រឿង ខ្ញុំនឹកអ្នក💔
ភាគ5+ ពេលព្រឹក
ពន្លឺព្រះអាទិត្យបានចាំងរះរស្មីចូលទៅក្នុងបន្ទប់អ្នកជំងឺដែលនៅក្នុងមន្ទីពេទ្យមួយដែលនៅចំកណ្តាលនៃទីក្រុង<ប៉េកាំង> ហើយក៏បានឃើញក្មេងប្រុសវ័យប្រហាក់ប្រហែលគ្នាពីអ្នកដែលកំពុងតែគេងមិនទាន់ភ្ញាក់នៅឡើយម្នាក់គេងលើសាឡុងម្នាក់គេងលើគ្រែអ្នកជំងឺ
« អ៊ួយ....អ៊ួយ » ហេតុអ្វីបានជាឈឺយ៉ាងចឹង
ឈឺជាគេវ៉ៃទៅទៀត « អ៉ីបូ » និយាយរអ៊ូម្នាក់ឯងតិចព្រោះតែគេមិនដែលគេងនឹងសាឡុងបែបនឹងពីមុនមកបានជាឈឺបែបនឹង
មួយសន្ទុះក្រោយ ភ្ញាក់ហើយហី មកញ៉ាំអាហារពេលព្រឹកមន្តិចទៅ ហ៎ាមានកម្លាំងទៅរៀបចំកម្មវិធីបុណ្ររបស់ម៉ាក់ឯង« អ៉ីបូ »
មិនអីទេ លោកអាចទៅផ្ទះលោកវិញបានហើយព្រោះលោកចេញមកបាត់ពីផ្ទះយូហើយកុំឲ្យអ្នកផ្ទះលោកបារម្ភ ណាមួយខ្ញុំរៀងគ្រាន់បន្តិចហើយ លោកកុំបារម្ភអី ហើយពិធីខ្ញុំអាចចាត់ចែងខ្លួនឯងបាន« ស៊ាវចាន់ » និយាយរួចគេក៏ងើបចុះពីគ្រែដើចេញទៅក្រៅបាត់ចាំខ្ញុំផងកុំលឿនពេក..... រាងក្រាស់រត់ទៅតាមចាន់ដែលដើរទៅមុនគេមិញនេះ រាងតូចក៏រៀងបង្អាក់ដំណើរដើមន្តិចពេលដែលអ៉ីបូនិយាយ
លោកមកតាមខ្ញុំធ្វើអ្វីខ្ញុំបានឲ្យលោកទៅផ្ទះហើយតើ...សម្លេងនិយាយរៀនស្រាលរបង់រាងតូចស៊ាវចាន់... ខ្ញុំមិនទាន់ចង់ទៅទេខ្ញុំនៅកំដរឯងសិន បើកសិនមិនទាស់ខុសទេចាំខ្ញុំជួយចាត់ចែងពិធីបុណ្យរបស់ម៉ាក់ឯងចុះ កុំក្រែងចិត្តអីទុកខ្ញុំជាមិត្តម្នាក់ចុះ« អ៉ីបូ »
មិនអីទេខ្ញុំអាចធ្វើបាន ហើយខ្ញុំក៏មិនចង់ជំពាក់គុណលោកទៀតទេ តែប៉ុណ្ណោះខ្ញុំក្រែងចិត្តលោកពេកហើយ« ស៊ាវចាន់ »
មិត្តនឹងគ្នាគ្មានទេពាក្យថាក្រែងចិត្តនោះទេយល់អត់..... « អ៉ីបូ » តែខ្ញុំថាមិនបាច់ដល់ថ្នាក់និងពេកទេរាងតូចនិយាយទាំងទឹកមុខស្មើរ
គ្មានពាក្យថាតែអីទាំងអស់ តោះទៅនិយាយហើយក៏ចាប់អូសដៃស៊ាវចាន់ទៅក្រៅបាត់ តម្រង់ទៅចំណតឡានដែលនៅខាងក្រោមក្រោយរៀបចំពិធីបុណ្យចប់សព្វគ្រប់ហើយរាងក្រាស់ក៏បានជូនស៊ាវចាន់មកផ្ទះរបស់គេវិញ
