រឿង ខ្ញុំនឹកអ្នក💔

26 5 0
                                        

រឿង ខ្ញុំនឹកអ្នក💔
ភាគ4
< ការឈឺចាប់ >
ម៉ាក់កុំកើតអីឲ្យសោះណាម៉ាក់ ម៉ាក់ត្រូវតែមិនកើតអីឡើយម៉ាក់« ស៊ាវចាន់ »

ស៊ាវចាន់រត់បណ្តើរយំបណ្តើរតាំងពីចុះពីលើឡានអ៉ីបូរហូតទៅដល់មុខបន្ទប់អ្នកជំងឺដែរជាបន្ទប់របស់ម៉ាក់គេដែលសម្រាកព្យាបាលជំងឺ ពេលមកដល់ក៏ឃើញគ្រូពេទ្យចេញពីបន្ទប់ម៉ាក់គេដោយទឹកមុខអស់សង្ឃឹមជាខ្លាំងទើបស៊ាវចាន់ដាច់ចិត្តសួរពីស្ថានភាពម៉ាក់គេពីលោកគ្រូស៊ូដែរជាពេទ្យផ្ទាល់ខ្លួនរបស់គាត់               ម៉ាក់ខ្ញុំយ៉ាងមិចហើយលោកគ្រូពេទ្យ « ស៊ាវចាន់ »

ឲ្យខ្ញុំ....សុំទោស...ផងដែរខ្ញុំមិនអាចជួយសង្គ្រោះម៉ាក់របស់ឯងបានចាន់ក្រុមគ្រូពេទ្យនឹងខ្ញុំពួកយើងខិតខំព្យាយាមអស់ពីសមត្ថភាពហើយ ឯងកាត់ចិត្តទលោកគ្រូពេទ្យ
និយាយទាំងអារម្មណ៍សោកស្តាយជាខ្លាំង...
គ្រាន់តែបានឮភ្លាមរាងតូចស៊ាវចាន់ទល់លំខ្លួនឯងលែងជាប់ដូចជាគ្មានវិញ្ញាណគ្មានកម្លាំងអីចឹង ជើងដែលឈរសុខៗក៏ត្រូវទន់អង្គុយទៅនឹងការ៉ូយំយកៗតែម្តងដោយគ្មានអារម្មណ៍ថាខ្មាស់អ្នកណាព្រោះពេលនេះគេកំពុងតែបាត់បង់ម្តាយគេរហូតហើយ .... ម៉ាក់មិចបានជាម៉ាក់ដាច់ចិត្តខ្លាំងម្ល៉េះបានជាទៅចោលកូនចឹងតើថ្ងៃក្រោយឲ្យកូនរស់នៅជាមួយអ្នកណាទៅម៉ាក់ មិចបានជាម៉ាក់ធ្វើបែបនឹងម៉ាក់ ស៊ាវចាន់យំបណ្តើររៀបរាប់បណ្តើរ រហូតដល់អ៉ីបូដែររត់មកតាមក្រោយគឺបានឃើញពីទិដ្ធភាពទាំងអស់គឺអាណិតរាងតូចខ្លាំងណាស់មិនបង្អង់យូអ៉ីបូក៏រត់ទៅលើករាងស្តើងដែលអង្គុយយំមកអោបជាប់ហើយនិយាយលួងលោមរាងតូចអោយសម្រួលអារម្មណ៍...
ឯងឈប់យំទៅម៉ាក់ឯងទៅបានសុខហើយ ឯងត្រូវធ្វើជាមនុស្សរឹងមាំឡើងកុំធ្វើអោយម៉ាក់ឯងបារម្ភអី « អ៉ីបូ »

តែម៉ាក់ខ្ញុំគាត់ទៅចោលខ្ញុំរហូតហើយ ឲ្យខ្ញុំរស់នៅជាមួយអ្នកណាទៅក្រៅពីគាត់ខ្ញុំគ្មានសល់អ្នកណាទេ រាងស្តើងនិយាយមិនបានប៉ុន្មានផងក៏សន្លប់បាត់ដោយសាតែទទួលមិនបាន.... <ចាន់ ចាន់ រាងក្រាស់យកដៃទះមុខរាងស្តើងតិចៗជាកាដាស់អោយភ្ញាក់ ចាន់ឯងកើតអីនឹងចាន់ក្រោកឡើង អ៉ីបូនិយាយទាំងភ័យៗ >អ៉ីបូ

+ ពេលយប់🌃

ឯងភ្ញាក់ហើយហី ឆាប់ក្រោកមកញ៉ាំបបរសិនមកឯងមិនទាន់ញ៉ាំអីតាំងពីព្រឹកម្ល៉េះ មកចាំខ្ញុំបញ្ចុកឯង« អ៉ីបូ » មិនអីទេខ្ញុំមិនឃ្លានទេលោក អាចទៅផ្ទះលោកវិញបានហើយខ្ញុំចង់នៅម្នាក់ឯងរាងស្តើងនិយាយទាំងមុខកំពុងតែបែរទៅម្ខាងនៃបន្ទប់ដោយសម្ងំយំ« ស៊ាវចាន់ »

ខ្ញុំមិនទៅទេ ខ្ញុំនៅកំដរឯងសិន ឯងញ៉ាំបន្តិចទៅប្រយ័ត្នឈឺណា ហើយបើឯងមិនញ៉ាំខ្ញុំក៏មិនទៅដែរ« អ៉ីបូ » ខ្ញុំមិនឃ្លានទេ ខ្ញុំចង់សម្រាកបន្តិចសិន និយាយហើយរាងស្តើងក៏សម្ងំបិទភ្នែកគេងយំទៅនឹងគ្រែអ្នកជំងឺ «ស៊ាវ ចាន់ » ចំណែកឯអ្នកម្ខាងទៀតដោយមិនអាចធ្វើអីកើតក៏សុខចិត្តនៅអង្គុយមើលចាន់ពីកន្លែងម្ខាងទៀត មួយសន្ទុះធំក្រោយពីយំអស់កម្លាំងរាងស្តើងចាន់ក៏គេងលក់យ៉ាងកំសត់

គេងហើយមែនទេរាងក្រាស់និយាយថ្នមៗដោយឃើញចាន់គេងលក់ហើយក៏ទាញភួយមកដណ្តប់ឲ្យដោយស្ងៀមស្ងាត់ហើយលើកដៃទៅអង្អែលក្បាលចាន់តិចៗ ហើយមិនភ្លេចជូតទឹកភ្នែកឲ្យទេ

សុបិនល្អក្មេងតូច « អ៉ីបូ » បន្ទាប់មកអ៉ីបូក៏ដើរចេញពីកន្លែងចាន់ហើយទៅគេងលើសាឡុងដែលនៅម្ខាងវិញ

💚❤️សូមរង់ចាំភាគបន្ត💚❤️

BL YizhanOpowieści tętniące życiem. Odkryj je teraz