អេតមីននឹកខូវើរបៀបនេះពេក ហិហិ តោះបន្តភាគ
បើភាគនេះបាន៨០០នៅម៉ោង៩កន្លះអេតមីននឹងផុសភាគបន្តជូនដែលជាភាគពិសេសត្រឡប់បន្តសន្យា
ភាគ០៦តុក!តុក..
ទ្វារបន្ទប់ខាងមុខក៏បន្លឺសំឡេងគោះទ្វារឡើងតែមិនទាន់មាននរណាឆ្លើយតបឡើយត្បិតថាអ្នកដែលកំពុងតែនៅក្នុងបន្ទប់នោះហាក់មិនចាប់អារម្មណ៍ទាល់តែសោះ មិនមែនមកពីនាងមិនខ្វល់ឡើយតែមកពីនាងមិនបានលឺតែម្ដង។
ទ្រឺត!
មួយសន្ទុះទូរសព្ទ័ដៃដែលនាងកាន់ជាប់នឹងដៃនោះក៏ស្រាប់តែរោទ៍ឡើងនាំអារម្មណ៍ឲ្យនាងតូចដែលកំពុងតែសញ្ជឹងមើលទេសភាពឯណោះប្រញាប់ទាញវាយកមកមើលរួចញញឹមបន្តិចព្រោះថាវាជាសារមកពីបុរសម្នាក់ដែលនាងកំពុងតែនឹកដើមល្មម។
(នាងនៅឯណា?)
សារខ្លីតែបែរជាអាចនាំឲ្យនាងតូចដែលកំពុងតែមានអារម្មណ៍ឯកោហាក់កក់ក្ដៅក្នុងចិត្តបន្តិច អែលលីណានាងក៏បើកទ្វាររានហាលខនដូនោះបន្តិចរួចចេញទៅឈរនៅឯបង្កាន់ដៃរានហាលនោះ។
(ខ្ញុំកំពុងតែគេង លោកមានការអីហេស៎?)
(នាងកុហក..)
សារជាអក្សរដែលនាងផ្ញើទៅនោះត្រឹមតែ២នាទីក៏តបមកវិញភ្លាមៗព្រមជាមួយនឹងអត្ថន័យដែលនាំឲ្យនាងមានភាពងឿងឆ្ងល់បន្តិច អែលលីណាលើកដៃឈ្លីក្បាលខ្លួនឯងស្រាលៗរួចបំណងនឹងតបសារបន្តទៀតតែក៏មានសារមួយផ្ញើពីគេមកទៀត។
(អោនមើលមកខាងស្ដាំដៃនាងមក)
អែលលីណាអានឃ្លាប្រយោគរួចធ្វើតាមអ្វីដែលគេប្រាប់ដោយនាងអោនមើលទៅខាងឆ្វេងដៃនៃអាគារខនដូទើបនាងប្រទះភ្នែកឃើញម្ចាស់កាយមាំទាំក្នុងឈុតអាវយឺតដៃវែងឈរសំឡឹងមើលមកនាងរួចលើកដៃបក់ជាសញ្ញា។
(ហេតុអីក៏លោកដឹងថាខ្ញុំនៅទីនេះ?)
(មកពីអារម្មណ៍នឹកប្រាប់ទេដឹង?)
ទោះបីជាវាគ្រាន់តែជាសារជាអក្សររបស់គេតែក៏អាចធ្វើឲ្យនាងតូចយើងញញឹមនឹងក្រហមថ្ពាល់រងាល អែលលីណាមិនបង្អង់ក៏ប្រញាប់នាំខ្លួនចេញពីបន្ទប់ខនដូនោះភ្លាម។
នាងតូចរត់ចុះមកដល់ជាន់ខាងក្រោមក៏បានឃើញវត្តមានរបស់ជុននីអូដែលឈរចាំនាងដោយឃ្លុំមួកនឹងម៉ាសបិទជិតតែម្ដង អែលលីណាក៏រត់ឆ្លងថ្នល់ទៅរកគេភ្លាមៗមកដល់នាងមិនទាន់ទាំងបាននិយាយអីផងជុននីអូក៏ចាប់ក្រសោបកាន់ដៃនាងរួចអូសនាងចេញទៅបាត់។
YOU ARE READING
ត្រឡប់បន្តសន្យា (រដូវកាលទី០៩ : THE LOST) [ ចប់ ]
Fanfiction- ជុននីអូ ហ្វាល់លីដា x អែលលីណា ប៉ីអាន់ហ្ស៉ី