ភាគ49

390 47 3
                                    

      « ហេតុអីលោកនាំខ្ញុំមកទីនេះ? »ជីមីនសួរឡើងខណៈពេលដែលចេញពីរៀនថេយ៉ុងបាននាំគេមកហាងអាហារមួយកន្លែងនៅក្បែរមាត់ទន្លេ

« ញាំសិនទៅចាំនិយាយគ្នា... »

« អត់ទេ,លោកនិយាយបណ្ដើរៗមក... »

« ក៏បាន,ឯងនិងអាហ្គុកឈ្លោះគ្នារឿងអី?ឈ្លោះខ្លាំងមែនទេ? »

« គឺ-...បន្ដិចបន្ដួច..យប់មិញពួកយើងបានទៅក្លឹបហើយក៏មានក្មេងចាស់ដែលជុងគុកធ្លាប់ៗទាក់ទងរត់មកអោបគេបន្ទាប់ពីនោះជុងគុកក៏អូសគេទៅក្រោយក្លឹបប្រហែលជាដើម្បីសម្រួលគ្នាប៉ុន្ដែពេលដែលខ្ញុំទៅដល់ក៏ឃើញពួកគេកំពុងអោបថើបគ្នាទៅវិញ,ខ្ញុំក៏ចាប់ផ្ដើមខឹងស្រែករករឿងគេតាំងពីក្លឹបមកដល់ផ្ទះតែគេនៅតែនិយាយថាគេគ្មានចេតនាអោបថើបក្មេងម្នាក់នោះវាជារឿងចៃដន្យគេថាខ្ញុំអត់ហេតុផល,ត-តែខ្ញុំពិបាកទទួលយកពិតមែនឃើញនៅមុខស្រស់ៗបែបនេះហើយបើអោយខ្ញុំជឿថាវាជារឿងចៃដន្យអចេតនាខ្ញុំពិបាកនឹងជឿពិតមែន...ប៉ុន្តែខ្ញុំក៏មានអារម្មណ៍ថាខុសដែលមិនព្រមស្ដាប់ហេតុផលគេពីដំបូង... »
ជីមីនបើកភ្នែកព្រិចៗសម្លឹងមើលថេយ៉ុងរួចក៏ដកដង្ហើមធំមុននឹងនិយាយប្រាប់គេទាំងទម្លាក់ទឹកមុខចុះអួលដើមក អោយតែគិតដល់រឿងនោះបេះដូងវាចាប់ផ្ដើមឈឺខ្ទោកៗដូចជាគេច្របាច់...

« ខ្ញុំមិនដឹងថារវាងឯងទាំងពីរមួយណាអ្នកខុសទេប៉ុន្ដែ.... »នាយស្ងៀមមួយសន្ទុះទើបចាប់ផ្ដើមនិយាយស្ដាប់សម្ដីជីមីនហើយនាយវែកញែកមិនចេញពិតមែនថាអ្នកណាជាអ្នកខុស បើគេជាជីមីននៅក្នុងស្ថានភាពបែបនេះក៏គេទប់អារម្មណ៍មិនបានដែរតែអាការៈជុងគុកការពីយប់មិញក៏ធ្ងន់ធ្វើអោយគេនៅតែប្រកាន់ការគិតថាជីមីនជាចំណែកដល់ធំដែលធ្វើអោយមិត្តគេក្លាយជាបែបនេះ....« ប៉ុន្តែខ្ញុំគ្រាន់ចង់អោយពួកឯងចេះយល់ចិត្តគ្នាអោយបានច្រើនជាងនេះព្រោះអនាគតទៅឯងនិងវាត្រូវជួបបញ្ហាច្រើនទៀត...បើនៅតែបែបនេះទៀតដើរទៅមុខមិនដល់ទេ »

« ខ្ញុំដឹង,តែពេលនេះខ្ញុំមិនដឹងថាជុងគេនៅឯណាទេលោកដឹងឬអត់? »

« ទេ...... »

« ហុឹម!!.... »

« ហេតុអីមិនខលសួរវាទៅ?បារម្ភពីគេតែគ្រាន់តែរឿងប៉ុណ្នឹងធ្វើមិនបាន? »

មនុស្សកំដរ‼️(Complete)Where stories live. Discover now