ភាគ៨២+៨៣+៨៤

563 14 0
                                    

ត្រឡប់បន្តសន្យា
ភាគ៨២+៨៣+៨៤

(មាយាស្ត្រី)

«អូននិយាយថាមិចមិញ?!» ជុននីអូសំឡឹងមើលអែលលីណារួចលូកដៃអោបចង្កេះនាង អែលលីណាក៏សំឡឹងមើលទៅគេរួចចងចិញ្ចើមបន្តិច ដៃតូចស្រឡូនក៏លូកទាញដៃគេចេញបន្តិចហាក់ដូចជាចង់ងក់ងរដាក់គេ។
«ងក់ងរទៀតហើយរឺ?!»
«មិនបានងរទេ គ្រាន់តែមិនចង់និយាយដដែលៗនឹងណា៎ មើស៎ក្រោកឡើងខ្ញុំថប់ដង្ហើមណាស់» អែលលីណាក៏រើបម្រាស់ខ្លួនពីការអោបរួចទៅអង្គុយនៅសាឡុងម្ខាងទៀត ដៃទាញយកកញ្ជ្រែងអាវចាក់យកមកចាក់ធ្វើមិនដឹង ជុននីអូឃើញមនុស្សស្រីជាទីស្រឡាញ់កំពុងតែងរគេមិនចង់ទៅរញ៉េរញ៉ៃបានត្រឹមតែដើរបង្ហូសទៅអង្គុយនៅតុធ្វើការរួចច្រត់ចង្ការសំឡឹងមើលមកនាងទាំងញញឹម។

