EP29 : បងមិនអាចលើកទោសអោយអូនពិតមែនឬ ??

1.6K 145 0
                                    

នៅពេលម៉ោងចេញពីធ្វើការ ជុងហ្គុក បានទៅញាំអីជាមួយនឹង ម៉ូណា រួចហើយនាយគិតថានឹងត្រឡប់ ទៅផ្ទះវិញប៉ុន្តែមុននឹងទៅនាយបានឈ្លៀតជិះកាត់
មុខក្រុមហ៊ុនលោក ស៊ុនហេ ដូចគ្នាដោយសារតែចង់ដឹងថា ថេយ៉ុង គេត្រឡប់ទៅផ្ទះវិញឬនៅ? ព្រោះកាលពេលពួកគេនៅទាក់ទងគ្នានាយចាំបានថារាងតូចធ្វើការទាល់តែដល់យប់ជ្រៅក៏មានមកពីគេជាមនុស្សដែលមិនចូលចិត្តទុកការងារចោលទេបើសិន ជាធ្វើការមិនទាន់រួចគេនឹងមិនព្រមទៅផ្ទះឡើយតែពេលមកដល់នាយស្រាប់តែបានឃើញនៅមុខ ក្រុមហ៊ុនកំពុងតែមានរឿងអ្វីមិនដឹងថែមទាំងបានលឺសម្លេងស្រែកយំទាមទារសុំជំនួយទៀតផងទើប ជុងហ្គុក ប្រញាប់ចេញពីក្នុងឡានរត់ទៅមើលចង់ដឹងថាមានរឿងអ្វី

< ហ្ហឹកៗជួយខ្ញុំផង ខ្ញុំខ្លាចហើយចូលមកជិតខ្ញុំអី! > ថេយ៉ុង ស្រែកយំលើកដៃសំពះប្រុសម្នាក់នោះព្រម ទាំងបិទភ្នែកជិតឈឹងនៅពេលឃើញគេកំពុងតែដើរ ចូលមករកខ្លួន

< ចង់ទៅណាហា្ហស? ឯងគិតថាអាចគេចពីយើងបានមែនទេ? > ប្រុសម្នាក់នោះស្រែកសម្លុតគេមួយទំហឹងបន្ទន់ជង្គង់អង្គុយចុះចាប់បាច់ស្មា ថេយ៉ុង កុំអោយ គេរើបម្រាស់ទៀតរកអោនទៅឈ្មុសឈ្មុលនឹងកញ្ចឹង កគេប៉ុន្តែពេលនោះស្រាប់តែគេត្រូវងើបមុខវិញភ្លាមៗព្រោះតែមាននរណាមិនដឹងមកចាប់ទាញ.កអាវរបស់គេពីក្រោយ

*ឌឹប!!

< អាចង្រៃ!! > ជុងហ្គុក ជេប្រទិចទាំងកំហឹងដៃវិញដាល់ប្រុសម្នាក់នោះយកមិនដកដៃរហូតដល់គេត្រូវសន្លប់បាត់ទាំងមុខមាត់កំពុងតែហូវឈាម ជុងហ្គុក ងើបចេញពីលើខ្លួនប្រុសម្នាក់នោះហើយងាកទៅជ្រុងម្ខាងទៀតតែបែរជាធ្វើអោយនាយគាំងទៅវិញព្រោះមនុស្សដែលត្រូវប្រុសម្នាក់នោះរកលូកលាន់នោះគឺជា ថេយ៉ុង!

< ថេយ៍... > ជុងហ្គុក ហៅរាងតូចស្រាលៗសម្លឹងមើលគេមិនដាក់ភ្នែកព្រោះសភាពគេពេលនេះមើលសឹងតែមិនយល់ទៅហើយអាវដាច់រហែកចំណែកឯ សក់ក្បាលធ្លាក់បាំងមុខរញ៉េរញ៉ៃមើលមិនចង់ឃើញមុខគេឡើយប៉ុន្តែយ៉ាងណានាយនៅតែចាំគេបាន

មុននេះនាយបានលឺសម្លេងស្រែកអោយជួយទើបនាយប្រញាប់មកមើលក៏ឃើញមនុស្សសតិមិនល្អម្នាក់កំពុងតែរកទៅអោនលូកលាន់មនុស្សម្នាក់ទៀតតែដំបូងនាយមិនបានគិតថាម្នាក់នោះគឺជា ថេយ៉ុង ឡើយប៉ុន្តែអ្នកណាទៅដឹងថាម្នាក់នោះគឺជារាងតូច

YOU WILL BE MINE AGAIN ♥️🔞[ចប់]Dove le storie prendono vita. Scoprilo ora