ភាគទី១

1.4K 87 0
                                    

ភ្លេចដាក់ Album 😆

#រីករាយក្នុងការអាន❤️

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់

💕ភាគទី ១💕

------------///-------------

+ សកលវិទ្យាល័យនិតិសាស្រ្ត

   សកលវិទ្យាល័យនេះជា សកលវិទ្យាល័យធំជាងគេប្រចាំប្រទេសLនេះ ដែលសម្បូរទៅដោយនិស្សិតពេទ្យគ្រប់ផ្នែកប្រលងដើម្បីរៀននៅទីនេះ។

+ ផ្នែកថែទាំទូទៅ

   ក្រុមនិស្សិតរៀនផ្នែកទូទៅ សម្តៅលើការមើលថែអ្នកជំងឺ ផ្សំថ្នាំ នឹងព្យាបាលរបួសតូចធំផ្សេងៗ... ។ នៅក្នុងផ្នែកនេះមាននិស្សិតរៀនច្រើនណាស់ តែគេបែងចែកជាក្រុមតូចៗរៀន ក្នុងនោះមាន២ក្រុមដែលក្រុមទី១(ក្រុមផ្កាយសំណាង)ជាក្រុមល្បីជាងគេប្រចាំសាលា ឯមួយក្រុមទី២(ក្រុមផ្កាយដុះកន្ទុយ)ជាក្រុមអន់ជាងគេប្រចាំសាលា។ ក្នុងមួយក្រុមមានសមាជិក៧នាក់
ពួកគេត្រូវតម្រូវឲ្យក្រុមខ្លាំងនឹងក្រុមអន់បំផុតចុះកម្មសិក្សាហ្វឹកហាត់ការងារជាមួយគ្នានៅឯកន្លែងបន្ទាយទាហានមួយកន្លែងក្នុងតំបន់ព្រៃភ្នំរយៈពេល៣ខែ។

[ ឡានក្រុមផ្កាយដុះកន្ទុយ ]

  នៅក្នុងឡានពួកគេនាំគ្នាជជែកគ្នាយ៉ាងសប្បាយប្លែកតែកំលោះសង្ហាអង្គុយផ្នែកខាងមុខឡានជាមួយអ្នកបើ
កឡានហាក់ព្រួយបារម្ភពីអ្វីម្យ៉ាង។

" ចាន់! កើតអីមុខមិនរីកចឹង ភ្លេចអីមែន? " ជូនកំលោះសង្ហាអ្នកបើកឡានបានសួរទៅកាន់ចាន់ដែលអង្គុយជាប់គេ

" គឺយើង!....គឺយើង! "និយាយក្តោបពោះទាំងមុខក្រហម

" ហើយវាថីឯង នៅគឺយេីងៗនៅនឹងហើយ " ជូននិយា
យបណ្តើរកាន់ចង្កូតឡានបើកដោយប្រុងប្រយ័ត្នបំផុត

" អញឈឺជុះអាចម៍វើយ អញទ្រាំលែងចង់បានហើយឆាប់បើកឲ្យលឿនទៅ " ចាន់និយាយទាំងមុខពោលពេញទៅដោយគ្រាប់ញើសប៉ុនគ្រាប់ពោតហូរតក់ៗ

" អើ! អើ! ជិតដល់ហើយទ្រាំតិចទៅ " ជូនអស់សំណើ
ចតែខំប្រឹងទប់ ហើយបន្ថែមល្បឿនយ៉ាងលឿនដើម្បីឆាប់ដល់បន្ទាយទាហាននោះ

[ បន្ទាយទាហាន ]

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់ ( ចប់ )Where stories live. Discover now