Ep22 [ ញញឹមអី? ]

809 86 3
                                    

Ep22

+ខាងក្រោម

" អ្នកប្រុស!! ថ្ងៃនេះក្រោកលឿនម៉្លេះ? ត្រូវការពិសារបាយមុនទេ? ម៉ែដោះរៀបជូន! "

" មិនបាច់ទេម៉ែដោះ! ថ្ងៃនេះម៉ែដោះនឹងអ្នកគ្រប់គ្នាសម្រាកចុះ ខ្ញុំអនុញ្ញាតឱ្យ! " ហ៉ីស៉ឺងឆ្លើយបដិសេធម៉ែដោះមិនអោយធ្វើការងារបម្រើខ្លួន ហើយក៏ប្រាប់ពីអ្វីដែលគេបានរៀបចំទុក

" ហេតុអីទៅអ្នកប្រុស? បើពួកយើងមិនធ្វើ តើបានអ្នកណាមកសម្អាតផ្ទះទៅ? "

" ខ្ញុំចេះចាត់ចែងហើយ! " ហ៉ីស៉ឺងតបនឹងម៉ែដោះទាំងស្នាមញញឹមចុងមាត់ កែវភ្នែកក៏សម្លឹងទៅមើលបន្ទប់ខ្លួន បន្តិចក្រោយ ជេគក៏ចេញពីបន្ទប់ចុះមកក្រោម

" បងថីទៀតហើយ? ញញឹមម្នាក់ឯងដូចមនុស្សឆ្កួត!! " ជេគសួរទៅហ៉ីស៉ឺង ព្រោះគេឈរញញឹមតែឯងមិនដឹងជាគិតដល់ណា៎...

" ឯងដៀមដាមយើង? "

" អត់បានដៀមដាមទេបាទ! គឺថាអោយតែម្តង! "

" ស៉ីម ជេយ៉ុន!! " ហ៉ីស៉ឺងសង្គ្រឺតជើងធ្មេញសម្លឹងមុខជេគ សែនខ្នាញ់នឹងក្មេងនេះ

" បងហៅឈ្មោះខ្ញុំរាល់ថ្ងៃនឹងខ្លាចភ្លេចឈ្មោះមែនទេ? " កាយតូចនេះវិញបានគេកំពុងខឹងចឹង ក៏និយាយឌឺថែមជាមួយស្នាមញញឹមផ្អែមៗរបស់គេ

" ខ្ជិលអត់ប្រយោជន៍ជាមួយឯងណាស់! ថ្ងៃនេះយើងមានការងារអោយឯងធ្វើ!! ត្រូវរៀបចំជូនផ្ទះ លេងចាន បោកខោអាវ សម្អាតបន្ទប់ ធ្វើម្ហូបតែម្នាក់ឯងថ្ងៃនេះ!! "

" ស្អីគេ? បងយ៉ាងមិចនឹង? " ជេគលឺហើយក៏ស្រែកភ្លាត់សម្លេង គេខុសអីបានជាមកប្រើអីក៏ប្រើយ៉ាងនឹង?

" ជាទោសដែលឯងតាមដានយើងម្សិលមិញ!! បើយើងមកវិញមិនទាន់រួច មានរឿងទៀតមិនខាន!! " ចប់សម្តីហ៉ីស៉ឺងក៏ចេញទៅធ្វើការដូចធម្មតា អត់តែជេគទេដែលមិនធម្មតា

" ខ្មោចចូលទៀតហើយហី?? " ជេគរអ៊ូម្នាក់ឯងហើយក៏ធ្វើការងារដែលហ៉ីស៉ឺងបានប្រាប់ វាមិនលំបាកណាស់ណាទេព្រោះកាលពីមុនជេគធ្វើការងារនឹងតែឯងរហូត គ្រាន់តែប្រើពេលយូរ...

តុប តុប* ទ្រនិចនាឡិការំកិលទៅមុខលឺសូរតុបៗ ពេលនេះទ្រនិចខ្លីក៏ចង្អុលលេខ2 គឺពេលនេះម៉ោង2រសៀលហើយ ជេគធ្វើការតែម្នាក់ឯងហើយគ្រប់សព្វ អ្នកបម្រើនិងម៉ែដោះក៏ចង់ជួយដែរ តែកម្លោះតូចបដិសេធ ការងារប៉ុន្នឹងវាស៉ីផុយទេសម្រាប់គេ

ស្វាមីផ្តាច់ការ 🌺🌹( Complete ✅ )Onde histórias criam vida. Descubra agora