ភាគទី២

615 59 0
                                    

𝐆𝐨𝐨𝐝 𝐧𝐢𝐠𝐡𝐭🌙✨😴

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់❤️

💕ភាគទី ២💕

#រីករាយក្នុងការអានទាំងអស់គ្នា

----------///---------
        

[ កម្មវិធីបង្រៀនការសង្គ្រោះបឋម...

   ក្នុងកម្មវិធីនោះមានការអញ្ជើញដោយលោកមេបញ្ជា
ការធំនៃកងទាហានគឺលោក យីសៀន( ប៉ាពេទ្យជូន )
នឹងកងទាហានជាច្រើនឈរមើលការបង្រៀនរបស់
ក្រុមគ្រូពេទ្យ។ ក្រុមពេទ្យបែងចែកការបង្រៀនសង្គ្រោះផ្សេងៗគ្នា ក្រុមខ្លះបង្រៀនរបៀបជួយមនុស្សករណីស្លាក់ឆ្អឹងឬអ្វីមួយ ឯក្រុមខ្លះទៀតបង្រៀនជួយមនុស្សករណីរលាកផ្សេងៗ...នឹងមានការសង្គ្រោះជាច្រើនទៀត។

" អេ! ជូន! ប៉ាឯងមកដែរហក៎! " ចាន់យកស្មាកេះស្មាជូនតិចៗ

" អើ! ឃើញតើ យើងមិនមែនខ្វាក់ណា! នៅនិយាយនឹងហើយ ត្រៀមសម្ភារបង្រៀនហើយនៅ? "

" មានអីត្រូវត្រៀម យើងត្រៀមតែបបូរមាត់នឹងខ្យល់ដង្ហើមគ្រប់ហើយ "

" អើៗ អាពូកែ " ជូននិយាយជាមួយចាន់សើចតិចៗ សើចយ៉ាងសប្បាយចាន់ក្រឡែកភ្នែកឃើញអ៉ីបូឈរថ្មឹងមុខមាំចាន់និយាយតិចៗ " ឆើស! ឈរដូចតោវត្តភ្នំ " និយាយពេបមាត់ពេបកដាក់អ៉ីបូ

" ស្អីឯង?? " ជូនសួរទៅកាន់ចាន់

" អេជូន! អាម្នាក់សាច់សមុខងាប់ឈរជិតប៉ាឯងនឹងណាគេ? " ចង្អុលទៅអ៉ីបូ

" គេឈ្មោះ វ៉ាង អ៉ីបូ ជាប្រធានមេកងនៅទីនេះ! ហើយក៏ជាដៃស្តាំរបស់ប៉ាយើងដែរ ពេលប៉ាយើងមិននៅគេអ្នកមើលការខុសត្រូវជំនួសគាត់។ ហើយម្នាក់ខាងនោះ
វិញឈ្មោះ ស៊ាង សឺហានជាដៃឆ្វេងរបស់ប៉ាដូចគ្នា "
(ចង្អុលទៅកាន់មេកងហាន) " ហើយសួរធ្វើអី? "

" ចង់ដឹងបានសួរនឹងហាស "

" អើ! ឥលូវដឹងនៅ? "

" ស្តាប់បានហើយបាទ! "

    ចាន់ពោលតិចៗ " ឋានៈធំចឹងសោះបានឃ្មើតដាក់ឯងមេស ឆើស! "

   ដល់វេនក្រុមរបស់ចាន់ ជូន នឹងយ៉ាងស៉ីបង្រៀនម្តង
ជូនជាអ្នកនិយាយណែនាំជាទ្រឹស្តី ឯយ៉ាងស៉ីជាអ្នក
លើករូបភាពបង្ហាញ ចំណែកចាន់ជាអ្នកអនុវត្តសកម្ម_
ភាព( ព្រោះគេរៀនអន់ជាងគេ ទើបពួកគេដាក់ផ្នែកដែលពិបាកដើម្បីឲ្យគេអនុវត្តឲ្យបានច្រើន )

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់ ( ចប់ )Where stories live. Discover now