EP1 : ជួបគ្នាម្ដងទៀត

8.1K 285 0
                                    


@ផ្ដើមរឿង....

នៅក្នុងវិមានដល់ធំស្គឹមស្កៃដែលមានសភាពយ៉ាងស្ងៀមដូចគ្មាននរណានៅអញ្ចឹងព្រោះចាប់តាំងពីម្ចាស់វិមានមួយនេះបានស្លាប់បាត់ទៅក៏មានក្មេង ប្រុសម្នាក់មករស់នៅទីនេះគ្រប់គ្រងមើលថែគ្រប់ យ៉ាងបន្តពីគាត់

< ចៅហ្វាយតូច > ប្រុសម្នាក់ដែលមានឈ្មោះជាជំនិតរបស់ម្ចាស់វិមានមួយនេះបានហៅរាងតូចច្រឡឹងនៅក្នុងអាងទឹកស្រាលៗ ព្រោះពេលភ្ញាក់ពីគេងគេក៏ចេញមកពីក្នុងបន្ទប់ចុះមកហែងទឹកលេងនៅអាងខាងក្រោយវិមានទើបអ្នកបម្រើពួកអង្គរក្សប៉ុន្មាននាក់ឈរនៅទីនោះដើម្បីចាំបម្រើមើលថែគេ

< ហ្ហឹម? > រាងតូចច្រឡឹង បានហែលទឹកមកក្បែរគេហើយដាក់ដៃច្រត់និងអាងទឹកងើយមុខឡើងសម្លឹងមើលទៅគេម្នាក់នោះ

< ចៅហ្វាយតូចឈប់លេងទឹកបានហើយព្រោះមិន អញ្ចឹងទេអាចនិងផ្ដាសាយបានណាមួយបន្តិចទៀតចៅហ្វាយតូចក៏ត្រូវទៅជួបអតិថិជនដើម្បីនិយាយរឿងការងារផង > គេម្នាក់នោះ ប្រាប់ទាំងងាកមុខចេញព្រោះមិនចង់ឃើញរាងកាយរបស់ក្មេងម្នាក់នេះប៉ុន្តែមិនមែនគេមិនបានអត់ពាក់អ្វីឡើយសោះនោះទេគេបានពាក់ខោខ្លីជាមួយនិងអាវដៃវែងពណ៌.សតែដោយ សារអាវមួយនោះវាស្ដើងប៉ះត្រូវទឹកទៀតធ្វើអោយវាអាចមើលឃើញដល់ខាងក្នុងរាងកាយរបស់គេបាន

< ម្នាក់ដែលយើងត្រូវទៅជួបនោះជាអ្នកណា? >
ថេយ៉ុង

< កាលពីមុនគេម្នាក់នោះមិនត្រូវគ្នាជាមួយនិងលោក ម្ចាស់ឡើយតែពេលនេះគេស្រាប់តែមកនិយាយថាចង់រួមការងារជាមួយយើងបើតាមខ្ញុំគិតប្រហែលជាគេគិតថាចៅហ្វាយតូចអាចនៅក្មេងឬ មិនទាន់ចេះស្ទាត់ជាមួយនិងរឿងការងារទាំងអស់នោះទើបគេចង់កេងប្រវ័ញ្ចលើចៅហ្វាយតូច > អាឡិច និយាយរៀបរាប់ប្រាប់គេទៅតាមនិង

< ហុឹស! បើសិនជាគេគិតបែបហ្នឹងយើងក៏មានពេលកំដរគេលេងហ្គេមមួយក្ដារទៅចុះ > ថេយ៉ុងសើចនៅដើម.កបន្តិចមើលទៅគេម្នាក់នោះប្រហែលជាមិនទាន់ស្គាល់គេច្បាស់នៅឡើយទេទើបហ៊ានចង់លេងជាមួយមនុស្សដូចជាគេប៉ុន្តែមិនអីទេព្រោះហ្គេមបែបអ៊ីចឹងនៀកគេចូលចិត្តលេងខ្លាំងណាស់

YOU WILL BE MINE AGAIN ♥️🔞[ចប់]Where stories live. Discover now