Part:4 [GoodNight អូនសម្លាញ់]

1.2K 74 0
                                    

៙ម៉ោង10យប់ (ទីក្រុងប៉ារីស)

ពេលនេះម៉ោង10យប់ទៅហើយ តែកញ្ញា ឡូអេននាងកំពុងដើរលេងនៅសួនដែលនាងនិងជុងហ្គុកបានជួបគ្នា នាងកំពុងដើរលេងសុខៗស្រាប់តែមានសម្លេងមួយបានស្រែកហៅឈ្មោះរបស់នាងពីខាងក្រោយខ្នងរបស់នាង

«ឡូអេន ឡូអេន» នាងក៏ងាកទៅរកមើលម្ចាស់សម្លេងថាជានរណា ពេលនាងងាកទៅនាងក៏បានឃើញបុរសម្នាក់កំពុងតែឈរញញឹមដាក់នាង

«ជុងហ្គុក» ឡូអេន នាងស្រែកហៅឈ្មោះរាងក្រាស់ជុងហ្គុកឡើងភ្លាត់សម្លេងនិងត្រេកអរជាខ្លាំង នាងបានរត់ទៅអោបជុងហ្គុក ចំណែកជុងហ្គុកគេក៏បានអោបតបស្នងនាងវិញផងដែរ

«ឡូអេន ហេតុអីនាងមកទីនេះ» ជុងហ្គុក សួរទៅកាន់ឡូអេនទាំងដែរដៃរបស់គេកំពុងតែអោបនាងជាប់

«គឺមកពីខ្ញុំនឹកលោកនឹងណា ចោះលោកហេតុអីក៏មកទីនេះដែរ» ឡូអេននាងបានប្រលែងពីការអោបរួចក៏ងើយមើលមុខជុងហ្គុក

«ព្រោះខ្ញុំក៏នឹកនាងដូចគ្នា» ជុងហ្គុក យកដៃអង្អែលសក់របស់ ឡូអេនថ្នមៗ ប្រុងនឹងថើបគ្នាតែ

៚ក្រឹង៚ក្រឹង៚ សម្លេងទូរស័ព្ទរបស់ ឡូអេនក៏បានរោទ៍ឡើងទើបនាងប្រញាប់ទទួល

«អាឡូមានការអី» នាងលើកទូរស័ព្ទនិយាយទាំងខកចិត្ត ព្រោះជិតបានថើបគ្នានឹងជុងហ្គុកទៅហើយ

[អាឡូ ឡូអេនឯងទៅ Party ជាមួយយើងនៅយប់នេះទេ]

«Sara បើឯងចង់ទៅក៏ទៅៗ យើងមិនទៅទេប៉ុណ្ណឹងបានហើយ យើងត្រូវការគេង» ឡូអេននាងក៏ចុចបិទទូរស័ព្ទ

«ពិតជារំខានមែន យើងជិតបានទៅហើយនឹងណា» ឡូអេន នាងយកដៃជោគសក់ទៅក្រោយ តាមពិតរឿងអម្បាញ់មិញនាងគ្រាន់តែគេងយល់សប្តិប៉ុណ្ណោះ

«បានហើយយើងគេងបន្តសិន ក្រែងលោបានយល់សប្តិ ត » និយាយចប់នាងក៏បានដាក់ខ្លួនគេងទាំងសប្បាយចិត្តគ្មានអ្វីប្រៀបបាន (នែ៎ កញ្ញា ឡូអេន ជុងហ្គុកគេមានម្ចាស់ហើយកុំចង់មកដណ្ដើម ប្រយ័ត្នត្រូវ😒)

+New Day

ថ្ងៃថ្មីបានចូលមកដល់នាយសង្ហាជុងហ្គុកពេលនេះកំពុងនៅលើយន្តហោះ ហោះទៅប្រទេសកូរ៉េវិញ នៅតាមផ្លូវធ្វើដំណើរគេញញឹមបិទមាត់មិនជិតសោះ ព្រោះគេជិតបានទៅជួបថេយ៉ុងម្ចាស់បេះដូងគេហើយ គេពិតជានឹកថេយ៉ុងណាស់ បែកគ្នាតែ2ថ្ងៃតែចិត្តដូចបែកគ្នា2ឆ្នាំចឹង

❤BRIDE❤Where stories live. Discover now