វីឡាហ្វាល់លីដា..
ល្ងាចក៏ឈានចូលមកដល់ជុននីអូក៏នាំអែលលីណានឹងកូនមកចួបប៉ាម៉ាក់របស់គេជាលើកដំបូងតាំងពីស្រឡាញ់គ្នាមក ជុននីអូនាំនាងយកមកចួបប៉ាម៉ាក់ពិតមែនតែគេក៏ជាមនុស្សតែម្នាក់ដែលអង្គុយមើលនាងគ្រប់ជំហាន មិនតែប៉ុណ្ណឹងនៅញញឹមបិទមាត់មិនជិតទៀត។
«ហ៊ើយ! កូនឯងនេះងប់នឹងស្នេហាលើសកាលឯងនៅកម្លោះទៀតអាជុនអើយ» ខណៈដែលជុននីអូកំពុងមើលអែលលីណាហើយញញឹមនោះក៏មានមនុស្សចាស់២នាក់ដែលអង្គុយក្រលែងវីស្គីសំឡឹងមើលទៅគេ។
«កាលឯងក៏មិនណយដែរអាស៊ុក ឈ្លោះៗគ្នាសុខៗបានកូនមួយអត់អំពើ បីបមលើកចុះលើកឡើង ថ្នាក់ថ្នមសម្បើមណាស់ កុំស្មានថាយើងមិនដឹង ហ៊ឹស» ណាមជុនសើចហ៊ឹសៗស្របនឹងដៃចាក់វីស្គីចូលកែវថែម ភ្នែកក៏ងាកមើលទៅកូនប្រុសកម្លោះដែលតាមសំឡឹងមើលអនាគតលោកស្រីផ្ទះនេះមិនឈប់នោះ។
«បងនិយាយដើមអូនរឺ?!» ស្កាលេតដែលទើបតែចេញពីផ្ទះបាយមកក៏និយាយឡើងពីក្រោយខ្នងហូស៊ុក នាងដាក់ចានសណ្ដែកដីនៅលើតុរួចក៏ច្រត់ដៃលើស្មាស្វាមីបន្តិច មុននេះនាងបានលឺច្បាស់ណាស់ថាពួកគេនិយាយពីអី។
«បងជុនក៏អ៊ីចឹងដែរ សុខៗមកលើករឿងពីមុនមកនិយាយនៀក៎..ថ្នាក់ថ្នមបីបមឯណាខ្ញុំខឹងនឹងចារិកមានៈរបស់តាបុិស៊ុកនេះមិនទាន់បាត់ផង» ស្កាលេតនិយាយលះយកៗដាក់ណាមជុននឹងហូស៊ុក សំឡេងស្រួយស្រៈរបស់នាងក៏លឺដល់អ្នកកំពុងតែឈរចម្អិនម្ហូបនៅឯផ្ទះបាយឯណោះ។
«ហ៊ើយ!មិនដឹងជាស្នេហាអីទេ នៅឈ្លោះគ្នាដូចជាក្មេងលោកហូស៊ុកនឹងអូនលេតនេះ..» ជូហ្វីពោលទាំងអស់សំណើច ដៃក៏កូរសម្លសារ៉ាយនៅក្នុងឆ្នាំងឯណោះ នាងក៏ញញឹមបន្តិចហាក់ដូចជានឹកឃើញដល់អ្វីម៉្យាង។
«បើសិនជាលោកប៉ានៅគាត់ច្បាស់ទាមទារចង់ហូបសម្លនេះជាមិនខានឡើយ»
«តែលោកប៉ាជុនក៏ចូលចិត្ត..អូ..» អែលលីណាលើកដៃទប់មាត់បន្តិចកាលបើនាងច្រឡំហៅណាមជុនថាលោកប៉ា ជូហ្វីកាលបើលឺនាងនិយាយបែបនោះក៏សប្បាយចិត្តនឹងដាក់វែកសម្លចុះ ដំណើរបោះជំហានឈានចូលមករកអែលលីណារួចលូកដៃកាន់ស្មានាងជាប់ណែន។
«ហៅថាប៉ាម៉ាក់ៗធម្មតាទៅណាអែល..ពួកយើងជាគ្រួសារតែមួយទេតើ មែនទេ?! ម៉ាក់តែងតែទន្ទឹងចង់ចួបកូនជានិច្ច»
«ខ្ញុំស្មានតែអ្នកម៉ាក់ស្អប់ខ្ញុំ ខឹងខ្ញុំដែលធ្វើឲ្យជុននីអូផ្ដាច់ពាក្យនឹង..» អែលលីណានិយាយផងអោនមុខចុះទាំងដឹងខុស ជូហ្វីក៏ញញឹមរួចកាន់ច្បិចចង្ការអនាគតកូនប្រសារបន្តិច។
«អ្នកណាថាម៉ាក់ខឹង? ម៉ាក់មានតែស្រឡាញ់នឹងអាណិតកូន ម៉ាក់ដឹងរឿងកូនចងចាំជាតិបានណា៎ ម៉ាក់មិនហ៊ានស្រម៉ៃទេថាកូនឆ្លងកាត់រឿងបែបណាខ្លះ លំបាកបែបណាខ្លះ..អែល» ជូហ្វីបញ្ចប់ការសន្ទនាត្រឹមការចូលអោបក្រសោបអែលលីណាទាំងយំ នាងអាណិតអែលលីណា ក្រោយពីបានលឺគ្រប់យ៉ាងមក នាងជាក្មេងល្អមិនថាជាតិនេះរឺជាតិមុន តែទេវតាហាក់មិនមេត្តានាងសោះ ជុំវិញខ្លួននាងសុទ្ធសឹងតែជាអ្នកចាំមើលបំណាំនឹងធ្វើបាបនាង តែនាងក៏មិនបានខឹងស្អប់ ចងគំនុំតែក៏បែរជាយកក្ដីស្រឡាញ់មកចងភ្ជាប់នឹងប្រែមនុស្សទាំងនោះឲ្យក្លាយជាមនុស្សដែលដឹងកំហុសទាំងមិនបាច់ប្រើធម៌ក្ដៅ ជីវិតនាងនៅពេលនេះគឺស្ងប់សុខនៅក្នុងពិភពដ៏តូចមួយរបស់នាង។
«ខ្ញុំតែងតែចង់មានម៉ាក់ ចង់និយាយពាក្យម៉ាក់ឲ្យបានម្ដងក្នុងមួយជីវិតនេះ ព្រោះសូម្បីតែអតីតជាតិក៏ខ្ញុំមិនបានហៅនឹងប្រើពាក្យម៉ាក់ឲ្យពេញលេញដែរ» អែលលីណាពេបមាត់តិចៗហាក់ព្យាយាមទប់មិនចង់ឲ្យយំ ជូហ្វីក៏ដកខ្លួនពីការអោបរួចលូកដៃវែកសក់នាងស្រាលៗ។
«អ៊ីចឹងហៅម៉ាក់ថាម៉ាក់មក កូនចង់ហៅមួយថ្ងៃប៉ុន្មានដងក៏បាន សេវឈ្មោះម៉ាក់ដាក់គ្រប់កន្លែងបានតាមចិត្ត ព្រោះម៉ាក់ជាម៉ាក់របស់កូនណាអែល.. កុំយំមើល លែងគួរឲ្យស្រឡាញ់អស់ហើយសំណព្វចិត្តម៉ាក់» ជូហ្វីក៏លូកដៃផ្ដិតទឹកភ្នែកពីថ្ពាល់អែលលីណារួចញញឹមទៅកាន់នាងតិចៗ អែលលីណាក៏ញញឹមរួចងក់ក្បាលតប។
«ប្រុសអូមើលមកកូនឡើងភ្លឹកអស់ហើយ កូនម្នាក់នេះមិនដឹងគ្នាអៀនអីទេ កាត់ទៅលោកប៉ាគេមិនខុស» ជូហ្វីក៏ចាប់ភ្លឹកឃើញកូនប្រុសអង្គុយមើលមកអែលលីណាទាំងញញឹមមិនឈប់ឯណោះ ស្រីតូចក៏ងាកមើលទៅគេរួចក្រវីក្បាលបន្តិច។

ត្រឡប់បន្តសន្យា (រដូវកាលទី០៩ : THE LOST) [ ចប់ ]Where stories live. Discover now