ត្រឡប់បន្តសន្យា
ភាគ២៥+២៦"ម៉ាកូ ឡូរ៉េនហ្សូ?" សំឡេងគ្រលរធំរបស់ហ្វីលីពនាំឲ្យអ្នកដែលលបលួចមើលទៅកម្លោះក្រមុំទាំង២នាក់នោះប្រញាប់ជៀសខ្លួនចេញតែក៏មិនអាចធ្វើបានព្រោះតែហ្វីលីពចាប់ក្របួចករអាវគេជាប់អុកខ្នងគេបុកនឹងគល់ឈើនោះតែម្ដង។
"លែង..លែងខ្ញុំ" ម៉ាកូនិយាយឡើងទាំងព្យាយាមរើចេញពីការរុញរបស់ហ្វីលីព ម្ចាស់កាយមាំទាំកាលបើគេឃើញច្បាស់ថាគេជាម៉ាកូ ស្របនឹងឃើញវត្តមានរបស់ជុននីអូបីក្រសោបអែលលីណាមកនោះគេក៏ប្រញាប់អូសនាំម៉ាកូទៅកន្លែងផ្សេងបាត់។
ក្រឡេកទៅមើលជុននីអូឯណោះ ដៃមាំទាំដែលបីក្រសោបនាងក៏ប្ដូរមកជាកាន់ប៉ះជើងរបស់នាងកាលបើអែលលីណានាងអនុញ្ញាតឲ្យគេអៀវនាងតែប៉ុណ្ណោះ។
"បងតាមរកអូនស្ទើរតែឆ្កួតស្លាប់ទៅហើយអែលលីណា បើសិនជាអូនចាកចេញទៅម្ដងទៀតបងច្បាស់ជាបន្ទោសខ្លួនឯងស្លាប់ជាមិនខានឡើយ" ជុននីអូដើរអៀវនាងបណ្ដើរនិយាយម្នាក់ឯងបណ្ដើរទាំងដែលគេដឹងច្បាស់ថានាងគ្មានថ្ងៃអាចលឺអ្វីដែលគេនិយាយនោះឡើយ ស្នាមញញឹមក៏ញ៉ោចឡើងលើផ្ទៃមុខរបស់នាយមុននឹងគេងាកបែរមើលទៅអ្នកដែលនៅលើស្មាឯណោះ។
ជុប៎!
ជុននីអូងាកមកប៉ះនឹងបបូរមាត់ទន់ល្មើសរបស់នាងតូចដែលកំពុងតែដាក់ចង្ការនៅលើស្មាគេឯណោះ អែលលីណានាងគេងលង់លក់បាត់ទៅហើយ នេះទើបតែចេះពីកន្លែងដែលគេរកឃើញនាងមុននោះបន្តិចទេនាងក៏គេងលក់បាត់ទៅហើយ ជុននីអូកាន់តែរីកមុខមាត់រួចថើបឆ្មក់បបូរមាត់នាងជាថ្មីទុកជាកាដូរូចបន្តដំណើរដោយថ្មើរជើងត្រឡប់ទៅកាន់ភូមិគ្រឹះគេឯណោះវិញ។ភូមិគ្រឹះនៅលើកោះ..
រាងកាយតូចស្រឡូនរបស់អែលលីណាត្រូវបានផ្ដេកនៅលើគ្រែពូកទន់ល្មើយដោយមានការជួយជ្រោមជ្រែងពីជេសស្គី អ្នកដំបូងឡើយគិតថាមកអើតក្មួយប្រុសមួយភ្លែត តែពេលនេះមើលចុះនាងក៏បានតួនាទីនៅជួយរៀបចំគ្រែនឹងអាហារពេលល្ងាចនៅទីនេះឲ្យខានតែបាន។
ជុននីអូទម្លាក់ខ្លួនអង្គុយចុះកៀកក្បែរនឹងអ្នកកំពុងគេងលង់លក់រួចលើកដៃស្រឡូនមកថើបថ្នមៗពោរពេញទៅដោយក្ដីស្រឡាញ់តែម្ដង។
"កាន់តែមើលឯងកាន់តែដឹងថាឯងដូចជាលោកប៉ាឯងខ្លាំងតែម្ដងហើយប្រុសអូ.." ជេសស្គីលាន់មាត់ឡើងកាលបើនាងឈរសំឡឹងមើលកូនប្រុសអតីតមនុស្សជាទីស្រឡាញ់ដែលកំពុងតែមើលថែមនុស្សស្រីដែលគេពេញចិត្តនោះ កាន់តែមើលនាងក៏កាន់តែនឹកឃើញដល់គ្រាចាស់ គ្រាដែលណាមជុនមើលថែជូហ្វីភរិយារបស់គេបច្ចុប្បន្ននេះ។
"អ្នកមីងធ្លាប់នៅក្បែរលោកប៉ាយូរដែរ អ្នកមីងប្រហែលជាបានដឹងមែនទេថាលោកប៉ាជាមនុស្សបែបណា?"
