រឿង ខ្ញុំនឹកអ្នក💔

26 4 0
                                        

រឿងខ្ញុំនឹកអ្នក💔
ភាគ3
< ទំនាក់ទំនង >

ចំណែកឯស៊ាវចាន់ពេលចូលទៅដល់ខាងក្នុងមិត្តភក្តិរបស់គេក៏រត់មករកគេយ៉ាងលឿនដូចជាមានរឿងអ្វីចឹង!

ឯងទើបមកពីណាបានជាយូរបែបនេះ ឯងដឹងទេថាថ្ងៃនេះភ្ញៀវច្រើនណាស់ !« ស៊ីឈិន»

គឺយើងមានបញ្ហាតិចតួចនៅតាមផ្លូវទើបបានជាយើងមកយឺត ! « ស៊ាវចាន់ »

ហើយក្បាលរបស់ឯងកើតអីនឹង!«ស៉ីឈិន» សួររាងស្តើង!

គ្មានអីទេ «  ស៊ាវចាន់ »! បើមិនអីល្អហើយ ប្រញាប់ទៅធ្វើការទៅចឹង « ស៊ីឈិន »

បន្ទាប់មកស៊ាវចាន់និង ស៉ីឈិនដើរទៅកន្លែងធ្វើការរបស់ខ្លួនដែលធ្វើជាអ្នករត់តុនៅក្នុងក្លឹប« The Star »ជាធម្មតា! ចំណែកឯម្ខាងទៀតវិញញញឹមរីកមុខរីកមាត់តាំងពីក្នុងឡានរហូតបើកមកដល់ក្នុងភូមិគ្រិះតែម្តង!គ្រាន់តែឡានចាប់ហ្វ្រាំងឈប់ភ្លាមក៏បង្ហាញឲ្យឃើញពីអ្នកប្រុសតូចដែលជាកូនប្រុសតែម្នាក់គត់របស់ត្រកូលវ៉ាងគឺមានទឹកមុខរីករាយខុសធម្មតាគឺញញឹមញញែមបិទមាត់មិនជិតតែម្តងដែរសម្តៅដើរចូលទៅក្នុងភូមិគ្រិះដ៏ធំល្វឹងល្វើយដែលហាក់ដូចជារាជវាំងអីចឹង!

លោកប្តីហា៎កូនប្រុសបងថ្ងៃនេះកើតអីបានជាអារម្មណ៍ល្អម្ល៉េះ!«  អ្នកស្រីវ៉ាង »អ្នកស្រីវ៉ាងមានអារម្មណ៍ថាដូចជាចម្លែកពេលដែរឃើញកូនប្រុសខ្លួនដែរជាមនុស្សមិនសូវចេះនិយាយស្តីមុខមិនរីកតែបែរជាថ្ងៃនេះសប្បាយចិត្តខុសធម្មតា

ប្រហែលជាគេលេបថ្នាំច្រលំហើយមើលទៅ! «លោកវ៉ាង»!លោកវ៉ាងឆ្លើយតបទៅប្រពន្ធដោយហីៗ

គ្រាន់តែចូលមកដល់ក្នុងផ្ទះភ្លាមអ្នកដែលជាកូនក៏និយាយភ្លែមៗ « សួរស្តីអ្នកម៉ាក់លោកប៉ាជាទីស្រលាញ់!ហើយអ្នកកំលោះក៏ដើរសម្តៅទៅអោបម៉ាក់របស់គេទៀត! ដែលធ្វើឲ្យប៉ាម៉ាក់គេភ្ញាក់ផ្អើលយ៉ាងខ្លាំង! កូននឹកម៉ាក់ណាស់!« អ៉ីបូ » បន្ទាប់មកកំលោះអ៉ីបូថែមទាំងទៅថើបថ្ពាល់ម៉ាក់របស់គេទៀត!ធ្វើឱ្យម៉ាក់និងប៉ាគេគឺកានតែភាំងតែម្តង!

ថ្ងៃនេះកូនមានរឿងអ្វីសប្បាយចិត្តមែនទេបានជាអារម្មណ៍ល្អយ៉ាងនឹង!អ្នកស្រីវ៉ាង

គ្មានអ្វីទេម៉ាក់ ចឹងកូនសុំឡើងទៅគេងមុនហើយម៉ាក់លោកប៉ា Good night !

