក់ឬលោកតានោះទេដែលឈឺនោះ អូននៅម្នាក់ឯងបាមែនទេ»ស៊ុងហ៊ុន
នាយងាកមកចាប់ដៃរបស់រាងតូចដោយស្នាមញញឹមលាក់បាំងកុំអោយរាងតូចបារម្ភពីគេ គេបារម្ភពីគ្រួសាររបស់គេណាស់ពេលនេះ តែក៏បារម្ភពីក្មេងនៅចំពោះមុខរបស់គេដូចគ្នា ខ្លាចថានៅម្នាក់ឯងមនុស្សរបស់លោកតាគេនឹងធ្វេីបាប។«តេីអ្នកណាកេីតអីមែនទេ អូនសុំទៅផងបានទេ»ស៊ូណូ
លឺហេីនាយតូចក៏បារម្ភដូចគ្នា ទេីបខ្លួនសុំទៅជាមួយដែល បេីមានអ្វីគេនឹងបានជួយខ្លះក្នុងនាមជាសង្សារបស់នាយ ហេីយក៏ចង់បង្ហាញអោយគ្រប់គ្នាដឹងថាគេមិនមែនក្មេងដែលទាក់កូននឹងចៅប្រុសរបស់ត្រកូលផាកដូចគ្នា។«កុំអី នៅទីនេះហេីយ បងនឹងឆាប់ត្រឡប់មកវិញ អូនកុំបារម្ភអីណា»ស៊ុងហ៊ុន
នាយទាញកាយតូចមកអោបបន្តិចទេីបលែងវិញ គេមិនចង់អោយរាងតូចទៅនោះទេ ខ្លាចថាគ្រួសាររបស់គេនឹងមិនពេញចិត្តនឹងវត្តមានរបស់រាងតូច។
YOU ARE READING
❤️️សំណព្វចិត្ត Sunghoon❤️️
Romanceស្នេហារវាងសិស្សប្រុសមួយគូរ ដែលពួកគេស្រលាញ់គ្នាជាខ្លាំបាតមុខមិនបានឡេីយ ហេីយក្ដីស្រលាញ់របស់ពួកគេគ្មាននរណាម្នាក់ហ៊ានរារាំងឡេីយ សូម្បីតែគ្រួសាររបស់គេ ។ តែមានមនុស្សម្នាក់ដែលហ៊ាន ។ Park Sunghoon គេជាកូនប្រុសរបស់ត្រកូល Park គេជាកូនប្រុសពៅក្នុងត្រកូល...