"នេះ?" ជេសស្គីនាងក៏រៀងភាំងបន្តិចកាលបើជុននីអូនិយាយបែបនេះចេញមក បានន័យថាគេក៏បានដឹងពីទំនាក់ទំនងចាស់រវាងនាងនឹងណាមជុនរឺ?
"អ្នកម៉ាក់ធ្លាប់បាននិយាយប្រាប់ខ្ញុំអស់ហើយ គាត់ថែមទាំងនិយាយថាមីងជាមនុស្សស្រីជាទីស្រឡាញ់របស់លោកប៉ាដែលមានចិត្តករុណាសន្ដោស បើកុំតែបានអ្នកមីងជួយជីវិតខ្ញុំកាលនៅពីតូច ម៉្លេះពេលនេះខ្ញុំក៏មិនបានមកអង្គុយទល់មុខអ្នកមីងបែបនេះដែរ" សម្ដីស្រទន់ផ្អែមល្ហែមតែបង្កប់ដោយភាពម៉ត់ចត់ក្បោះក្បាយមកជាមួយកាន់តែធ្វើឲ្យអ្នកស្ដាប់នឹករលឹកមនុស្សម្នាក់ទៀតនោះកាន់តែខ្លាំង ជាពិសេសគឺនឹកមនុស្សស្រីល្អដែលនិយាយលើកសរសើរនាងនៅចំពោះមុខកូនទាំងដែលពីមុននាងក៏ធ្លាប់ធ្វើមិនល្អដាក់លើម្ដាយគេរាប់មិនអស់។
"មីងមានពេលគួរតែទៅលេងលោកប៉ាអ្នកម៉ាក់បន្តិចទៅ ពួកគាត់តែងតែនឹករលឹកដល់ពូមីងខ្លាំងណាស់" ជេសស្គីក៏ញញឹមរួចលូកដៃកាន់ស្មារបស់ជុននីអូរួចងាកភ្នែកមើលទៅនាងល្អិតអែលលីណាដែលនៅគេងធ្មឹងនោះ ដៃស្រឡូនក៏លូកកាន់ស្ទាបក្បាលអែលលីណាស្រាលៗហាក់ដូចជាស្រឡាញ់នឹងពេញចិត្ត។
"បាន! មានឱកាសមីងនឹងទៅលេងពួកគេ ព្រោះមីងមិនទាន់ជម្រះបញ្ជីជាមួយម្ដាយឯងអស់នៅឡើយទេ គេយកបុរសជាទីស្រឡាញ់មីងយកទៅបាត់តែម្ដង មិនអញ្ចឹងពេលនេះមីងអាចជាម៉ាក់របស់ប្រុសអូក៏ថាបាន.."
"មីងនិយាយបែបនេះបើលោកពូហ្វីលីពដឹងច្បាស់ជាអន់ចិត្តជាមិនខានឡើយ"
"ឯងនិយាយត្រូវអាក្មួយប្រុស.." នឹកដើមដង្ហើមដល់! ស្របនឹងគ្នានឹងពេលដែលជុននីអូកំពុងតែនិយាយគ្នាជាមួយនឹងជេសស្គី ហ្វីលីពឯណោះមិនដឹងជាមកពីណាក៏ចូលមកកាត់ពាក្យសម្ដីពួកគេតែម្ដង ហ្វីលីពក៏ចូលមករកភរិយារួចអង្គុយកាន់ប៉ះស្មានាងជាប់ណែន។
"អូននិយាយពីសង្សារចាស់អញ្ចឹងមិនខ្លាចប្ដីប្រចណ្ឌ័ទេរឺ?"
"បងនិយាយធ្វើមើលតែបងជុននៅលីវអញ្ចឹង! បងនេះណាប្រចណ្ឌ័អូនល្មមៗបានហើយ តិចអូនសុំលែងតិចបានទឹកភ្នែកជូតក្បាលជង្គង់ទៅ" ជេសស្គីនឹងស្វាមីត្បិតថាម្នាក់ៗសុទ្ធតែកាចនឹងឆ្នាស់តែពួកគេក៏បង្ហាញក្ដីស្រឡាញ់តាមពាក្យពេចន៍បញ្ចើចបញ្ចើរគ្នានេះ ជុននីអូក៏ងាកភ្នែកមើលទៅលោកពូអ្នកមីងមុននឹងងាកមកចាប់អារម្មណ៍មនុស្សស្រីរបស់គេវិញ។
(ឆាប់ដឹងខ្លួនឡើង បងមានរឿងជាច្រើនដែលចង់ធ្វើជាមួយនឹងអូន..)ល្ងាចថ្ងៃជ្រេបន្តិច!
