EP9 : ចុះបើខ្ញុំមិនថើប?

2.1K 158 0
                                    

គ្រប់យ៉ាងហាក់ប្រែទៅជាស្ងៀមស្ងាត់ដូចជាពិភព លោកទាំងមូលឈប់ដើរត្រឹមនេះអញ្ចឹង អ៊ីនណា សម្លឹងមើលមុខ ថេយ៉ុង ដែលឈរអោបដៃញញឹមឌឺដងដាក់នាងហើយក៏ងាកបែរទៅសម្លឹងស្វាមីវិញ

< ជុងតើនេះមានន័យថាយ៉ាងមិច? គេម្នាក់នេះមកជាមួយបងមែនទេ ?? > អ៊ីនណា ព្យាយាមទប់ អារម្មណ៍ស្រដីសួរនាយដោយសម្លេងធម្មតាទាំងដែលការពិតនាងខឹងស្ទើរតែចង់ឆេះខ្លួនទៅហើយ

< ត្រូវហើយ > ជុងហ្គុក តបជាមួយទឹកស្មើរដូចជាមិនខ្វល់ពីអារម្មណ៍ប្រពន្ធរបស់នាយនៅពេលនេះឡើយ! ឬនាយមិនដឹងទេថានាងកំពុងតែខឹង ??

< ហេតុអី? ហេតុអីទើបបងនាំគេមកផ្ទះ? > អ៊ីនណា កាន់តែនិយាយក្នុងចិត្តនាងក៏កាន់តែឆ្ងល់ក្រែងពួកគេមិនធ្លាប់ស្គាល់គ្នាពីមុនមកឯណាមិនចឹងតែហេតុអីបានជា ជុងហ្គុក ដល់ថ្នាក់នាំគេម្នាក់នេះមកផ្ទះបែប នេះ ??

< គឺ...> ជុងហ្គុក ហារមាត់មិនទាន់នឹងបាននិយាយផងរាងតូចក៏និយាយកាត់នាយមុនបាត់ទៅហើយ

< ពួកយើងធ្វើការជាមួយគ្នាជាមិត្តនឹងគ្នាខ្ញុំគ្រាន់តែមកលេងផ្ទះមិត្តខ្លួនឯងមិនបានដែលឬ? > ថេយ៉ុង
ប្រាប់ប៉ុន្តែគេដូចជាមានចេតនាយកសាំងទៅចាក់លើភ្លើងថែមទៀតអញ្ចឹង

< ខ្ញុំសួរប្ដីរបស់ខ្ញុំ មិនបានសួរឯង! > អ៊ីនណា

< ហុឹស! ខ្ញុំគិតថាចម្លើយវាដូចតែគ្នាទេមិនជឿសួរគេម្ដងទៀតដោយខ្លួនឯងទៅ > ថេយ៉ុង

< តើវាជាការពិតទេ ជុងហ្គុក? > អ៊ីនណា សម្លក់មុខថេយ៉ុង ហើយបែរទៅសួរប្ដីខ្លួនវិញហើយចម្លើយរបស់ ជុងហ្គុក បានធ្វើអោយរាងតូចញញឹមយ៉ាងសមចិត្ត

< ជាការពិត! ពួកយើងធ្វើការជាមួយគ្នាហើយក៏ជាមិត្តនឹងគ្នាដូចគេនិយាយប្រាប់អញ្ចឹង > ជុងហ្គុក

< នេះបង! > អ៊ីនណា ហាក់ស្ដីនិយាយមិនចេញតើប្ដីរបស់នាងទៅក្លាយជាមិត្តមួយគេម្នាក់នេះតាំងពី អង្កាល់ណាហេតុអីបាននាងមិនដឹង?

< ឃើញទេខ្ញុំថាហើយមិនជឿ > ថេយ៉ុង

< តើមានរឿងអ្វីហ្នឹង? > ដោយសារបានលឺសម្លេងនិយាយគ្នានៅខាងក្រៅដូចជាកំពុងប្រកែកគ្នាទើបលោកចន និងប្រពន្ធរបស់គេដើរចេញមកមើល

YOU WILL BE MINE AGAIN ♥️🔞[ចប់]Donde viven las historias. Descúbrelo ahora