ភាគ៦៧+៦៨

450 13 0
                                    

រីករាយអានភាគបន្តចាស៎

#ត្រឡប់បន្តសន្យា
#ភាគ៦៧_៦៨

«ពុះអូស?!» កូនចៅជំនិតៗដែលមកជាមួយនឹងជុននីអូឯណោះក៏ជ្រឹមចិញ្ចើមកាលបើលឺលោកវីលនិយាយថាឲ្យចៅហ្វាយនាយរបស់ពួកគេដែលមានងារជាប្រធានាធិបតីនោះពុះអូស ជុននីអូមិនបានរុញរារនឹងប្រញាប់ដោះអាវធំរបស់គចេញរួចមួលដៃអាវសឺមីឡើងរួចទាញពូថៅមុតស្រួចនៅក្បែរនោះមកពុះអូសផូសៗតែម្ដង។
«លោកប្រធានាធិបតី?!» កូនចៅគេម្នាក់ក៏លាន់ហៅឋានៈតួនាទីរបស់ជុននីអូដែលនាំឲ្យលោកវីលភ្ញាក់បន្តិច គាត់ងាកមើលទៅកាយមាំទាំដែលកំពុងតែកាប់អូសនោះ គេនៅក្មេងនៅឡើយតែគេក៏បានកាន់មុខនាទីខ្ពស់ថ្នាក់នេះ? ក្មេងម្នាក់នេះប្រហែលជាប្រើប្រាស់ខ្សែរឺលុយជាមិនខានឡើយ។
«លោក..លោកមិនអាចចេះតែប្រើលោកប្រធានាធិបតីធ្វើការបែបនេះបានឡើយទាន៎..»
«អ៊ីចឹងអូសលោកប្រធានាធិបតីពួកឯងត្រឡប់ទៅវិញ កុំមករញ៉េរញ៉ៃជាមួយនឹងកូនស្រីយើងទៀត» លោកវីលមិនបានក្លបខ្លាចហើយក៏ថែមទាំងបោះសម្ដីទាំងនេះមុននឹងបោះជំហានចូលទៅកាន់ផ្ទះវិញទៀត។
ដំណើរបោះជំហានរបស់គាត់ក៏នាំឲ្យអ្នកដែលឈរមើលនៅក្បែរនោះជ្រឹមចិញ្ចើមបន្តិច អ្នកអង្គម្ចាស់ជុងហ្គុកក៏តាមទតមើលលោកវីលរហូតដល់គាត់ចូលក្នុងផ្ទះបាត់ រួចទ្រង់ក៏ងាកបែរមើលទៅកាយមាំទាំដែលបែកញើសជោគខ្លួនដោយសារតែកាប់អូសឯណោះ។
«ជុននីអូកំពុងតែនាំខ្លួនចូលខ្ទះក្ដៅហើយ ពួកអាគាំងដូចជាលោកប៉ាចិញ្ចឹមអែលមិនងាយនឹងពេញចិត្តអ្នកណាហើយក៏មិនសូវមានអ្នកណាអាចយកចិត្តបានឡើយ»
«តែខ្ញុំម្ចាស់ជឿថាជុននីអូច្បាស់ជាអាចជម្នះបាន ព្រោះគេចាំម្ចាស់បងអែលយូរហើយ..» ព្រះនាងអែលឡាក៏មានបន្ទូលឡើងព្រមជាមួយនឹងស្នាមញញឹម កែវភ្នែកថ្លាយ៉ង់ដែលងាកមើលទៅជុននីអូឯណោះក៏ឈប់ត្រឹមម្ចាស់កាយមាំទាំម្នាក់ទៀតដែលកំពុងតែអង្គុយនៅគ្រែឈើក្បែរនោះ ព្រះនាងក៏ព្រលែងខ្យល់ដង្ហើមស្រាលរួចញញឹមបន្តិចមុននឹងនាំព្រះកាយដើរសម្ដៅទៅរកគេ។
