EP53: ប្រពន្ធ​ខ្ញុំ​ស្អាត​ដូច​អ្នក​លក់​អីចឹង

3.2K 279 4
                                    

«ពេលទៅដល់​ភូមិគ្រឹះ​វិញ​ ពួក​យើង​លែងលះ​ទៅ»
«ហេតុផល​?»
«អូន​ឈប់​ស្រឡាញ់​បង​ហើយ​»ក្ដុក!​ ថ្លេីម​ ប្រម៉ាត់​
ធ្លាក់​ដល់ដី​ ពេល​ស្ដាប់​ប្រយោគ​ចាក់​ទម្លុះ​ទ្វារ​បេះដូង​ចប់​។
ឈប់​ស្រឡាញ់​?ឈប់​ស្រឡាញ់​ហ្ហេស​?ឈប់​ងាយម្ល៉េះ?
ឈប់​ស្រឡាញ់​ព្រោះ​តែរឿងយល់​ច្រឡំ​ប៉ុណ្ណឹងឫ?​ គេចេះ
ទុក​ឱកាស​ ចេះស្ដាប់​ហេតុផល​ ហេតុអ្វី​មិនទុក​ពេលឲ្យគេ
បាន​និយាយ​អ្វី​ខ្លះ​ផង?​ ចិត្ត​ដាច់​ពេក​ហើយ​។
«អូន​ប្រាកដ​ហើយ​?»
«ហ្ហឹម»

«បងសួរ​ ត្រូវ​ឆ្លើយ​!»ជុងហ្គុក​ ធ្លោយ​សំឡេង​ដាក់​
ដាក់​ក្មេង​ក្បែរ​ខ្លួន​ រហូត​ទាល់​តែ​ ថេយ៉ុង​ ភ្ញាក់​ព្រើត​ ព្រោះ​
មិន​ធ្លាប់​ត្រូវ​ស្វាមី​ស្ដីឲ្យខ្លាំង​ៗបែបនេះពីមុនមក​ ទោះបី​ជា
មួយ​រយៈ​មុន​ គេខឹង​ស្ទេីរ​ប្រេះ​ដេីម​ទ្រូង​ ក៏មិន​គំហក​ដាក់​ខ្លួន​
ដែរ។
«អូន​ប្រាកដ​ចិត្ត​ណាស់​ អូន​ឈប់​ស្រឡាញ់​បងហេីយ​!ច្បាស់​ទេ?»ថេយ៉ុង​ ឆ្លើយ​ត្បក​ទៅវិញ​ផូង​ មិន​ចាំយូរ
ជា​ចម្លើយ​ដែល​ កាន់តែ​ស្ដាប់​ កាន់តែ​ថប់​ដង្ហើម​ ថប់​ទាំង​
អ្នក​ស្ដាប់​ ថប់​ទាំង​អ្នក​និយាយ​។

      «បងតាមអូន»សំនួន​ពាក្យ​យល់​ស្រប​របស់​ ជុងហ្គុក​
ធ្វើ​ឲ្យ​បេះដូង​អ្នក​ម្ខាងទៀត​លោត​ញាប់​រន្ធឺន​ មិន​ស្មាន​ថាគេ
ព្រមលែងលះងាយ​យ៉ាង​នេះ​ តែវាក៏ល្អម្យ៉ាងដែរ​ ជម្រេីស​
ដ៏ល្អ​គឺការ​បែកគ្នា​ សាង​ជីវិត​ថ្មី​ៗ​រៀងៗខ្លួន​។


     @ភូមិគ្រឹះ​ផ្កាយ​ពាន់​
     ប្រអប់​ជើង​ស្រឡូន​ ទម្លាក់​ចុះទៅលេីដី​ រួច​ដេីរ​ត្រុយ
យ៉ាង​លឿន​ស្លេវ​សំដៅ​ទៅរក​បន្ទប់​គេង​របស់​ខ្លួន​ និង​ ស្វាមី​ ខណៈ​ ជុងហ្គុក​ ស៊កដៃ​ជ្រែង​ហោប៉ៅ​ខោ​ រួច​ដេីរតាមពី
ក្រោយ​ ហើយ​ទម្លាក់​គូទ​អង្គុយ​ចុះ​ត្រឹម​បន្ទប់​ទទួល​ភ្ញៀវ​ នៅជាន់​ផ្ទាល់​ដី។

     «ហ្ហឹម...»កំណក​ដង្ហើម​នៃការ​ដកចេញដកចូល​ទាំង​
តឹងទ្រូង​ តឹង​ចិត្ត​ ជា​ច្រើន​លេីក​ច្រើន​សារ​ មិនបាន​ធ្វើ​ឲ្យ​
អារម្មណ៍​ប្រុស​សង្ហា​ ប្រសើរ​ឡើង​សោះ​ មានតែនាំឲ្យ
ស្មុគស្មាញ​ថែមមួយ​កម្រិត​ទៀត។

តួនាទី​ និង​ ស្នេហា​Where stories live. Discover now