Part:3 [ថេយ៍កើតអីហេតុអីប្លែកយ៉ាងនេះ]

1.3K 81 1
                                    

+9យប់ (ប៉ារីស)

«ពួកឯងមិនបាច់មកតាមយើងទេ យើងគ្រាន់តែទៅដើរលេងនៅជិតៗនេះតែប៉ុណ្ណោះ» រាងក្រាស់ជុងហ្គុកបាននិយាយទៅកាន់ seyun ដែរដើរតាមពីក្រោយគេមករហូត

«តែ អ្នកប្រុស....» seyun អោនមុខចុះ

«មិនបាច់តែស្ករស្អីទេ ឯងទៅចាំយើងនៅសណ្ធារគាទៅពេលយើងដើរលេងឆ្អែតយើងក៏ទៅវិញហើយ» ជុងហ្គុក

«បាទ នៅពេលណាដែរអ្នកប្រុសចង់ត្រឡប់ទៅវិញក៏ call ប្រាប់ខ្ញុំមកខ្ញុំនឹងមកទទួល» seyun

«មិនបាច់ទេ ពេលយើងចង់ទៅវិញយើងជិះ taxi ទៅវិញដោយខ្លួនឯង» ជុងហ្គុក

«បាទ អ្នកប្រុស» seyun ក៏អោនគោរពលាជុងហ្គុកបន្តិចរួចក៏បានឡើងឡានបើកចេញបាត់ទៅ

ជុងហ្គុកនៅដើរលេងនៅតាមសួរ មើលទេសភាពពេលរាត្រីរបស់ទីក្រុងបារីស

៚ផឹប៚

«ohh~sorry sorry» ជុងហ្គុក រលែយតែមើលទេសភាពភ្លេចមើលផ្លូវក៏ដើរទៅបុកនឹងនារីវ័យក្មេងស្រស់ស្អាតម្នាក់

«yes, OK» នារីម្នាក់នោះបានអោនរើសទូរស័ព្ទរបស់ខ្លួន ដែលបានជ្រុះ

«សំណាងណាស់ដែរមិនបានបែក» នារីម្នាក់នោះបាននិយាយតិចៗប៉ុន្តែជុងហ្គុកបានស្ដាប់លឺ

«នេះ អ្នកនាងចេះនិយាយភាសាកូរ៉េដែលមែនទេ» ជុងហ្គុក សួរទាំងទឹកមុខភ្ញាក់ផ្អើល

«ចា៎ ពិតមែនហើយព្រោះខ្ញុំក៏ជាជនជាតិកូរ៉េដែរ ចោះលោកជាជនជាតិកូរ៉េដែរមែនទេ»

«បាទពិតមែនហើយខ្ញុំក៏ជាជនជាតិកូរ៉េដែរ ចឹងពួកយើងទៅអង្គុយនិយាយលេងនៅបង់ខាងនោះសិនទៅ» ជុងហ្គុក បានចង្អុលទៅកាន់បង់មួយនៅក្នុងសួន

«ចា៎» ពួកគេទាំងពីបានដើរទៅអង្គុយនៅបង់នោះនិយាយគ្នាពីរឿងនេះរឿងនោះ សើចក្អាក់ក្អាយមិនឈប់

«ពិតមែនហើយ និយាយគ្នាយូរហើយខ្ញុំភ្លេចសួរឈ្មោះរបសអ្នកនាង តើអ្នកនាងឈ្មោះអីដែរ» ជុងហ្គុក

«ខ្ញុំឈោះ Lee Loen (លី ឡូអែន) ចោះលោកវិញឈ្មោះអីដែរ» Loen

«ខ្ញុំឈ្មោះ ចន ជុងហ្គុក ហៅខ្ញុំថាជុងហ្គុកទៅ អ្នកនាងឡូអេន » ជុងហ្គុក និយាយញញឹមបិទមាត់មិនជិតសោះ ហើយសម្លឹងមើលមុខ ឡូអេនមិនព្រិចភ្នែក

❤BRIDE❤Where stories live. Discover now