បន្ទប់ធំល្វឹងល្វើយដែលមុននេះមានមនុស្ស៣-៤នាក់នៅក៏បែរជាបាត់វត្តមានពួកគេអស់នៅសល់តែនាងតូចដែលទើបតែក្រោកពីគេងទាំងមីងមាំង ស្រីតូចបោះជំហានឈានចុះពីគ្រែរួចងាកសំឡឹងមើលជុំវិញខ្លួនហាក់ព្យាយាមរកមើលមនុស្សម្នាក់ មនុស្សតែម្នាក់ដែលអៀវនាងត្រឡប់មកទីនេះវិញតែក៏បែរជាមិនបានឃើញសូម្បីតែស្រមោលគេ។
(គេទៅណាទៅ?)
អែលលីណាគិតក្នុងចិត្តម្នាក់ឯងរួចក៏បោះជំហានឈានចាកចេញពីបន្ទប់មួយនោះ នាងតូចចេញមកខាងក្រៅភូមិគ្រឹះដែលមានខ្យល់បក់បោកនាំយកភាពត្រជាក់ល្ហឹមមកជាមួយ នាងតូចក៏ងាកមើលឆ្វេងស្ដាំរកមើលគេតែក៏នៅមិនឃើញ បែរជាទៅទាក់ភ្នែកនឹងអ្វីម៉្យាងដែលនៅក្បែរនោះ អែលលីណាបោះជំហានឈានទៅក្រោមដើមស្រល់ប៉ុន្មានដើមដែលដុះនៅលើដីភូមិក្បែរនោះ ហាក់ដូចជាមានអ្វីនាំនាងឲ្យទៅទីនោះអញ្ចឹង។
(អែល..អែលលី? នាងមិនជឿខ្ញុំរឺ?)
"ហ៊ឺ.."
(ខ្ញុំមិនមែនមិនជឿតែខ្ញុំមិនគិតថាលោកនឹងកប់អ្វីសំខាន់នៅក្នុងប្រអប់មួយនេះ..) ស្រាប់តែមានសំឡេងនឹងការចងចាំជាច្រើនលោតមកក្នុងខួរក្បាលនាង កាលបើគ្រាន់តេអែលលីណាជាន់លើដីខ្សាច់នោះភ្លាម ស្រីតូចលើកដៃទប់ក្បាលរបស់ខ្លួនឯងមិនឈប់ព្រោះតែរូបភាពនឹងសំឡេងរបស់ជុននីអូនឹងមនុស្សស្រីម្នាក់បន្លឺពេញក្នុងការចងចាំរបស់អែលលីណា។
ព្រូស!
រាងកាយតូចស្រឡូនក៏ដួលព្រូសនៅលើដីខ្សាច់នោះ ភ្នែកបើកធំៗកាលបើដូចជានឹកឃើញរឿងអ្វីមិនដឹង អែលលីណាក៏វារទៅរកដើមស្រល់មួយរួចជីកកកាយដីខ្សាច់នោះដោយដៃទាំងសងខាងរបស់នាង កកាយទាំងមិនខ្លាចកខ្វក់ នាងគាស់កកាយរហូតដល់នាងប៉ះជាមួយនឹងប្រអប់មួយដែលជាប្រអប់ឈើពណ៌ស មានក្បូរក្បាច់រចនាដូចជាប្រអប់បុរាណ ស្រីតូចប្រញាប់លើកយកវាឡើងមករួចបើកមើល..
ទឹកថ្លាមួយតំណក់ហូរស្រក់កាត់ផែនថ្ពាល់ ស្របនឹងដៃលូកទាញយកខ្សែករក្រវិលកំប៉ុងដែលខុសពីរបស់ដែលនាងមានកាលពីមុន ខ្សែករមួយនេះហាក់ដូចជារំលឹកប្រាប់នាងគ្រប់យ៉ាងថានាងខ្លួនឯងជានរណា..មកពីណា? ហើយនាងមកទីនេះជាថ្មីក្នុងជាតិថ្មី ដើម្បីនរណា?
(ជុននីអូ...)
(អូនចាំបានហើយ..)បើភាគនេះបាន៨០០នៅម៉ោង៩កន្លះអេតមីនជូន២ភាគបន្ត
YOU ARE READING
ត្រឡប់បន្តសន្យា (រដូវកាលទី០៩ : THE LOST) [ ចប់ ]
Fanfiction- ជុននីអូ ហ្វាល់លីដា x អែលលីណា ប៉ីអាន់ហ្ស៉ី