Ep1 [ បង្ខំរៀបការ ]

1K 88 0
                                    

Ep1

+ភូមិគ្រឹះ SIM

" Jammy! មកចំពេលល្មម!! " ស្រីក្រមុំ sim Jammy វ័យ24ឆ្នាំ ឈានជើងចូលក្នុងផ្ទះដ៏ធំស្កឹមស្កៃរបស់ខ្លួនភ្លាមលោកស្រី Sim ដែលជាម្តាយក៏ងាកទៅនិយាយជាមួយកូនស្រី

" ចំពេល? មានរឿងអ្វី?? "

" គឺម៉ាក់ទើបនឹងនិយាយរឿងរៀបការរបស់កូនជាមួយអ្នកស្រី Fiya មុននេះ ហើយក៏នឹងចង់ប្រាប់កូន ឥឡូវកូនក៏....

" រៀបការ? ម៉ាក់!! ខ្ញុំប្រាប់ហើយថាខ្ញុំមិនរៀបការទេ!!! ម៉ាក់កុំបង្ខំខ្ញុំបានទេ?? " លោកស្រី Sim និយាយមិនទាន់ចប់ប្រយោគផង Jammy ក៏ស្រែកទៅគាត់ទាំងគំហក

" Sim Jammy!!! អ្នកណាបង្រៀនឯងអោយនិយាយសម្តីបែបនេះហាស៎? " លោកស្រី Sim ហាក់ខឹងនឹងកូនស្រីច្បងយ៉ាងខ្លាំង ដែលប្រើសម្តីគ្រោធគ្រាតមកលើគាត់ជាម្តាយ

" ខ្ញុំសុំទោសម៉ាក់!! ខ្ញុំគ្រាន់តែមិនចង់អោយម៉ាក់បង្ខំខ្ញុំ! រឿងរៀបការ សូមម៉ាក់ទុកអោយខ្ញុំរើសដោយខ្លួនឯងបានទេ? "

" មិនបាច់មករៀបរាប់ប្រាប់ម៉ាក់ទេ! យ៉ាងណាក៏ឯងត្រូវតែរៀបការ!! "

" ម៉ាក់??? បើម៉ាក់នៅតែបង្ខំខ្ញុំបែបនេះ ប្រយ័ត្នតែមុខខ្ញុំក៏ម៉ាក់មិនបានឃើញតទៅទៀតទៅ!! " Jammy បោះសម្តីចុងក្រោយរួចក៏រត់ទៅបន្ទប់ខ្លួនបាត់ មិនចាំអោយអ្នកជាម្តាយឃាត់ទាន់ឡើយ

" Jammy!! Sim Jammy!!!! "

" ម៉ាក់! ខ្ញុំថាម៉ាក់ទុកពេលអោយបងស្រីសិនទៅ ណាមួយម៉ាក់មិនគួរខឹងបែបនេះទេ កូនខ្លាចជម្ងឺអ្នកម៉ាក់រើឡើង... " ភ្លាមនោះដែរ Jaeyun ដែលជាកូនប្រុសពៅគ្រួសារត្រកូល Sim ក៏ជួយទប់ម្តាយនិងនិយាយលួងលោមគាត់

" កូន Jake! កូនមើលបងស្រីឯងទៅ? ធ្វើខ្លួនមិនស្តាប់បង្គាប់ រឹងទទឹងដាក់ម៉ាក់ អោយម៉ាក់ទ្រាំយ៉ាងមិចបាន? "

       Sim Jaeyun ដែលគ្រប់គ្នាហៅកាត់ថា Jake វ័យ19ឆ្នាំ ដឹងខុសដឹងត្រូវ ការងារផ្ទះចេះសព្វគ្រប់ ដៃជើងតូចស្រឡូនដូចមនុស្សស្រី មុខសរលោងគ្មានសូម្បីតែមុនមួយគ្រាប់ ទម្រង់មុខបែបកូនកាត់ព្រោះប៉ារបស់គេជាជនជាតិអូស្ត្រាលី។ Jake ស្រឡាញ់គ្រួសារគេណាស់ នាយជាក្មេងឧស្សាហ៍ អ្នកណាដែលបានជួបក៏សរសើរមិនដាច់ពីមាត់។

