ភាគទី២៤

380 33 0
                                    

មកហើយៗ🔥

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់❤️

💕ភាគទី២៤ 💕

----------///--------

   +កម្មវិធីសប្បុសធម៌

   កម្មវិធីនេះរៀបចំដោយក្លឹបហាត់ប្រាណរបស់គ្រួសារលូលូ ដែលមានការចូលរួមពីសាជីវកម្មល្បីៗក្នុងប្រទេសនឹងមានការដេញថ្លៃម៉ាស៉ីនហាត់ប្រាណគ្រប់ប្រភេទ។

   ប៉ាម៉ាក់ចាន់នឹងចាន់ក៏បានមកដល់ ម៉ាក់ចាន់ហុចធៀបអញ្ជើញវីអាយភីទៅកាន់សុន្តិសុខនៅយាមមុខនោះ ឯលូលូកំពុងជជែករាក់ទាក់ជាមួយភ្ញៀវក៏ក្រឡេកភ្នែកឃើញប៉ាម៉ាក់ចាន់នឹងចាន់ក៏សុំអនុញ្ញាតពីភ្ញៀវដើរសម្តៅទៅទទួលពួកគេ

" ជំរាបសារ! អ្នកមីង លោកអ៊ំ បងចាន់ " ពួកគេលើកដៃសំពះតបវិញ

" លើកដៃថ្វាយព្រះក្មួយ! ហើយចុះអ៉ីបូនឹងបងវ៉ាងមកដល់នៅ? "

" គាត់កំពុងធ្វើដំណើរមក បន្តិចទៀតពួកគាត់មកដល់ហើយ អញ្ជើញទៅអង្គុយតុខាងនោះសិនទៅចា៎ " លូលូនាំពួកគេទាំងបីអង្គុយតុមុខឆាកដេញថ្លៃតែម្តង

   #មួយសន្ទុះក្រោយមក

   អ៉ីបូនឹងប៉ារបស់គេមកដល់ លូលូក៏ចេញមកទទួលនាងបម្រុងណែនាំអ៉ីបូទៅកាន់គ្រួសាររបស់នាងតែអ៉ីបូមិនយល់ព្រមគេបានដើរទៅកាន់តុចាន់អង្គុយហើយទាញកៅអីមកអង្គុយជិតចាន់ ឯចាន់គ្រាន់ឃើញអ៉ីបូភ្លាមគេងើបទៅអង្គុយជិតម៉ាក់របស់គេ

   បន្ទាប់ពីមានការដេញថ្លៃរួចគេ ក្រុមភ្ញៀវបានងើបពីកន្លែងរៀងៗខ្លួនទៅចាប់អាហារមកញាុំ នៅតុរបស់ចាន់គេឡើងទៅចាប់អាហារទាំងអស់នៅសល់តែចាន់អង្គុយផ្ចុចចង្ការនឹងដបទឹកសុទ្ធ ចំណែកអ៉ីបូបានចាប់អាហារឲ្យចាន់មួយចាន

" ញាុំទៅ? " ចាន់មិនតបនឹងអ៉ីបូ ហើយក៏មិនលូកអាហារដែលអ៉ីបូយកមកដែរ

" ចាន់! កូនឯងអត់ញាុំទេហ្អី? ឯងមិនបានញាុំបាយពីរថ្ងៃហើយណា ប្រយ័ត្នឈឺ! នេះ...ម៉ាក់ចាប់ឲ្យឯងញាុំទៅ "

" ខ្ញុំមិនឃ្លានទេ " ចាន់បានងើបចេញពីកៅអីដើរទៅក្រៅសាលកម្មវិធី

រឿង ផ្តើមស្នេហ៍កន្លែងហ្វឹកហាត់ ( ចប់ )Where stories live. Discover now