ភាគទី១៥

459 41 0
                                    

មោះៗតភាគ🔥

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់❤️

💕ភាគទី១៥ 💕

----------///--------

   #មួយខែកន្លងផុតទៅ

   +មន្ទីពេទ្យលីយីងធ្វើការ

" បងពិតជាទៅរៀនត៤ឆ្នាំមែនទេ? កុំទៅអីណា ធ្វើការនៅនឹងហើយណាបងស្រី " ចាន់កាន់ដៃលីយីងយំអង្វនាងកុំឲ្យទៅរៀនត

" មិនបានទេ បងទៅរៀនលើកនេះដើម្បីស្វែងយល់ពីបច្ចេកវិទ្យាព្យាបាលទំនើបៗពីបរទេសសម្រាប់បម្រើយកមកអនុវត្តន៍នៅក្នុងប្រទេសយើង ពិសេសប៉ានឹងម៉ាក់គាត់យល់ព្រមហើយ ឯក៏ត្រូវលើកទឹកចិត្តបងដែរដឹងនៅ! បងទៅតែ៤ឆ្នាំតើ ញញឹមមើល៎កុំធ្វើមុខចឹងអត់ស្អាតទេ " លីយីងចាប់ទាញថ្ពាល់ចាន់ថ្នមៗ

" អឺម " ចាន់និយាយអោនមុខចុះ ឯលីយីងអង្អែលក្បាលចាន់ថ្នមៗ

   បន្ទាប់ពីបញ្ចប់ការសន្ទនាជាមួយចាន់ លីយីងចេញពីមន្ទីពេទ្យធ្វើដំណើរទៅផ្ទះរៀបចំវ៉ាលីត្រៀមចេញដំណើរទៅអូស្រ្តាលីនៅថ្ងៃស្អែក ឯចាន់អង្គុយក្នុងបន្ទប់សម្រាករបស់គ្រូពេទ្យទាំងមិនសប្បាយចិត្តនាយអង្គុុយនិយាយម្នាក់ឯងតិចៗ «ហឹម! បងស្រីក៏ទៅចោល ចំណែកអាមេកងមុខងាប់វិញគ្មានឃើញទាក់ទងមកឯងសោះសង្ស័យមានស្រីស្នេហ៍នែបនិត្យជិតកាយហើយមើល៎ទៅ នេះឯងឃ្លាតគេមួយខែហើយតែម៉េចនៅនឹកអាប៉ិនឹងទៀត គេមិនខ្វល់នឹងយើងផងសូម្បីថ្ងៃនោះគេមិនចេញមកជូនដំណើរឯងផង ហឺយ...ឈប់គិតៗៗពីគេទៅ តែខ្ញុំពិតជានឹកគេណាស់
តើលោកនឹកខ្ញុំដែរទេមេកងមុខងាប់? "

   +បន្ទាយ

« ហាច់ឈីស... »

" អ្នកណានិយាយដើមខ្ញុំចេះ? " អ៉ីបូលើកដៃញីច្រមុះតិចៗរួចពោលតិចៗទាំងស្នាមញញឹម « គ្មានអ្នកណាហ៊ានជាមួយខ្ញុំនោះទេ លើកតែ...តែកូនទន្សាយរបស់ខ្ញុំ »

« តុកៗ...»

" ចូលមក "

" លោកមេកង! មេបញ្ជាការហានមកដល់ហើយបាទ " ទាហាន

" អឹម ខ្ញុំដឹងហើយ " អ៉ីបូបានងើបដើរចេញពីបន្ទប់ទៅកាន់ការិយាល័យមេបញ្ជាការ

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់ ( ចប់ )Where stories live. Discover now