កម្មស្នេហ៍ប្រែបេះដូង(part 5)

130 17 0
                                    

Skip

កាត់មកមើលYoongiនិងJiminឯណេះវិញចាងអុីបន្តបើកឡានជូនពួកគេទាំងពីរតាំងពីរថ្ងៃរហូតដល់ល្ងាចពេលនេះគេក៏បានមកដល់ភូមិគ្រិះមីនហើយ។

   ទឺតៗសម្លេងសុីផ្លេរឡានលំដាប់ជួរមុខរបស់កូនប្រុសត្រកូលស្តុកស្តម្ភបានបន្លឺឡើង..អ្នកយាមទ្វាក៏ប្រញាប់រ៉ូតរះចុចតេឡេបញ្ជារបងផ្ទះអោយឡានរបស់Yoongiចូលមក។

"សូមអញ្ជើញចៅហ្វាយ..ត្រូវការអោយខ្ញុំដាស់គេដែរទេ?"កង់ឡានបានឈប់ចាងអុីក៏រត់ចុះមកបើកទ្វាឡានអោយYoongi..ចាងអុីបានឃើញថាJiminកំពុងតែគេងលង់លក់ហើយទើបខ្លួនសួរទៅកាន់ចៅហ្វាយអោយដាស់Jiminឬក៏អត់។

"បាច់ទេ..ទុកអោយយើងវិញ.."ថាហើយYoongiក៏បានលើកបីJiminថ្នមៗដោយខ្លាចថាJiminអាននិងភ្ញាក់ព្រោះតែខ្លួន..yoongiបន្តបីjiminដែលកំពុងគេងនោះកាត់មុខអ្នកបម្រើជាច្រើនព្រមទាំងម៉ាក់ប៉ារបស់នាយផងដែរ...yoongiបន្តបីJiminដើរឡើងទៅខាងលើសម្តៅទៅកាន់បន្ទប់របស់ខ្លួនដោយគ្មាននិយាយអ្វីបន្តិចឡើយ។

"គេងលក់បែបនេះទៅ.កាន់តែស្អាត.."Yoongiដាក់jiminលើកពូកថ្នមៗ..ក្រោយពេលដាក់Jiminបានស្រួលបួលហើយYoongiក៏លូកដៃអង្អែលថ្ពាល់ក្រពុំតិច..ស្នាមញញឹមក៏បានលេចឡើងនៅលើថ្ពាល់បុរសកំណាចដោយមិនដឹងខ្លួន។

"ហុឹម..មើលងងុយណាស់.."ដោយមានការរំខានពីរអ្នកម្ខាងទៀតjiminក៏គ្រវាសដៃរបស់yoongiចេញយកដៃញីមុខញីមាត់រួចគេងបន្តទៀតទៅ..សកម្មភាពគួរអោយស្រលាញ់របស់Jiminពេលនេះហាក៎ដូចជាបានឆក់យកបេះដូងរបស់Yoongiទៅទាំងដុំបាត់ទៅហើយ..សាច់មួយដុំនៅទ្រូងខាងឆ្វេងដែលបញ្ឃប់ចលនាអស់ពេលជាយូរពេលនេះក៏បានលោតឡើងខ្លាំងៗម្តងទៀត។

"គួរអោយស្រលាញ់.."Yoongiនិយាយម្នាក់ឯងសើចម្នាក់ឯងសម្លឹងមើលទៅកាន់ក្មេងដែលកំពុងគេងនៅលើគ្រែនោះ..នៅបានថាស្នេហាធ្វើអោយមនុស្សខ្វាក់ភ្នែក..ស្នេហាអាចអោយមនុស្សសើចម្នាក់ឯងបានយំម្នាក់ឯងបានដោយគ្មានលក្ខខណ្ឌ។

  អង្គុយសម្លឹងមើលមុខមនុស្សដែលគេងលង់លក់អស់មួយសន្ទុះYoongiក៏បានដើរត្រឡប់ចុះទៅខាងក្តោមវិញធ្វើដូចធម្មតា...អ្នកបម្រើនិងMr.Minនិងអ្នកលោកស្រីមីនសម្លឹងមើលទៅកាន់Yoongiព្រោងព្រាតដោយការចង់ដឹងចង់លឺ។

កម្មស្នេហ៍ប្រែបេះដូងWhere stories live. Discover now