កម្មស្នេហ៍ប្រែបេះដូង(part 17)

204 29 5
                                    

____skip____

ពេលវេលាចេះតែរំកិលទៅមុខជារើយៗព្រះអាទិត្យក៏ចាប់ផ្តើមលិចម្តងបន្តិចៗដូចគ្នា..

#សាលារៀនរបស់jiminគឺជាសាលារៀនឯកជនដ៏ធំមួយនៅទីក្រុងសេអ៊ូល សិស្សទាំងអស់ដែលចូលរៀននៅទីនោះសុទ្ធសឹងតែជាកូនរបស់អ្នកធំៗទាំងអស់ទៅហើយ។

"អ្នកប្រុស..អញ្ជើញបាទ"ម៉ោងចេញពីររៀនបានមកដល់ឯចាងអុីក៏បានមកទទួលJiminភ្លាមៗដូចគ្នា។

"ចុះ.."Jiminអើតរកមើលនៅខាងក្នុងឡានក្រែងល៎ឃើញមនុស្សដែលខ្លួនកំពុងចង់ជួបមកជាមួយដែរតែគ្រប់យ៉ាងផ្ទុយស្រឡះ មនុស្សដែលគេកំពុងនឹកកំពុងចង់ជួបចហ់អោបពេលនេះគេមិនមកនោះទេ។

"ចៅហ្វាយរវល់..គាត់ផ្តាំមកថាគាត់នឹកអ្នកប្រុសណាស់"

"បងមិនបាច់កុហកទេ.ខ្ញុំដឹងថាគេមិនបាននិយាយនោះទេ"

"អឹម..."ចាងអុីឱនមុខចុះពេលដែលJiminអាចដឹងទាន់ល្បិចរបស់នាយបែបនេះ កាលដែលចាងអុីជ្រើសកាតកុហកមកនេះក៏ព្រោះតែមិនចង់អោយJiminមានអាតម្មណ៍មិនល្អមានអារម្មណ៍ថាខ្លួនឯងគកមានតម្លៃតែអ្នកណាទៅដឹងនោះថាJiminអាចដឹងពីរល្បិចរបស់គេទាន់បែបនេះ។

"ប្រញាប់ទៅ."jiminដើរឡើងឡានមុន

ឯចាងអុីវិញកាលដែលJiminដឹងពីរល្បិចរបស់ខ្លួនក៏ត្រូវបាក់មុខមិនស្ទើរដែរគេយកដៃអេះកខ្លួនឯងតិចៗដោយការអាម៉ាស់ទើបរត់ចូលទៅអង្គុយកន្លែងបើកបរតាមក្រោយ។

"បងមិនបាច់អៀនខ្ញុំទេ.."Jiminសើចតិចៗក្រោយពេលឃើញចាងអុីគិតតែឈ្ងោកមុខបើកឡានថោយមិននិយាយជាមួយគេសូម្បីមួយម៉ាត់តាមធម្មតាពេលនេះចាងអុីប្រហែលនិយាយបែកអូរហូរស្ទឹងទៅហើយ។

"ហិហិ..ក៏មកពីរអ្នកប្រុសនិង បើដឹងថាខ្ញុំកុហកហើយនៅនិយាយធ្វើអីទៀត"

"ពេលក្រោយបងមិនចាំបាច់ធ្វើបែបបេះក៏បានដែរ."

"បាទ..សុំទោសផងអ្នកប្រុស"

"មិនអីទេ..Yoongiគេនៅក្រុមហ៊ុនមែនទេបង?"

"បាទអ្នកប្រុស..ចៅហ្វាយមានការងារច្រើននៅក្រុមហ៊ុន"

"ក្រុមហ៊ុនមានបញ្ហាអីមែនទេបង?"

"គឺមួយរយះក្រោយនេះ.មានដៃគូរប្រកួតប្រជែងរបស់ក្រុម្៊ុនយើងកំពុងតែវៃលុកទីផ្សារកាត់មុខកាត់មាត់យើង.ទើបចៅហ្វាយត្រូវចាត់ការរឿងគ្រប់យ៉ាងអោយបានលឿនមុនពួកខាងនោះគេធ្វើបានមុន.."

កម្មស្នេហ៍ប្រែបេះដូងWhere stories live. Discover now