ស៊ូណូ កំពុងតែឈរធ្វើម្ហូបសម្រាប់គេនឹងរាងក្រាស់ ព្រោះថាល្ងាចនេះអ្នកទាំងពីរមិនចេញទៅក្រៅឡើយ ដោយសារតែ ស៊ុងហ៊ុន មានអារម្មណ៍មិនសូវល្អនោះទេ ដោយសារតែនាយកំពុងមានបញ្ហាផង ដូច្នោះហើយគេមិនចង់អោយនាយពិបាកមកនាំគេទៅញាំអីនៅខាងក្រៅឡើយ។ កំពុងតែធ្វើសុខៗ ស្រាប់តែទូរស័ព្ទរបស់គេលោតសារមួយមក ទើបនាយតូចរហ័សចុចបើកមើលយ៉ាងលឿន។{ព្រះបុត្រា តើទ្រង់ចង់អោយបងទៅទទួលឬមករកបងនៅសណ្ឋាគារទៅ}សារពី ហេឡេន
{ឈប់ទាក់ទងមកយើង រង់ចាំយើងទាក់ទងទៅដោយខ្លួនឯង}
{កុំភ្លេចអ្វីដែលយើងបានសន្យាគ្នាណា ព្រះពរ}
{នេះគម្រាមយើងឬ}
{ព្រោះបងគ្មានវិធីនោះទេណា ព្រះបុត្រា}
«ឆ្គួតមែន»
«តើគួរតែប្រាប់ ស៊ុង អោយហើយល្អដែលទេ»នាយតូចបន្លឺឡើងទាំស្មុកស្មាញ ក្រោយពីដាក់ទូរសព្ទចុះហើយនាយតូចក៏ប្រមូលអារម្មណ៍មកធ្វើម្ហូបវិញប៉ុន្តែ ចិត្តរបស់គេនៅ នៅតែគិតពីរឿងរវាងគេនឹងបងស្រីរបស់គេមិនឈប់នោះទេ។
«តើកំពុងតែធ្វើអ្វីហ្នឹង»កំពុងតែឈរភ្លឹកសុខៗស៊ុងហ៊ុន ក៏ចេញមកទើប នាយតូចប្រញាប់រៀបចំឫកពារសារឡើងវិញ និងងាកទៅញញឹមដាក់ នាយធ្វើដូចជាមិនមានរឿងអ្វីកើតឡើង។ ដើម្បីកុំឱ្យនាយសង្ស័យនឹងគេ ព្រោះគេមិនទាន់ព្រមក្នុងការប្រាប់នាយនោះទេ។គេនឹងប្រាប់នាយនៅពេលណាដែលសាកសមជាងនេះ ព្រោះដឹងថានាយកំពុងតែមានបញ្ហា មិនចង់យកបញ្ហារបស់ខ្លួនទៅដាក់និងនាយទៀតនោះទេ។
«អូនកំពុងធ្វើម្ហូប ថ្ងៃនេះគឺជាម្ហូបដែលបង ចូលចិត្តទៀតផង អង្គុយទៅបន្តិចទៀតឆ្អិនហើយ»ស៊ូណូ
ពេលដែលនិយាយហើយក៏រុញរាងក្រាស់ឲ្យទៅអង្គុយចាំនៅតុអាហារមុន ចំណែកខ្លួនក៏រៀបចំដុសបាយម្ហូបមករៀបចំអោយនាយ។ថ្ងៃនេះគេបានធ្វើម្ហូបជាច្រើនមុខ សុទ្ធតែជាម្ហូបរបស់នាយចូលចិត្តទាំងអស់ ដើម្បីធ្វើឲ្យនាយមានអារម្មណ៍ល្អខ្លះ។«អរគុណហើយប៉ុន្តែ យើងអាចទៅញ៉ាំនៅខាងក្រៅបាន អូនមិនគួរពិបាកហត់នោះទេ»ស៊ុងហ៊ុន
និយាយទាំងញញឹម តែគេក៏មិនចង់អោយរាងតូចពិបាកនោះដែល ទៅញាំនៅខាក្រៅដូចរាល់ដងក៏បានដែល ។
YOU ARE READING
❤️️សំណព្វចិត្ត Sunghoon❤️️
Romanceស្នេហារវាងសិស្សប្រុសមួយគូរ ដែលពួកគេស្រលាញ់គ្នាជាខ្លាំបាតមុខមិនបានឡេីយ ហេីយក្ដីស្រលាញ់របស់ពួកគេគ្មាននរណាម្នាក់ហ៊ានរារាំងឡេីយ សូម្បីតែគ្រួសាររបស់គេ ។ តែមានមនុស្សម្នាក់ដែលហ៊ាន ។ Park Sunghoon គេជាកូនប្រុសរបស់ត្រកូល Park គេជាកូនប្រុសពៅក្នុងត្រកូល...