" បងស្រីអាចនឹងពិបាកទទួលយក! កូនថាម៉ាក់សម្រាក និងទុកពេលអោយគាត់បន្តិចទៅណា៎ " Jake នាំម្តាយខ្លួនទៅអង្គុយលើសាឡុង និងជួយនិយាយអោយបងស្រីខ្លួន

" បើ Jammy បានតែមួយចំណិតកូន Jake បែបនេះ ម៉ាក់មិនដឹងសប្បាយចិត្តយ៉ាងណាទេ... " លោកស្រី Sim ហាក់អន់ចិត្តនឹងខ្លួន គាត់មានកូនតែពីរគត់ ចិញ្ចឹមបីបាច់ដូចគ្នា តែហេតុអ្វីកូនច្បងដែលជាស្រីមិនបានមួយចំណិតកូនប្អូនដែលជាប្រុសបែបនេះ??

" អ្នកម៉ាក់កុំនិយាយបែបនេះអី! បងស្រីអាចនឹងខឹងតែបន្តិចក៏ត្រឡប់មកសុំទោសម៉ាក់វិញហើយ!! "

" កូន Jake! កុំប្រាប់ប៉ារបស់កូនពីរឿងអម្បាញ់មិញនេះអី! ម៉ាក់មិនចង់អោយអោយគាត់ពិបាកចិត្តទេ!! " លោកស្រីប្រាប់ Jake ទុកមុន ព្រោះមិនចង់អោយលោក Sim ដែលធ្វើការហត់ហើយ មកត្រូវឈឺក្បាលនឹងរឿងនេះទៀត

" បាទ កូនមិននិយាយអោយលោកប៉ាដឹងទេ! ម៉ែដោះ! ជួយនាំអ្នកម៉ាក់ទៅសម្រាកបន្តិចទៅ ខ្ញុំចង់ទៅនិយាយជាមួយបងស្រីបន្តិចសិន! " Jake និយាយជាមួយម្តាយខ្លួនរួច នាយតូចក៏បន្តប្រយោគជាមួយម៉ែដោះ ប្រាប់គាត់រួច នាយក៏ដើរទៅបន្ទប់បងស្រី...

" អ្នកប្រុសតូចទាំងស្អាត ឆ្លាត មានចំណេះដឹង ហើយថែមទាំងមានចិត្តល្អទៀត " Jake ដើរទៅផុត អ្នកបម្រើក្នុងផ្ទះម្នាក់ក៏និយាយដាក់គ្នាសរសើរពី Jake

" ពិតមែនហើយ! បើអ្នកនាងធំវិញ ចប់ហ្មង!! ទាំងកាច ទាំងឆ្នាស់ រឹងរូស ចូលចិត្តដើរលេងយប់ព្រលប់ នេះយើងឆ្ងល់ណាស់!! តើពួកគាត់ទាំងពីរជាបងប្អូនបង្កើតឬអត់នឹង?? " អ្នកបម្រើទី2ក៏លូកមាត់និយាយដើមចាហ្វាយនាយ តែវាសុតតែជាការពិត

" អឺ! បើនិយាយពីរូបរាងអ្នកប្រុសតូចវិញ ឯងអើយ!!! ស្អាតជាងយើងដាច់ ម្រាមដៃស្រឡូនវែងស្អាត រាងតូចច្រឡឹង យើងដេកតែច្រណែនទេឯង!! "

" អាហេម!! ទំនេរណាស់ឬមកនិយាយដើមចាហ្វាយបែបនេះ? ពួកឯងសមតែប្រាប់លោកស្រីតើ!! " គ្រាន់តែបញ្ចប់ប្រយោគខ្លួនភ្លាម ម៉ែដោះមិនដឹងថាមកវិញតាំងពីពេលណាទេ មកឈរនៅក្រោយខ្នងពួកនាង

" ហូយ~~អ៊ំ!! និយាយការពិតទេតើ?? ពួកខ្ញុំមានបន្លើសពាក្យឯណា? "

" នៅសម្តីឡូយទៀតហេស៎? ឆាប់ទៅធ្វើការពួកឯងភ្លាមទៅ!! " ម៉ែដោះក៏ដេញពួកអោយទៅធ្វើការរាងខ្លួន គិតទៅទំនេរអត់ប្រយោជន៍មែន!!

To be Continued....

កណ្តាលថ្ងៃម្តងចាស៎......

ស្វាមីផ្តាច់ការ 🌺🌹( Complete ✅ )Where stories live. Discover now