កម្មស្នេហ៍ប្រែបេះដូង(part 4)

130 15 0
                                    

"មានរឿងអីនិង? Taehyungឯងធ្វើអីjulie?"ស្របនិងសម្តីJungkookក៏ប្រឹងបោះជំហ៊ានយ៉ាងលឿនមកលើកគ្រាjulieឡើង...ចំណែកTaehyungកាលដែលឃើញបែបនេះគេហាក៎ស្រង៉ាងចិត្តជាខ្លាំង...ពុទ្ធោ..នេះគេកំពុងលេងល្ខោនឬធ្លាប់តែឃើញក្នុងរឿងពេលនេះបានឃើញផ្ទាល់ភ្នែកហើយដូចក្នុងរឿងពិតៗ។

"ខ្ញុំមានបានធ្វើស្អី..នាងនិងឆ្កួតខ្លួនឯងទៅប្រកាច់ៗដូចខ្មោចសន្ធឹក.."Taehyungជូតអាវរបស់ខ្លួនស្ងួតរួចទម្លាក់កន្សែងចោលមុននិងតបទៅJungkookវិញតាមធម្មតា។

"នែ៎..ឯងនិយាយស្អីមុននេះឯងបានច្រានយើងណា..យើងក៏បានសុំទោសឯងហើយកាលដែលយើងធ្វើអោយទឹកធ្លាក់ទៅលើឯងនោះរឿងមិញនេះយើងក៏មិនបានតាំងចិត្តដែរ.. Jungkookមើលចុះថាក្មេងម្នាក់នេះល្បិចច្រើនប៉ុណ្ណា?"Julieប្រឹងប្រកែកតវ៉ានិងtaehyungមួយទំហឹងព្រមទាំងបញ្ចេញចរិកមាយាដាក់jungkookទៀតផង។

"ដូចឆ្កួតចឹង..ខ្ញុំទៅហើយគ្មានពេលបកស្រាយទេ.."Taehyungថាហើយក៏រៀបនិងងាកដើរចេញតែក៏ត្រូវjulieនិយាយកាន់

"នែ៎អាក្មេងឆ្កួត.អាក្មេងខ្ទើយ.ឯងឆាប់មកសុំទោសយើងភ្លាម.."Julieស្រែកថាអោយTaehyungមួយទំហឹងធ្វើអោយបុគ្គលិកដែលធ្វើការនៅទីនោះងាកមកមើលពួកគេគ្រប់គ្នា..ចំណែកTaehyungកាលដែលបានឮគេថាខ្លួនជាខ្ទើយម្តងជា២ដងទៅហើយចិត្តដែលរំងាប់អម្បិញមិញថាមិនរករឿងវិញឥឡូវទ្រាំលែងបានហើយត្រូវតែទម្លាយមកខ្លះទើបបាន។

"នែ៎.នាងស្រីឆ្កួតយ៉ាងម៉េចឆ្កួតឡើងពេទ្យលែងទទួលហើយមែនទេ?យល់ល្អខ្ញុំថានាងគួរតែទៅមន្ទីពេទ្យវិកលចរិកអោយព្យាបាលទៅទុកយូរប្រយ័ត្នប្រេះខួរងាប់.."អត់មិនបានត្រូវតែព្រលះខ្លះដែរហើយទើបបានខ្លួនឯងខុសហើយមិនសុំទោសគេបែរជាចង់អោយគេសុំទោសទៅកាន់នាងវិញទៀត..យ៉ាលេងជាមួយអ្នកណាមិនលេងមកលេងជាមួយKim Taehyungនាងឯងស្ពៃមិនខាងទេ។

"អាយ៎... Jungkookលោកមើលចុះអាក្មេងនោះវាព្រហើនណាស់វាថាអោយខ្ញុំលោកឆាប់ដេញវាចេញទៅ.."ឈ្លោះមិនឈ្នះគេតាំងរកបង្គោលជំហរស្រីស្អីចឹងខួរក្បាលឆ្កែឬ?

"Taehyungមានរឿងអីមិននិយាយតាមសម្រួលម៉េចថាអោយគេបែបនេះ?"

"ឆ្កួតមួយទៀតហើយ..ហ្ហើយ..លោកត្រចៀកថ្លង់ទេឬថានាងជាអ្នកថាអោយខ្ញុំមុនទេបើខ្ញុំមិនការពារខ្លួនទេចង់អោយគេជេរខ្ញុំតាមចិត្តបែបនេះឬ?"Taehyungដកដង្ហើមធំបន្តិចក្នុងចិត្តគិតថាអ្នកធ្វើការទីនេះសុទ្ធតែឆ្កួតឬបានមើលមិនដឹងថានរណារករឿងនរណាមុននោះ។

កម្មស្នេហ៍ប្រែបេះដូងWhere stories live. Discover now