យ៉ាប់ណាស់កូននេះ!« អ្នកស្រីវ៉ាង » កូនប្រុសរបស់អូនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខូចហើយ!« លោកវ៉ាង » មិនមែនតែកូនអូនម្នាក់ឯងឯណាគេក៏ជាកូនបងដែលតើ !អ្នកស្រីវ៉ាង និយាយទាំងរាងខឹងបន្តិច! បានហើយបងសុំទោសបងគ្រាន់តែចង់លរអូនលេងតើប្រពន្ធសម្លាញ់! បានហើយៗអូនទៅគេងហើយមិននៅនិយាយជាមួយបងទេ!« អ្នកស្រីវ៉ាង »
ចាបងផងប្រពន្ធសម្លាញ់!

ព្រឹកឡើង

អរុណសួស្តីអ្នកម៉ាក់លោកប៉ាកូនទៅក្រៅសិនហើយ !រាងស្តើងនិយាយ! ហើយកូនប្រញាប់ទៅណាបានជាកូនមិននៅចាំញ៉ាំអាហារពេលព្រឹកចឹង! « អ្នកស្រីវ៉ាង »

គឺមានរឿងតិចតួចចឹងកូនទៅសិនហើយម៉ាក់!« អ៉ីបូ »ថាហើយនាយក៏ដើរចេញទៅក្រៅបាត់!

មើលចរិតកូនប្រុសសម្លាញ់ចិត្តអូនចុះមើលវាធ្វើ ការងារនៅក្រុមហ៊ុនវាមិនទៅធ្វើទេបែរជាទៅដើរលេងអត់ប្រយោជន៍ធ្វើប្រងើយអាកូននេះ! « លោកវ៉ាង »

បានហើយកូននៅក្មេងនៅឡើតតែបន្តិចទៀតគេធំគឺគេចេះគិតគូហើយបងឈប់បារម្ភ!

គេនៅក្មេងអីទៀតឆ្នាំនេះគេអាយុ25ហើយណា! បានហើយបងឈប់និយាយទៅ អាហារត្រជាក់អស់ហើយ!

ចំណែកឯរាងក្រាសវិញ បានបើកឡានមកឈប់នៅពីមុខក្លឹប{ The Star ⭐✨ }ដើម្បីចាំរាងស្តើងចេញពីធ្វើការ! មួយសន្ទុះមករាងស្តើងក៏ដើរចេញពីកន្លែងធ្វើការមកយ៉ាងលឿនដើម្បីទៅរកម៉ាក់គេនៅក្នុងមន្ទីពេទ្យ! ព្រោះគ្រូពេទ្យបានខលមករកគេប្រាប់ថាម៉ាក់គេគឺកាន់តែខ្សោយទៅៗហើយ!

រាងក្រាស់គ្រាន់តែឃើញរាងស្តើងភ្លាមគឺប្រញាប់ចុះពីឡានតែម្តង! ឈប់សិនរាងក្រាស់រត់ទៅសួររាងស្តើង! ឯងប្រញាប់ទៅណាហា៎បានជាឯងមើលមិនឃើញយើងចឹង!

គឺម៉ាក់ខ្ញុំអាការះជំងឺគាត់រើឡើងទៀតហើយចឹងខ្ញុំប្រញាប់ទៅមើលគាត់ បើលោកគ្មានបញ្ហាអ្វីទេខ្ញុំសុំទៅសិនហើយ!

ឈប់សិនចាំយើងជូនឯងទៅ ហើយមន្ទីរពេទ្យម៉ាក់ឯងនៅឯណា! « អ៉ីបូ »

គឺនៅជិតកន្លែងដែលខ្ញុំដើរមិនបានមើលផ្លូវនោះអី!« ស៊ាវចាន់ »

ចឹងប្រញាប់ឡើងឡានមក ឯងនៅធ្វើអីទៀត! រាងស្តើងក៏បានឡើងជិះឡានជាមួយរាងក្រាសទៅមន្ទីពេទ្យ!

សំឡេងឡានចាប់ហ្វ្រាំងឈប់ !ដល់ហើយ! និយាយមិនទាន់ចប់ផង រាងស្តើងក៏ប្រញាប់បើកទ្វាចុះតែម្តង! ហើយរាងស្តើងក៏រត់យ៉ាងលឿនចូលមន្ទីពេទ្យដែរមានអ្នកកម្លោះអ៉ីបូរត់តាមពីក្រោយ!

♥️💚សូមរង់ចាំភាគបន្ត♥️💚


BL YizhanWhere stories live. Discover now