Ending 🎉🌺

1.5K 111 13
                                    

+ទីក្រុងសេអ៊ូល

ពាក្យចាស់ពោលថា ក្រោយភ្លៀងមេឃគង់ស្រទះ ក៏ដូចជាពេលនេះ បន្ទាប់ពីរឿងរ៉ាវគ្រប់យ៉ាងចប់សព្វគ្រប់ ហ៉ីស៉ឺងនិងជេគក៏ត្រឡប់មកសេអ៊ូលវិញ ឯលោកJong ពេលនេះបានចេញពីមន្ទីរពេទ្យហើយ ប៉ុន្តែនៅសម្រាកព្យាបាល នៅក្នុងភូមិគ្រឹះ LEE បន្ត ពេទ្យក៏តែងតែមកពិនិត្យជាងរាងរាល់ថ្ងៃមិនអោយខក ព្រោះលោក Jong មានវ័យចំណាស់ សុខភាពក៏មិនសូវរឹងមាំដូចក្មេងៗ ពេលត្រូវរបួសខ្លាំងបែបនេះទៀត គឺត្រូវការការមើលថែដិតដល់ហើយ

+ភូមិគ្រឹះ LEE

ក្នុងបន្ទប់ទទួលភ្ញៀវពេលនេះ ម្ចាស់ផ្ទះទាំងប៉ុន្មានកំពុងតែអង្គុយនិយាយគ្នា ក្រោយពីបែកគ្នាអស់មួយរយៈ

" ជេគមិនអីបែបនេះម៉ាក់សប្បាយចិត្តណាស់! " លោកស្រី Fiya អង្គុយលើសាឡុងក្បែរលោក Jong ស្រដីទៅកាន់ជេគដែលទើបនឹងត្រឡប់មកវិញ ឃើញថាគេស្រស់បស់ជាងមុន ចំណែកទំនាក់ទំនងរបស់ជេគនិងហ៉ីស៉ឺងក៏ល្អ គាត់សប្បាយចិត្តណាស់

" លោកប៉ាតើសុខភាពយ៉ាងណាដែរ? " ជេគញញឹមបន្តិចក៏សួរទៅកាន់អ្នកដែលមាននាមជាឪពុកក្មេក ជេគដឹងថាអ្នកខ្លះដែលអង្គុយក្បែរគេក៏ចង់ដឹងចង់សួរដូចគ្នា គ្រាន់តែគេមាត់រឹងមិនព្រមហើបនិយាយ

" ប៉ាបានធូរច្រើនហើយ កូនទើបមកពីឆ្ងាយបែបនេះគួរតែសម្រាកអោយបានច្រើន! "

" ហ៉ីស៉ឺង! យ៉ាងមិចនឹងកូន បានជាអង្គុយធ្វើមុខបែបនេះ? " លោកស្រី Fiya ងាកទៅសួរកូនប្រុសបង្កើតដែលអង្គុយធ្វើមុខខ្មូរ មិនយល់ថាមកពីអ្វី

" ស្មានថាម៉ាក់ភ្លេចកូនហើយតើ.... " នាយសង្ហារធ្វើជានិយាយអន់ចិត្ត ការពិតមកពីម៉ាក់របស់គេមិនរវល់ជាមួយសោះ

" បងចេះច្រណែនខ្ញុំតាំងពីពេលណាហាស៎? " ឯកម្លោះតូចជេគឯណេះវិញពេលលឺស្វាមីនិយាយសម្តីដូចជាច្រណែនខ្លួន ក៏ងាកមករកខ្វាច់ អោបដៃសួរគេ

" បងមិនបានច្រណែនទេ! បងគ្រាន់តែអន់ចិត្ត " ហ៉ីស៉ឺងអោបដៃបែរទៅម្ខាងង៉ក់ង៎លើសដើម អ្នកអង្គុយទីនោះក៏សើចកិលនឹងចរិករបស់គេ បែកមិនបានប៉ុន្មានផង ហ៉ីស៉ឺងកម្លោះម៉ឺងម៉ាត់ មុខមិនរីក មុតមាំបាត់ទៅណាហើយ?

ស្វាមីផ្តាច់ការ 🌺🌹( Complete ✅ )Where stories live. Discover now