រឿង ខ្ញុំនឹងអ្នក💔

28 4 0
                                        

ភាគ 2
< ការស្គាល់ពីគ្នា >

ខ្ញុំអគុណលោកហើយ! « ស៊ាវចាន់ »

បានហើយៗ! កុំនិយាយច្រើនពេក« អ៉ីបូ »

< បាទ > « ស៊ាវចាន់ »

និយាយចឹងតើឯងឈ្មោះអី !

គឺ...ខ្ញុំ...ឈ្មោះ..ស៊ាវចាន់ ! ចុះលោកវិញន៎ុះ!

< យើងគឺ អ៉ីបូ >ហើយមិចបានឯងដើរមិញដូចជាគ្មានព្រលឹងចឹង !

< គឺខ្ញុំមានបញ្ហាតិចតួច >« ស៊ាវចាន់ »

មើលទៅដូចជាយប់ជ្រៅណាស់ហើយ ! ផ្ទះឯងនៅណាចាំខ្ញុំជូនឯងទៅផ្ទះ !

មិនអីទេខ្ញុំមិនទាន់ទៅផ្ទះទេ គឺខ្ញុំត្រូវទៅធ្វើការទៀត ចឹងខ្ញុំទៅមុនលោកហើយ ! bey bey !

ឈប់សិន ឯងធ្វើការនៅណាចាំយើងជូនឯងទៅ ! « អ៉ីបូ »

មិនអីទេ ! ខ្ញុំអាចទៅខ្លួនឯងបាន !

មកចាំយើងជូនឯងទៅ ហើយណាមួយនៅទីនេះយប់ចឹងមិនមានឡាន tacxi ណារត់តាមនេះទេ! និយាយមិនទាន់និងចប់ផងដៃរបស់រាងស្តើង ស៊ាវចាន់ ក៏ត្រូវដៃរបស់អ្នកម្ខាងទៀតអូសចូលឡានស៊េរីទំនើបបាត់ !

ពេលចូលទៅដល់ក្នុងឡានអ្នកកំលោះ អ៉ីបូ ក៏និយាយទៅកាន់រាងស្តើងដែលអង្គុយរាងផិតភ័យដែលអង្គុយនៅកៅអីជិតខ្លួន !

ជិះទៅតាមណាយើងមិនស្គាល់កន្លែងឯងធ្វើកាទេ! ហើយឯងមិនបាច់ភ័យទេយើងមិនធ្វើអីឯង ទេ!

ដោយស្ងាត់ជាយូរសំឡេងរបស់ « ស៊ាវចាន់»ក៏បានបន្លឺឡើងហើយក៏និយាយតបកាន់រាងក្រាស់វិញ !

គឺ....លោកគ្រាន់ជិះតាមនេះទៅត្រង់ហើយក៏បត់ទៅខាងឆ្វេងបន្តិចទៅគឺលោកឃើញហើយ!

ដោយនិយាយមិនទាន់និងបានចប់ស្រួលបួលផង ! ឡានក៏បានបើកយ៉ាងលឿនដោយមិនបានឱ្យអ្នកដែលអង្គុយកៅអីជិតនឹងត្រៀមខ្លួនឡើយ !

លោកបើកយឺតៗបន្តិចទៅខ្ញុំភ័យណាស់ សំឡេងរបស់រាងស្តើងដែលនិយាយទាំងភ័យបុកពោះ!

កុំភ័យអី ! និយាយចប់ភ្លាមឡានក៏ចាប់ហ្វ្រាំងឈប់ភ្លាមដោយមិនបានអោយតំណឹងអ្នកដែរនៅជិតនឹងឡើយ !

ដោយសារតែអម្បាញ់មិញឡានចាប់ហ្រ្វាំងហើយរាងស្តើងមិនបានដាក់ខ្សែរក្រវ៉ាត់ក៏ជ្រុលមួយទំហឹងទៅបុករបាំងឡានយ៉ាងខ្លាំង !

< ...អូ៉យ អ៉ូយ... >រាងស្តើងស្រែកឡើង!

ឯងមិនអីទេមែនទេ រាងក្រាស់គ្រាន់តែឮរាងស្តើងស្រែកអម្បាញ់មិញក៏ស្ទុះទៅមើលយ៉ាងលឿន !

មិនអីទេៗ ! រាងស្តើងប្រញាប់និយាយទៅវិញយ៉ាងលឿន!

នៅមិនអីយ៉ាងមិចក្បាលឯងចេញឈាមហើយចាំបន្តិចខ្ញុំមានថ្នាំចាំខ្ញុំលាបអោយឯង! រាងក្រាស់និយាយទាំងបារម្ភមកកាន់រាងស្តើង!

វាពិតជាមិនអីពិតមែន ខ្ញុំមិនចង់រំខានលោកទេ! « ស៊ាវចាន់ » នៅឱ្យតែស្ងៀមទៅចាំខ្ញុំលាបឱ្យឯង ! រាងក្រាស់ក៏បានខិតទៅជិតរាងស្តើងយ៉ាងលឿន! ហើយមុខរបស់រាងស្តើងក៏ឡើងក្រហមមួយរំពេច !

បានហើយយើងលាបរួចហើយ ! អរ ចឹងខ្ញុំទៅហើយ រាងស្តើងក៏រកនឹងបើកទ្វារឡានចេញទៅហើយក៏ត្រូវរាងក្រាស់ចាំដៃជាប់ ! ( ឈប់សិន ) ឯងអាចឲ្យលេខទូរស័ព្ទរឫក៏ Vechat របស់ឯងមកយើងបានទេ!

រាងស្តើងក៏បានហុយទូរស័ព្ទអោយទៅកាន់រាងក្រាស! ហើយរាងក្រាស់ក៏បាន Save លេខរបស់រាងស្តើង រួចហើយក៏ហុយទូរស័ព្ទទៅឲ្យរាងស្តើងវិញ !

បើអស់ការអ្វីហើយខ្ញុំទៅសិនហើយ ! រាងស្តើងក៏ដើរចូលទៅក្នុងក្លឹបមួយដែលមានឈ្មោះ{ the star✨⭐ }

ការពិតឯងធ្វើការនៅទីនេះសោះ! « អ៉ីបូ »បានសម្លឹងមើលក្លឹបរួចហើយក៏បើកឡានចេញពីទីនេះ!

💚❤️ សូមរង់ចាំភាគបន្ត💚♥️



BL YizhanWhere stories live. Discover now