ផ្ដើមរឿង

4.2K 130 0
                                    

ថ្ងៃនេះជាថ្ងៃ 8th Anniversary របស់គូស្នេហ៍មួយគូដែលបានស្រឡាញ់មកជាយូរ ដែលពួកគេទាំងពីរពិតជាស្រឡាញ់គ្នាណាស់
«ពួកយើងធ្វើសង្សារនឹងគ្នាត្រឹមនឹងបានហើយ» រាងក្រាស់ ធ្វើមុខមាំ

«បងមិនចង់ធ្វើជាសង្សារនឹងអូនទៀតទេ»

រាងតូចគ្រាន់តែឮភ្លាមស្នាមញញឹមដែលអម្បាញ់មិញត្រូវបានរលាយមួយរំពេច មកជំនួសដោយទឹកមុខក្រៀមក្រំវិញ

«បងនិយាយអី? បងចង់លេងសើចជាមួយមែនទេ? វាមិនកំប្លែងទេណា!»

«បងមិនបាននិយាយលេង ឬក៏លេងកំប្លែកទេ! តែវាជាការពិត» រាងក្រាស់និយាយដោយទឹកស្មើ

«នេះបងចង់បែកពីអូនមែនទេឬមួយក៏បងលួចមានថ្មីហើយចង់ទៅចោលអូនមែនទេ ជុង បងឆាប់ឆ្លើយប្រាប់អូនមក! » រាងតូចថេយ៉ុងបានហូរទឹកភ្នែកមកលើផែនថ្ពាល់ដ៏ម៉ត់រលោង
Skip

«តើហេតុអីក៏គេនោះធ្វើអោយបេះដូងខ្ញុំលោតញាប់បែបនេះពេលនឹកឃើញគេម្ដងៗចឹង ហេតុអីបានជាខ្ញុំនឹកដល់គេ» ឡូអេន ពេលនេះនាងកំពុងនៅក្នុងបន្ទប់របស់នាងអង្គុយលើពូកនិយាយម្នាក់ឯងនិងនឹកស្រម៉ៃឃើញតែមុខជុងហ្គុក

«ឬមួយខ្ញុំ........អា៎យ» ឡូអេន នាងនិយាយបណ្ដើរស្រម៉ៃបណ្ដើរអៀនបណ្ដើរប្រកាច់ប្រកិចពេញគ្រែរបស់នាង

«បានហើយឈប់គិតអីផ្ដេសផ្ដាសឆ្កួតៗទៀតទៅ» នាងបានក្រវីក្បាលតិចប្រាប់អោយខួរក្បាលរបស់នាងអោយឈប់គិត
Skip

«បងជុង ហេតុអីបងមិនទៅផ្ទះ1ខែហើយណា» ឡូអេននាងមកនិយាយកាន់ដៃជុងហ្គុកដោយមិនបានមើលរាងតូចថេយ៉ុងដែរកំពុងអង្គុយនៅទល់មុខជុងហ្គុកឡើយ

«ហេតុអីនាងមកទីនេះ» ជុងហ្គុកមិនបានឆ្លើយនឹងសំណួរឡូអេនទេក៏សួរទៅឡូអេនវិញ

«គឺខ្ញុំអផ្សុកពេកទើបចេញមកខាងក្រៅដើរលេងបន្តិច» ឡូអេនញញឹមដាក់ជុងហ្គុក

«តើនាងជាអ្នកណាគេជុង» ថេយ៉ុង ក៏សួរឡើងដោយសម្លឹងមើលមុខជុងហ្គុកមិនដាក់ភ្នែក ហើយទាញអារម្មណ៍ឡូអេនអោយងាកមកមើលថេយ៉ុងដូចគ្នា
Skip

«អូនចង់ទៅណា បងមិនអោយអូនទៅចោលបងទេ» រាងក្រាស់ក្រោយពីត្រូវបានមួយកំផ្លៀងរាងតូចមកក៏រៀងស្ងាត់មាត់ឈឹងទើបរត់ទៅអោបរាងតូចពីក្រោយហើបមាត់មកវិញពេលរាងតូចដើរចេញពីគេ

«លែងអូនទៅ» រាងតូច
Skip

«គេនោះគឺជាឯងនឹងហើយគីម ថេយ៉ុង ហ្ហឹកៗ យើងស្រឡាញ់ឯងមកយូរហើយដឹងទេ» ជីមីន

«ហ្ហឹក~ ហេតុអីឯងស្រឡាញ់យើង ហ្ហឹកៗ ហេតុអី ហ្ហឹក~~~~» ថេយ៉ុង ស្ដាប់ឮហើយក៏ដួលទៅលើឥដ្ធយំជាខ្លាំងមិននឹកស្មានដល់ថាមនុស្សដែលជីមីនស្រឡាញ់គឺជារូបគេ

«បងសូមទោស សូមទោសដែរបងបានធ្វើខុសដាក់អូន ហ្ហឹកៗៗៗ» រាងក្រាស់បានត្រហូរយំជាខ្លាំងនាយដឹងខ្លួនខុសដែរធ្វើអោយថេយ៍ខូចចិត្ត

«អូនមិនខឹងបងទេ អូនដឹងថាបងធ្វើបែបនេះក៏ព្រោះតែបងស្រឡាញ់អូន បារម្ភពីអូន អូនដឹងគ្រប់យ៉ាង អូនស្រឡាញ់បងគ្មានមួយវិនាទីណាដែរអូនឈប់ស្រឡាញ់បងទេ ចន ជុងហ្គុក» ថេយ៉ុងញញឹមបង្ហូរទឹកភ្នែកអោបរាងក្រាស់

ចន ជុងហ្គុក

ចន ជុងហ្គុក

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

គីម ថេយ៉ុង

BRIDE 18/10/20219am

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

BRIDE
18/10/2021
9am

❤BRIDE❤Where stories live. Discover now