EP18:សក់វែង​ស័ក្ដិសម​ជាមួយ​នឹង​សាក់របស់បងណាស់

4.6K 302 0
                                    

«ពិតមែន​!អូន​អត់​កុហក​ទេ​ អូនឮ​អ្នក​ជិតខាង​អូន​និយាយ​ប្រាប់​អូន​បែប​ហ្នឹង​មែន!ហើយ​អូន​ឃេីញ​ថា​ឥឡូវ​គាត់​មាន​បានខ្លាំងណាស់​ ទាំង​ដែលពីមុន​គាត់​ក្ររក​អី​ញ៉ាំ​មិនបានផង!​»

«អ្នក​ជិតខាង​អូន​ហៅ​ប្ដីថាប៉ា​តាំងពីក្រ​រហូត​ដល់មាន
ប៉ុន្តែ​បងគិតថាអូន​ ហៅបងថាប៉ា​ តាំងពីមាន​រហូត​ដល់ក្រ
រហាម​រក​អង្ករ​ច្រកឆ្នាំងមិនបានផងក៏មិនដឹង!»
«ប៉ា!!!»
     «បង​លោលេងទេ»


     នាយ​កំលោះ​ សេីច​កខឹក​ពេលញ៉ោះ​ប្រពន្ធ​ក្មេង​ឲ្យ​ខឹង​ញ័រ​សាច់​បាន​សម្រេច​។ មេីលទៅគេដូចជាចូល​ចិត្ត​សន្សំ​រឿង​ជាមួយ​ប្រពន្ធ​ដល់​ហើយ​!។

     «ហាច់​ឈីស​ៗ»អង្គុយ​សុខ​ៗ​ កំលោះតូច​ ស្រាប់​តែ
កណ្ដាស់​ពីរដង​ជាប់​គ្នា​ ខណៈ​ដែល​អ្នក​ជា​ស្វាមី​ឃើញ​ហើយ​ក៏​កេីត​ចិត្ត​បារម្ភ​ឡេីង​ភ្លាមៗ​។

     «អូន​ច្បាស់​ជា​គ្រុន​ហើយ​»នឹកដល់​សម្ដីដែល​ ថេយ៉ុង​ បាន​ប្រាប់​កាលពីយប់​ថា​ខ្លួន​ត្រូវ​ទឹក​ភ្លៀង​មិនបាន​ ទេីប
គេប្រញាប់​ស្ទុះ​ស្ទារ​ក្រសោប​ខ្លួន​តូច​របស់​ភរិយា​បី​យក
ចូល​ក្នុង​ភូមិគ្រឹះ​ ហួស​ចូល​ក្នុង​បន្ទប់​ហើយ​ទម្លាក់​រាងកាយ​
តូច​ស្ដើង​ទៅលេី​ពូក​ថ្នមៗ​។


     «អូន​មាន​បាន​កេីតអី​ឯណា?ឃេីញ​ទេ​ អូន​ពូកែ​សឹងអី»
មិន​អួតតែមាត់​ កំលោះតូច​ ក៏​បង្វិល​រាងកាយ​ឲ្យ​ស្វាមី​មេីល
ដេីម្បី​បញ្ជាក់​ថា​ខ្លួន​ពិតជាមិនបានកេីតអ្វីពិតមែន​ ប៉ុន្តែ​បែរ
ជា​ទទួល​បានការ​ខាំមាត់​មិនពេញ​ចិត្ត​ពី​សំណាក់​អ្នក​ជាប្ដី
ទៅ​វិញ​។

     «បេី​ពូកែ​ណាស់​ ចុះពីលេីពូក​ ហើយ​ដេីរមករកបងមក»គេ​បោះ​ជំហាន​ថយ​ក្រោយ​រហូត​កៀក​នឹង​ជញ្ជាំង​
បង្គាប់​បញ្ជា​ឲ្យ​ប្រពន្ធ​ដេីរមករក​ ហើយ​ ថេយ៉ុង​ ក៏​ធ្វើ​តាមពិតមែន​ ប៉ុន្តែ​៖

     «អ្ហា៎​...សឺត»គ្រាន់​តែ​ទម្លាក់​ជេីង​ចុះមក​ក្រោម​ជាន់​ដល់
ឥដ្ឋ​ការ៉ូ​ភ្លាម​ មិនទាន់​បាន​ឈាន​ទៅរក​ស្វាមី​ផង​ ចង្កេះ​ និង​
ត្រគាក​ក៏ចាប់​ផ្ដើម​ធ្វើ​ទុក្ខ​ភ្លែតតែម្ដង។ នេះ​កំពុង​តែ​បង្ហាញ​
យ៉ាង​ច្បាស់​ថា​ ថេយ៉ុង​ ចាញ់​ល្បិច​ ជុងហ្គុក​ ហេីយ​។


តួនាទី​ និង​ ស្នេហា​Where stories live. Discover now