Ep25

803 79 4
                                    

Ep25

+ចប់កម្មវិធី

" សួរស្តីកូនប្រុស! បែកឯងយូរហើយ សុខសប្បាយទេ? " លោកស្រី Moriyada ពោលឡើងទាំងស្នាមញញឹមពិសពុលទៅកាន់ហ៉ីស៉ឺងពេលដែលឃើញគេចេញពីកម្មវិធីមក

" ជីវិតខ្ញុំបែបណា៎ អ្នកម៉ាក់ធំគួរតែដឹងហើយ? " ហ៉ីស៉ឺងតបទៅគាត់វិញទាំងស្នាមញញឹមដូចគ្នា

" ប្រពន្ធហេស៎? ឬជាប្រុសក្មេងរបស់ឯង? ស្អាតដែរទេតើ បើលែងត្រូវការគេអាចប្តូរអោយម៉ាក់បានណា៎..... " លោកស្រីបែរទៅចាប់អារម្មណ៍នឹងជេគដែលឈរនៅក្បែរដៃហ៉ីស៉ឺង ពាក្យរបស់គាត់ប៉ុន្មានម៉ាត់ក៏ធ្វើអោយហ៉ីស៉ឺងក្តៅឡើង

" ទៅចាំនៅឡានមុនទៅ! " ហ៉ីស៉ឺងងាកទៅប្រាប់ជេគបន្តិច ហើយក៏ងាកមកនិយាយជាមួយលោកស្រីវិញ

" ខ្ញុំនឹកអ្នកម៉ាក់ធំណាស់!! ពេលទៅដល់ផ្ទះវិញ អ្នកម៉ាក់នឹងទទួលបានកាដូដ៏ធំមួយពីខ្ញុំ ជូនចំពោះអ្នកម៉ាក់ហើយ!! " ក្រោយពីជេគចេញទៅផុត ហ៉ីស៉ឺងក៏ញញឹមនិងនិយាយដាក់លោកស្រីវិញ មិនចាំអោយគាត់បានសួរទាន់ នាយក៏ដើរចេញទៅ

" អាឯងចង់ធ្វើស្អីហាស៎!!! " លោកស្រី Moriyada សែនឆ្ងល់ក្នុងចិត្តជាខ្លាំងៗ មិនដឹងថាក្មេងម្សិលម្ង៉ៃនេះចង់ធ្វើអ្វី តាមមើលសម្តីនិងកាយវិការរបស់គេហាក់បីដូចជាឃោឃៅណាស់

SKIP

" ណេះ! " ចូលមកដល់ក្នុងឡានភ្លាម ហ៉ីស៉ឺងក៏ទាញប្រអប់ខ្សែកដែលបានដេញថ្លៃនោះហុចអោយជេគ

" ហុចមកធ្វើអី?... " ជេគសួរដោយមិនយល់ការ សុខៗហុចមកបែបនេះហើយមិននិយាយប្រាប់អីមួយម៉ាត់ ក្នុងចិត្តក៏ដឹងច្បាស់ថាគេមិនមែនអោយខ្លួន ព្រោះវាមានតម្លៃណាស់ គេមិចនឹងអាចចំណាយអោយខ្លួននោះ?

" ឃើញថាស្អាតហេស៎? ក៏អោយនឹងហើយ!! "

" បងអោយខ្ញុំ? ទេ....វាថ្លៃណាស់ បងជាអ្នកទិញបងយកខ្លួនឯងទៅ!! " ជេគបដិសេធមិនហ៊ានយក មិនមែនមិនចង់បានទេ ដូចថាអញ្ចឹងគេស្រលាញ់ផ្កា ហើយបណ្តោងវាក៏ជារូបផ្កា វាពិតជាស្អាត គេទទួលស្គាល់ ប៉ុន្តែវាមិនសាកសមនឹងខ្លួនគេឡើយ

" បើមិនយកយើងគប់ចោលក៏បាន.... "

" អេ៎!! យកក៏បាន ឆឹស!! " ហ៉ីស៉ឺងញញឹមឡើងនៅពេលគេគម្រាមបោះចោល តែជេគឃាត់នឹងទាញវាចេញពីដៃគេយកទៅទុក ក្មេងនេះអោយស្រួលបួលមិនចង់ ទាល់តែលេងធម៌ក្តៅអោយតាំងមកថាគេផ្តាច់ការ!!

ស្វាមីផ្តាច់ការ 🌺🌹( Complete ✅ )Where stories live. Discover now