EP43:គីម​ ថេយ៉ុង​ គឺជា​មនុស្ស​គួរ​ឲ្យ​សង្វេគ​បំផុត​

2.7K 241 9
                                    

     «មនុស្ស​ស្អាត​ ឆ្លាត​ ពូកែ​ដូច​ជាកូន​ គួរ​តែមានប្ដីដែល
ល្អជាង​ ចន​ ជុងហ្គុក​ អាក្មេង​ក្អេងក្អាង​មិន​ស្គាល់​ចាស់​ទុំ​!»
និយាយ​រួច​គាត់​ក៏សេីច​បន្តិច​ ព្រោះ​គម្រោង​ការរកប្ដីថ្មីឲ្យកូន​កំពុង​តែឈានទៅរក​ភាព​ជោគជ័យ​សន្សឹមៗ​ហេីយ​។
ទទួល​ស្គាល់​ថាគាត់ជា​មនុស្ស​អាត្មានិយម​ ប៉ុន្តែ​គាត់​ធ្វើ​
បែបនេះ​ ដេីម្បី​កូន​ប៉ុណ្ណោះ​ ព្រោះ​ចង់​ឲ្យ​កូនមាន​ប្ដីដែល
ល្អជាង​ ចន​ ជុងហ្គុក​ មនុស្ស​ក្រអឺតក្រទម​មិនដែលគោរព
គាត់​ជាប៉ា​ក្មេក​។

     «ប្រពន្ធ​ខ្ញុំ​នៅឯណា?!!!»

     នឹក​ដេីម​ដង្ហើម​ដល់​ គ្រាន់​តែ​ ថេយ៉ុង​ បេីកឡាន
ចេញទៅភ្លាម​ ជុងហ្គុក​ ក៏បេីកចូលមករក​លោកប៉ា​ក្មេក​
តែម្ដង​។ មក​ទាំង​កំហឹង​ មកទាំង​កាំភ្លើង​នៅជាប់ដៃ។

     «ខ្ញុំ​សួរថា​ប្រពន្ធ​ខ្ញុំ​នៅឯណា?លោកយក​ប្រពន្ធ​ខ្ញុំទៅ
លាក់​ទុក​នៅឯណា?!!!»កំហឹង​ឆេះឆួល​ពេញ​ប្រអប់​ទ្រូង​ ទប់លែង​ជាប់​ក៏​ស្ទុះទៅ​ក្របួច​កអាវ​លោកគីម​ ទាញ​កញ្ឆក់​
ហេីយ​គំហក​សួរ​ខ្លាំង​ៗ។

     «ប្រពន្ធ​របស់​ឯង​ ហេតុ​អ្វី​មកសួរ​ខ្ញុំ​?»ស្ដាប់​សម្ដី​គាត់​
ចុះ​ សឹងតែ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ឮ​ទ្រាំមិនបាន​ បាញ់​សម្លាប់​ឲ្យ​
ក្លាយជា​ខ្មោច​យាម​វិមាន​។
     «ខ្ញុំ​មិន​ត្រូវ​ការលុយ​ ខ្ញុំ​ត្រូវ​ការ​ ថេយ៉ុង​!លោកឯង
យក​ប្រពន្ធ​ខ្ញុំ​ទៅទុកនៅឯណាហ្ហាស?!!យកគេទៅទុក
នៅឯណា?!!»


     «មេីលទៅឯង​ស្រឡាញ់​កូន​ខ្ញុំ​ខ្លាំង​ណាស់​»ថាតែ
ប៉ុណ្ណឹង​ គាត់​ក៏​ដេីរទៅ​អង្គុយ​គង​អន្ទាក់​ខ្លាលេី​សាឡុង​
ក្រេប​តែ​បន្តិច​ ទេីប​និយាយ​បន្ត៖

     «ប៉ុន្តែ​ ថេយ៉ុង​ មិនបាន​ស្រឡាញ់​ឯង​ទេ!»
     «លោក​ឯងយកស្អីមក​និយាយ​?ប្ដី​ប្រពន្ធ​ខ្ញុំ​រស់​នៅ​
ជាមួយ​គ្នា​រាល់​ថ្ងៃ​ កុំ​ចង់​មក​កុហក​!»គេមិន​ជឿ​ដាច់​ខាត​
មិនជឿថា​ ថេយ៉ុង​ មិនបាន​ស្រឡាញ់​គេឡេីយ​ ទោះបី​
មុននេះ​ដឹង​ចម្លើយ​ពី​ ដាកហ៍​ ថា​ប្រពន្ធ​ជា​អ្នក​លួចយក
លុយពី​ទូរដែកក៏ដោយ​។ ប្រពន្ធ​របស់​គេ​ ប្រាកដ​ជា
មាន​ហេតុផល​ ហេីយ​ហេតុ​ផលនោះគឺជា​តា​កញ្ចាស់​
មាន​ចរិត​អាត្មានិយម​ម្នាក់នេះ​!។

តួនាទី​ និង​ ស្នេហា​Where stories live. Discover now