Part:12 [អត់ទេបងមិនលែងទេ]

1.2K 78 0
                                    

«ជុង បងនៅទីណា....ជុងមានឮអូនហៅទេ...ជុង» រាងតូចពេលបើកទ្វាឡានឃើញថាជុងហ្គុកមិនបាននៅក្នុងឡានទេនាយខំងាករកឆ្វេងស្ដាំក៏មិនឃើញទើបចេះតែដើរទៅមុខទាំងគ្មានភ្លើងបន្លឺផ្លូវស្រែកហៅជុងហ្គុកទាំងភ័យខ្លាច

«ជុង...ហ្ហឹក~បងនៅឯណា វាមិនសប្បាយទេអូនអត់លេងជាមួយបងទេឆាប់ចេញមកហ្ហឹក~» រាងតូចទាំងភ័យទាំងខ្លាំងក៏អង្គុយចុះសម្រក់ទឹកភ្នែកនៅកន្លែងដែលងងឹតមើលអ្វីមិនឃើញនិងស្ងាត់ច្រងំ

៚ច្រឹប~ច្រឹប~ច្រឹប៚ ភ្លាមៗនោះស្រាប់តែមានសម្លេងសម្រឹតជើងនរណាម្នាក់កំពុងតែដើរមករកថេយ៉ុងកាន់តែជិតទៅៗ(សាកទាយទៅមើលថាជាអ្នកណាមនុស្សឬជាអ្វី)

«អ្នកណា ហ្ហឹកៗ~កុំចូលមកអោយសោះណា» រាងតូចគ្រាន់តែឮភ្លាមក៏ស្ទុះងើបស្រែកសួរទាំងដៃជើងញ័រតតាត់កំពុងតែខ្លាចហើយជាមនុស្សខ្លាចខ្មោចផងនោះគេយំកាន់តែខ្លាំងទៅៗសម្លេងនោះចេះតែមកជិតទៅៗនាយចេះតែថយក្រោយទៅៗ

«ខ្ញុំសួរថាអ្នកណា ហ្ហឹក~ហេតុអីមិនឆ្លើយហ្ហឹក» រាងតូចស្រែកសួរទាំងទឹកភ្នែកយំរហាម តែគ្មានបានការឆ្លើយតបមកវិញទេគឺបានតែសម្លេងរត់មករកគេកាន់តែលឿនជាងមុនទៅទៀត

«អ្នកណាក៏បានដែរជួយផង ហ្ហឹកៗ ជុង ជួយអូនផង ហ្ហឹកៗៗ» រាងតូចដល់ពេលនេះគឺនាយរត់ទៅមុខយ៉ាងលឿនមិនហ៊ានសូម្បីតែងាកក្រោយតែបន្តិច សម្លេងរត់នោះគឺនៅតែបន្លឺនៅពីក្រោយរាងតូចមិនឈប់

៚ព្រូស៚ រាងតូចរត់លឿនពេកនិងងងឹតមើលអ្វីមិនឃើញផងក៏ជំពប់ជើងនឹងមែកឈើដួលទៅលើដី

«ហ្ហឹស~កុំធ្វើបាបខ្ញុំអីចាំខ្ញុំធ្វើបុណ្យទៅអោយ ហ្ហឹស~» រាងតូចលើកដៃសំពះបិទភ្នែកមិនហ៊ានមើលទាំងមិនដឹងថាអ្នកនៅខាងមុខនោះអ្នកណា មនុស្សឬក៏ខ្មោចក៏មិនដឹង សម្លេងសម្រឹតជើងនោះក៏បានស្ងាត់ក្រោយពេលថេយ៉ុងនិយាយចប់ (តើជាអ្វីអ្នកណាដឹង)

៚ផឹប៚ ពន្លឺនៃអំពូលភ្លើងពណ៌ស ពណ៌ពងមាន់យ៉ាងស្រស់ស្អាតដូចមានមនុស្សបានរៀបចំទុកជាមុនចឹង រាងតូចបើកភ្នែកសន្សឹមៗមើលឆ្វេងមើលស្ដាំថាគ្មានអ្វីនៅទីនេះទេ

❤BRIDE❤Where stories live. Discover now