កម្មស្នេហ៍ប្រែបេះដូង(part 01)

567 29 0
                                    

ប្រភេទBl

តួរអង្គ:Min yoongi(top)&park jimin(btt)

តឹប តឹប សម្លេងសម្រិបជើងរបស់នរណាម្នាក់កំពុងបោះជំហានមួយៗតម្រង់ទៅកាន់កន្លែងមួយ..។

ក្រាក.ដៃក្រាស់ឃ្មឹកពពេញដោយសរសៃរលូកបើកទ្វាបន្ទប់រួចមួយដែលមានសភាពងឹតស្លុប។

"ឯងយ៉ាងម៉េចហើយ?"យ៉ាងម៉េចហើយ?តើគេកំពុងតែនិយាយជាមួយនរណានិង?

"លែងខ្ញុំទៅ!លោកចាប់ខ្ញុំមកទីនេះដើម្បីអ្វី?"សម្លេងតូចឆ្មាល់បានតបតឡើងទាំងញ័រទទ្រើក!

"លែងមែនទេ?ហឹស.ស្រមៃខ្ពស់ពេកហើយក្មេងតូច!"រាងក្រាស់បញ្ចេញសម្លេងយ៉ាងកំណាចលូកដៃចាប់ផ្ញើយចង្ការរបស់ក្មេងដែលនៅចំពោះមុខទាំងទឹកមុខឃោឃៅ.!ទោះបន្ទប់នោះងងឹតយ៉ាងណាក៏ដោយតែដោយសារមានពន្លឺព្រះអាទិត្យដែលកំពុងតែរះនោះក៏អាចអោយឃើញផ្ទៃមុខបុរសកំណាចនោះខ្លះៗផងដែរ។

"លោកចាប់ខ្ញុំមកទីនេះធ្វើអី?ដោះលែងខ្ញុំទៅខ្ញុំសុំអង្វរ!"ក្មេងតូចពោលពាក្យអង្វរកទាំងដៃជាប់ចំណងទឹកភ្នែរហូរមិនដាច់តែមើលទៅបុរសកំណាចដែលនៅចំពោះមុខហាក់បីមិនអើពើនិងពាក្យអង្វរករបស់គេសោះឡើយ។

"ហឹស.នៅទីនេះហើយទើបល្អដល់ឯង!!"រាងក្រាស់និយាយរួចក៏ងើបដើរចេញទៅ។

"យ៉ាងម៉េចហើយការងារដែលយើងអោយឯងធ្វើនោះ?"ចេញមកដល់ខាងក្រៅរាងក្រាស់ក៏បានសួរទៅកាន់មនុស្សរបស់ខ្លួនដែលឈរនៅយាមទ្វាខាងក្រៅនោះ។

"បានដំណឹងហើយចៅហ្វាយ!!"ចាងអុីដែលជាជំនិតរបស់រាងក្រាស់ក៏បាននិយាយឡើងដោយការឱនលំទោន។

"ល្អ.."

"រឿងដែលចៅហ្វាយអោយខ្ញុំទៅស៉ើបនោះខ្ញុំបានដឹងមកហើយថា.ក្មេងម្នាក់ដែលចៅហ្វាយអោយខ្ញុំចាប់មកនោះគេមានឈ្មោះថាpark jiminគេជាក្មេងកំព្រាឪពុក!ម្តាយរបស់គេទើបផ្លាស់មកនៅក្នុងក្រុងប៉ុន្មានខែនេះទេបាទ!!"

"ពីរមុនគេនៅឯណា?"

"ពីរមុនគេនៅជាយក្រុងចៅហ្វាយ!!"

"អឹម.ឯងទៅចុះ!!"

"បាទ.."

"ឈប់សិន!!"

កម្មស្នេហ៍ប្រែបេះដូងWhere stories live. Discover now