EP6 : តើ...ឯងប្រាកដហើយមែនទេ?🔥

2.4K 154 1
                                    

+ Waring 🔞
សូមទោសរាល់ពាក្យសម្ដីមិនសមរម្យ

អ្នកណាថា ថេយ៉ុង មិនបានមក? សូមប្រាប់ថាគិត ខុសយល់ច្រលំហើយគេបានមកដល់ខាន់ដូតាំងពីរសៀលម្ល៉េះគេដឹងថាយ៉ាងណា ជុងហ្គុក ប្រាកដជាមកព្រោះនាយជាមនុស្សដែលស្រលាញ់គ្រួសារខ្លាំងគេមិនជឿថានាយសុខចិត្តឈរមើលក្រុមហ៊ុនរបស់ប៉ានាយខំសាងមកត្រូវរលាយនៅចំពោះមុខនាយឡើយហើយវាក៏ដូចជាអ្វីដែលគេបានគិតទុកពិត មែនគឺនាយបានមករកគេ

< ភ្ញាក់ផ្អើលអ្វី? > ថេយ៉ុង អង្គុយនៅមុខកញ្ចក់និយាយសួរទាំងមិនព្រមងាកទៅមើលមុខ ជុងហ្គុក ដែលកំពុងតែឈរភ្លឹកនោះឡើយហើយសម្លេងរបស់គេបានធ្វើអោយនាយភ្ញាក់ខ្លួនវិញ

< ខ្ញុំបានមកតាមឯងប្រាប់ហើយ ឯង...ប្រាប់ខ្ញុំមកទីនេះធ្វើស្អី? > ជុងហ្គុក និយាយសួរទៅកាន់គេដោយសម្លេងរអាក់រអួលងាកមុខបែរទៅម្ខាងព្រោះ ថេយ៉ុង កំពុងនៅក្នុងឈុតរ៉ូបដែល Sexy ខ្លាំងណាស់

< ហៅមកមិនបានទេហ្ហេស? > ថេយ៉ុង ងើបឈរ
ដើរថ្នមៗចូលទៅឈរក្បែរនាយវាធ្វើអោយ ជុងហ្គុក កាន់តែក្រហមមុខមាត់ដូចជាខ្លួនរបស់នាយកំពុងឡើងកម្ដៅអញ្ចឹងព្រោះក្រៅពី ជូអាន គឺនាយមិន ដែលឃើញមនុស្សប្រុសណាមានរូបរាងស្រស់ស្អាតទាក់ទាញដៃជើងស្រឡូនដូចជាមនុស្សស្រីបែបនេះទេ

< បើគ្មានស្អីទេខ្ញុំត្រឡប់ទៅវិញហើយ > ជុងហ្គុក
រកបែរខ្នងដើរចេញត្រឡប់ទៅវិញប៉ុន្តែរាងតូចរហ័សជាងស្រាប់តែលូកដៃមកអោបចង្កេះរបស់នាយ

< គ្រាន់តែចង់ហៅលោកអោយមកកំដរញាំបាយជា មួយខ្ញុំតែប៉ុណ្ណោះ > ថេយ៉ុង ស្រដីប្រាប់ទាំងដាក់ក្បាលផ្អែកលើផែងខ្នងរបស់នាយដៃអោបចង្កេះនាយយ៉ាងណែន គេពិតជានឹកនាយខ្លាំងណាស់!

< ឯងប្រាប់អោយខ្ញុំមកទីនេះខ្ញុំក៏បានមកហើយខ្ញុំគ្មានពេលមកអង្គុយញាំបាយស្អីជាមួយឯងទេខ្ញុំត្រូវត្រឡប់ទៅវិញ > ជុងហ្គុក ចាប់បេះដៃ ថេយ៉ុង ចេញហើយបែរទៅនិយាយប្រាប់គេជាមួយនិងទឹកមុខមាំ

< ចឹងលោកក៏ត្រឡប់ទៅវិញចុះតែបើសិនជា
ក្រុមហ៊ុនប៉ាលោកឬគ្រួសារលោកមានរឿងអ្វីនោះកុំ មកនិយាយបន្ទោសថាខ្ញុំមិនព្រមជួយទៅបានហើយ! > ថេយ៉ុង ងើយមុខឡើងសម្លឹងមើលមុខនាយកែវ ភ្នែករបស់គេប្រែទៅជាក្រហមគួរអោយខ្លាចដៃក្ដាប់ចូលគ្នាស្ទើរតែចង់បាក់ម្រាមព្រោះគេកំពុងខឹង! គេខឹងដោយសារគិតថា ជុងហ្គុក មិនចង់នៅជាមួយខ្លួនចង់ត្រឡប់ទៅផ្ទះវិញដើម្បីទៅរកស្រីចង្រៃដែលមាន ឈ្មោះជាប្រពន្ធរបស់នាយ

YOU WILL BE MINE AGAIN ♥️🔞[ចប់]Where stories live. Discover now