EP5:តួនាទី​ភរិយា​ចំពោះ​ស្វាមី​

4.4K 335 3
                                    

     «គ្មាន​អ្វី​ដែល​ចន​ ជុងហ្គុក​ ធ្វើ​មិនបានទេ​ ជុប៎​!»ពេល
កំលោះ​តូច​ ភ្លេច​ខ្លួន​គេក៏លួច​ឆ្មក់​ថេីប​បបូរមាត់​ក្រពុំ​ភ្លាមៗ​
មេីល​សឹងមិនទាន់តែ​ម្ដង​ ជាហេតុធ្វេីឲ្យ​អ្នក​ដែល​ត្រូវ​គេ
ឆ្មក់​ថេីប​ម្ដង​ហើយ​ម្ដង​ទៀត​ខឹងឡេីង​មុខ​ក្រហម​ដូច​ម្ទេសទុំ។
     «អា​រោគ​ចិត្ត​ អាមនុស្ស​ឆ្លៀតឱកាស​ អា-អ៊ុប...»
បាន​ត្រឹមតែ​ពាក្យ​អា​ មិនអាច​ជេរ​ស្វាមី​បន្ត​ទៀត​បាន​ ព្រោះ​
តែ​បបូរមាត់​ក្រពុំ​ពូកែ​ខាងជេរ​ បុិន​ខាង​និយាយ​ប៉ប៉ាច់ប៉ប៉ោច​ត្រូវ​បាន​បិទ​ផ្អឹប​ដោយ​បបូរមាត់​សិចស៊ី​មាន​មន្ត​ស្នេហ៍​របស់​លោក​ឧត្ដម​ស្វាមី​។


     «នែ៎!វាយ៉ាង​ម៉េច​ហ្នឹង​?និយាយ​គ្នា​មិន​ទាន់​ចប់​ទេណា!»កំលោះ​តូច​ កាន់​តែខឹង​ក្ដៅឆេវ​ ពេល​គេ​ដោះលែង​
ខ្លួន​ឲ្យ​មាន​សេរីភាព​ រួច​ដេីរ​ចេញ​ទៅ​ខាងក្រៅបាត់​ ដោយ​
មាន​ កូនចៅ​រូប​សង្ហា​ពីរនាក់​រត់តាម​ពី​ក្រោយ​។  ម្នាក់​ដែល
​ មាន​រាង​ខ្ពស់​ស្រឡះ​ ច្រមុះ​ស្រួច​ សម្បុរ​ស្រអែម​ មុខ​កាច​ៗ​ មាន​តួនាទី​ជា​អ្នក​បេីកឡាន​ និង​ ជា​ជំនិត​ដៃ​ស្ដាំ​របស់​ ជុងហ្គុក​ គេមាន​ឈ្មោះ​ថា​ ជេយ៍​ ចំណែក​ កំលោះ​សង្ហា​ ភ្នែក​លឹបៗ​ សម្បូរ​សៗ​ កម្ពស់​ខ្ពស់​ល្មម​ កំពុង​តែ​រត់កាន់​កាបូប​យួរ​ដៃ​ឲ្យ​ចៅហ្វាយ​នាយ​ឯនេះវិញ​មាន​ឈ្មោះ​ថា​ សេនតឺ​ ចំណែក​អ្នក​កំលោះ​ឈ្មោះ​ដាក​ហ៍វិញ​ គេមាន​តួនាទី​ការពារ​សុវត្ថិភាព​ចៅហ្វាយ​តូច​ បន្ទាប់​ពីមាន​ការ​ធ្វេសប្រហែស​ឫអង្គរក្ស​នៅខាងក្រៅ​ធ្វើ​ការ​ថ្លោះធ្លោយ​។
     «អា..អា..អឹម»មាត់​ដែលហា​បម្រុង​ជេរ​ស្វាមី​ពី​ក្រោយ​
ក៏​ត្រូវ​បាន​បិទ​ជិត​ដោយ​សារ​ប្រអប់​ដៃ​របស់​ខ្លួន​​ឯង​ បន្ទាប់​ពី​ដឹងថា​ ជុងហ្គុក​ កំពុង​តែងាក​មេីលក្រោយ​ ទេីប​ធ្វើ​ជាលេីក
ដៃរា​ ដូច​ប្រពន្ធ​កំពុង​តែ​ជូន​ដំណើរ​ប្ដីទៅ​ធ្វើ​ការ​។



     «អឹ..អេ​ ម្នាក់​នេះ!​ សោឡាននៅ​ឯណា?»ជំហាន​
ខ្លីៗ​បោះយឺតៗទៅ​រក​អ្នក​ដែល​កំពុង​តែ​ផ្អែក​ខ្នង​នឹង​ឡាន
ងេីយ​ក្បាល​បង្ហុយ​បារី​ អារម្មណ៍​ហោះហើរ​លេី​វេហា​ ឲ្យ​
ភ្ញាក់​ព្រើត​ច្រឡំគ្រវាស​ដៃ​ចេញ​ ជាហេតុធ្វេីឲ្យ​ក្រញ៉ម​បារី​
ខ្ទាត​ទៅលេី​ថ្ពាល់​សរលោង​ បង្កជា​ស្នាម​ក្រម៉ៅ​បន្តិច​នៅ
លេីនោះ។

តួនាទី​ និង​ ស្នេហា​Wo Geschichten leben. Entdecke jetzt