ភាគ23

846 68 6
                                    

មនុស្សកំដរ‼️/ភាគ23
_________________
មួយខែក្រោយ

ធ្មិចបើកៗមួយខែផុតបាត់ទៅទៀតហើយមួយខែដែលជុងគុកនៅតែផ្ទះមិនខ្ចីចេញទៅណាព្រោះតែគេត្រូវបញ្ឈប់ការសិក្សាដល់ទៅបីខែឯណានោះ នៅសង្ងំក្នុងផ្ទះយូរៗមានអារម្មណ៍ថាដូចក្រមុំចូលម្លប់មិចមឹនដឹង។

*ង៉ោង ង៉ោង

សម្លេងម៉ូតូក្នុងហ្គេមលឺលាន់ពេញបន្ទប់ព្រោះតែគេវាស្រ្ដេសខ្លាំងពេកទើបបើកសំឡេអោយវាលឺៗកាត់ភាពធុញថប់ ខណៈពេលដែលកំពុងរងចាំរាងតូចមកពីសាលាវិញអា៎លនឹងបានរបស់ញាំដែលគេបង្គាប់អោយជីមីនទិញមកតែពេលនេះដល់ម៉ោង11ហើយនៅមិនទាន់ឃើញមកវិញទៀត ក្រពះវាធ្វើទុកកូអើយកូៗ ។

« ពេលណាក្មេងនោះមកវិញទៅ!! »ជុងគុករអ៊ូឡើងខ្សឹបៗម្នាក់ឯងទាំងមុខស្អុយប៊ែរដៃក៏កាន់ដៃហ្គេមចុចញាប់ស្អេកទាំងភ្នែកមើលអេក្រង់ទូរទស្សន៍ដែលភ្ជាប់ជាមួយហ្គេមគេលេង

*10 minutes later

*ក្រាក

« ជុងគុក ខ្ញុំមកវិញហើយ!! »សម្លេងបើកទ្វារស្របនឹងសម្ដីតូចឆ្មេរបន្លឺឡើងព្រមជាមួយថង់ពីរបីស្បោងក្នុងដៃទាំងញញឹមស្រស់ស្រាយ

« យូរម្លេះ?? »រាងក្រាសសួរបកទាំងមិនងាកសម្លឹងមើលមុខជីមីន

« ផ្លូវស្ទះ!! »

« ជិះតាក់ស៊ី?? »

« ទេ,លោកថេយ៍ជួនមក!! »
« លោកញាំឥលូវទេ?? »

« អ្ហឹម!!ឯងទិញអីមក?? »

« budae jjigae អញ្ចឹងចាំខ្ញុំយកវាទៅកម្ដៅសិន!! »

« មិនបាច់ទេ!!មកនេះមក!! »ជុងគុកហាមប្រាមយ៉ាងលឿនព្រមទាំងហៅរាងតូចអោយមកអង្គុយលើសាឡុងជិតគេ

« ប្រើខ្ញុំអោយលេងហ្គេមអោយទៀតហើយហ៎េស??... »ជីមីនពេបមាត់ធ្វើមុខស្អុយៗហើយក៏សសៀសៗទៅក្បែរគេ រយះពេលកន្លងមកនេះជុងគុកតែអញ្ជឹងអោយគេញាំអីចូលបន្ទប់ទឹកដឹងតែអោយគេលេងជំនួសហើយទាំងដឹងថាគេមិនចេះទេអា៎លចាញ់មកទារទោសចាប់គេសុីសឹងអស់សាច់អោយរាល់តែលើក

« លឿននៅរអ៊ូដល់ណា?? »គេខាំមាត់តឿនជីមីនហើយក៏ហុចដៃហ្គេមទៅអោយរាងតូច ព្រមទាំងទាញប្រអប់budae jjigaeធំល្មមមួយចេញមកទាញចង្គឹះមកកាន់ញាំបន្ដើរអង្គុយមើលជីមីនលេងបន្ដើរ

មនុស្សកំដរ‼️(Complete)Where stories live. Discover now