ភាគ38

628 59 3
                                    

មនុស្សកំដរ‼️/ភាគ38
_____________________
ក្រោយពេលសារភាពស្នេហ៍គ្នារួចរាល់ទាំងពីរនាក់ក៏បានមកអង្គុយក្រោមដើមឈើធំមួយដោយបានបង្គាត់ភ្លើងនិងហែកស្លឹកចេកមកទ្រោបដើម្បីគេងព្រោះតែបើអោយដើរទៅវិញក៏រកផ្លូវមិនឃើញដែលដោយសារផ្ទៃមេឃងងឹតស្លប់បាត់ទៅហើយ

       ហើយខណៈពេលនេះជុងគុកក៏កំពុង     អង្គុយផ្អែកខ្នងនិងដើមឈើដោយមានរាងកាយតូចអង្គុយនៅចន្លោះជើងព្រមទាំងផ្អែកខ្នងនិងទ្រូងរឹងមាំរបស់ខ្លួន រាល់មួយនាទីម្ដងជុងគុកក៏ជ្រប់មុខនឹងសក់ទន់រលោងបន្លំថើបខ្សឺតៗ

« បងថាថ្ងៃស្អែកយើងអាចរកផ្លូវទៅភូមិឃើញទេ?? »ក្រោយស្ងាត់អស់ជាយូរជីមីនក៏បន្លឺឡើងកាត់ភាពស្ងប់ស្ងាត់សួរទៅកាន់អ្នកដែលកំពុងអោបខ្លួននៅខាងក្រោយ

« បងមិនដឹងដែរ!! »មុខសង្ហាជ្រប់នឹងសក់ក្រអូមព្រមទាំងបន្លឺឡើងដោយសម្លេងក្ងួរៗដៃក៏រឹតបន្លឹងអោបរាងតូចណែនលើសដើមដើម្បីផ្ដល់ភាពកក់ក្ដៅអោយជីមីន..

« មិនដឹងថាម៉ាក់បារម្ហប៉ុណ្ណាទេ!! »សម្លេងព្រួញបារម្ហជីមីនបន្លឺឡើងខណៈពេលចិត្តនឹកដល់ម៉ាក់ខ្លួនដែលកំពុងរងចាំនៅឯផ្ទះ

« អ្ហឹម...គាត់ប្រហែលជាកំពុងឆោឡោហើយពេលនេះ!! »

« មកពីបងហ្នឹងដឹងថាអូនកំពុងតាមរកហើយនៅតែមិនមាត់រហូតត្រូវមកជាប់ក្នុងព្រៃបែបនេះ!! »

« បងសុំទោសៗៗ...បានឬនៅ?? »

« អត់!!!! »ជីមីនពេបមាត់ចូលគ្នាក្រវីក្បាលតិចៗត្បុលក្បាលញាក់ញីនិងទ្រូងរឹងមាំទៅមក

« បងយកទូរស័ព្ទមកតា៎ស,សាកខលទៅគាត់ល្អទេ?? »

« នៅក្នុងភូមិគ្មានអ៊ីនធើណែតផងចុះទម្រាំនៅក្នុងព្រៃមានសេវាមកពីណា?? »

« អត់មែនតា៎ស..ហុឹក..ហុឹក.. »ជុងគុកដកទូរស័ព្ទចេញមកមុននឹងសើចពេលគ្មានសេវាសូម្បីតែមួយកាំ « ថតរូបល្អទេ?? »

« ឡប់អ្នកណាទៅថតរូបកណ្ដាលយប់ថែមទាំងនៅក្នុងព្រៃទៀត! »

« បងសួរលេងតា៎ស,ព្រោះតែលើកមុនថាថតរូបឆ្មាអោយម៉ាក់មើលតែមិនទាន់
បានថត!!! »

មនុស្សកំដរ‼️(Complete)Where stories live. Discover now