«ម៉ាកូ..ម៉ាកូឈប់សិន» គ្រាន់តែបានឃើញព្រះនាងអែលឡាយាងសម្ដៅមករកគេភ្លាម ម៉ាកូក៏ប្រញាប់ក្រោកនាំខ្លួនចាកចេញឆ្ងាយពីទ្រង់ភ្លាម ទោះបីជាទ្រង់ព្យាយាមឧទានហៅគេក៏នាយនៅមិនព្រមឈប់។
«ម៉ាកូ..» អ្នកអង្គម្ចាស់ជុងហ្គុកក៏ឈរសំឡឹងមើលម្ចាស់ប្អូនពៅទៅតាមបុរសម្នាក់ដែលមានការពាក់ពន្ធ័ជាមួយនឹងរឿងគ្រប់យ៉ាងមិនខុសពីព្រះនាងអែលឡាឡើយ ទ្រង់ប្រហែលជាមានអ្វីត្រូវនិយាយជាមួយនាយជាច្រើន។
ខណៈអ្នកអង្គម្ចាស់ជុងឈរសំឡឹងមើលព្រះនាងអែលឡា នាងតូចអែលលីណាដែលនៅខាងក្នុងនោះឯណោះក៏សំឡឹងមើលមកទ្រង់ព្រមជាមួយនឹងការចងចាំនៃរឿងអម្បាញ់មិញនោះ ទ្រង់លុតជង្គង់នៅចំពោះមុខនាង បន្ទាបកិត្តិយសខ្លួនឯងព្រោះចង់បាននាងត្រឡប់ទៅកាន់មាតុប្រទេសវិញ តែវាមិនអាចឡើយព្រោះនាងបានសម្រេចចិត្តរួចហើយថានាងនឹងមិនទៅណាឡើយ អុីរ៉ាក់ជាទីកន្លែងដែលនាងធំធាត់នឹងមានគ្រួសារដ៏កក់ក្ដៅនៅទីនេះ នាងជាមនុស្សថ្មី មានជីវិតថ្មី គ្រាន់តែនាងនៅមានការចងចាំពីអតីតកាលរបស់នាងកាលពីជាតិមុនប៉ុណ្ណោះ។
«ម្ចាស់បងគួរតែត្រឡប់ទៅវិញ គ្រប់គ្នាត្រូវការម្ចាស់បង កុំនៅត្រាំត្រែងជាមួយខ្ញុំម្ចាស់អី ខ្ញុំម្ចាស់មិនមានបំណងទៅវិញឡើយ» អែលលីណានិយាយតែម្នាក់ឯងរួចទាញវាំងននបន្ទប់បិទរួចទម្លាក់ខ្លួនដេកនៅលើពូកទន់ល្មើយរបស់នាង ត្របកភ្នែកតូចបិទចុះទាំងមិនបានដឹងថាមួយរយៈពេលដែលនាងសញ្ជឹងមើលតាមមាត់បង្អួចឯណោះ លោកវីលប៉ាចិញ្ចឹមរបស់នាងក៏សំឡឹងមើលមកនាងពីចម្ងាយព្រមជាមួយនឹងការព្រួយបារម្ភ ហើយគាត់ក៏បានលឺគ្រប់យ៉ាងដែលនាងនិយាយហើយវាក៏ជាអ្វីដែលគិតជាយូរមកហើយដែរ តាំងតែពីក្មេងមកនាងតែងតែនិយាយប្រាប់គាត់ថានាងសុបិន្តឃើញនាងអង្គុយយំក្នុងបន្ទប់មួយក្នុងវិមាន នាងសុបិន្តឃើញមនុស្សប្រុសម្នាក់ដែលតែងតែហៅខ្លួនថាជាម្ចាស់បង..
«ពេលនេះកូនបានរកឃើញចម្លើយនៃសុបិន្តហើយ អែលលីណា កូនសម្លាញ់ប៉ា» លោកវីលពោលទាំងញញឹមរួចទាញទ្វារបន្ទប់កូនស្រីបិទស្រាលៗព្រោះមិនចង់រំខានដំណេកកូន នាងហត់នឿយពេញមួយថ្ងៃមកហើយ។

ត្រឡប់បន្តសន្យា (រដូវកាលទី០៩ : THE LOST) [ ចប់ ]Where stories live. Discover now