ងឺត...សម្លេងជាន់ហ្វ្រាំងឡានមួយក៏ឈប់ បានបង្ហាញអោយឃើញពីក្មេងប្រុសម្នាក់ចុះពីឡានទាំងទឹកមុខក្រៀមក្រំ ដើរសំដៅចូលទៅក្នុងផ្ទះដោយមិនភ្លេចអរគុណអ្នកដែលនៅខាងក្នុងឡាន
ខ្ញុំអគុណលោកណាស់ដែលបានជួយខ្ញុំរហូតមក បើមានអ្វីអោយខ្ញុំជួយលោកអាចប្រាប់ខ្ញុំបាន <ស៊ាវចាន់>
ខ្ញុំដូចជាធ្លាប់ប្រាប់ឯងហើយថាខ្ញុំឈ្មោះអ៉ីបូ មិនមែនលោក សម្តីរាងក្រាស់និយាយរាងមាំ
« ..បាទ.. »ឪថ្ងៃក្រោយខ្ញុំមិនច្រឡំទៀតទេ បើចឹងលោក..អ៉ីបូទៅវិញដោយសុវត្ថិភាពណា ខ្ញុំចូលផ្ទះហើយខ្ញុំចង់សម្រាកបន្តិច
«...បាទ ...»ខ្ញុំទៅវិញហើយមើលថែខ្លួនផងបើសិនជាមានអ្វីអោយខ្ញុំជួយក៏ប្រាប់ខ្ញុំបានណា bey bey
និយាយចប់ឡានក៏បានបើកចេញពីផ្ទះរបស់ស៊ាវចាន់ទៅបាត់ ពេលឃើញអ្នកម្ខាងទៀតចេញទៅបាត់រាងស្តើងក៏ដើរចូលផ្ទះទាំងគ្មានកម្លាំងក្នុងខ្លួន
ពេលចូលដល់ក្នុងផ្ទះស៊ាវចាន់មានមានអារម្មណ៍ដូចជាយ៉ាងមិចក៏ដឹងព្រោះងាកទៅឆ្វេងទៅស្តាំឃើញតែអនុស្សាវរីយ៍របស់ខ្លួននឹងម្តាយដក់ជាប់និងភ្នែកមិនអាចបំភ្លេចបានរវាងគេនិងម្តាយ
បន្ទាប់ពីដើរមើលជុំវិញផ្ទះអស់មួយសន្ទុះហើយរាងតូចក៏សម្រេចចិត្តឡើងទៅលើបន្ទប់វិញក៏ឡើងទៅគេងលើគ្រែរបស់ម្តាយខ្លួនដែលធ្លាប់គេងហើតយករូបថតរបស់ម្តាយមកគេងអោបយ៉ាងកំសត់.... មិនយូរក៏គេងលក់បាត់
ក្រោយភ្លៀងមេឃតែងតែស្រឡះអ្វីៗក៏ត្រឡប់មកដូចធម្មតាវិញរាងតូចក៏ចូលទៅធ្វើការនិងចូលទៅរៀនដូចជាធម្មតា ....
2ខែក្រោយមកទំនាក់ទំនងរវាងចាន់នឹងអ៉ីបូក៏កាន់តែស្និតស្នាលនឹងគ្នាកាន់តែខ្លាំងទៅៗនិងយល់ចិត្តគ្នាធ្វេដង និយាយរួមគឺល្អតែម្តង❤️💚 សូមរងចាំភាគបន្ត 💚❤️

DU LIEST GERADE
BL Yizhan
Kurzgeschichtenពេលវេលាបានផ្លាស់ប្ដូរពីក្មេងប្រុសម្នាក់ជាកូនរបស់អ្នកជំនួញដ៏ល្បីមួយរូបដែលមានជីវិតរស់នៅដូចព្រះអង្គម្ចាស់បានមករស់នៅដោយលំបាកធវេទនាជាមួយម្ដាយចិញ្ចឹមហើយមិនស្គាល់សូម្បីតែឪពុកម្ដាយបង្កើតរបស់ខ្លួនសូម្បីតែឈ្មោះក៏មិនស្គាល់!តើជីវិតក្មេងប្រុសម្នាក់នេះនឹងអាចវិលទៅ...