💔ស្នាមបេះដូង💕

1K 36 0
                                    

ខ្ញុំមានឈ្មោះថា Kim Taehyung ជាអ្នកឌីសាញដ៏ល្បីម្នាក់ក្នុងប្រទេសហើយខ្ញុំបានធ្វើការនៅក្រុមហ៊ុនមួយឈ្មោះថា JK collection

ជីវិតខ្ញុំប្រៀបបាននឹងជួបឋានសួគ៌ពេលខ្ញុំធ្វើការនៅទីនោះទោះការងារច្រើនដល់ថ្នាក់សន្លប់ក៏ខ្ញុំស៊ូបានដែរ. ព្រោះអ្វីដឹងទេព្រោះខ្ញុំមានលោកប្រធានសង្ហាម្នាក់គាត់ជាបុរសក្នុងក្ដីស្រមៃរបស់ខ្ញុុំតែចង្រៃអីគាត់ទុកខ្ញុំត្រឹមសមាជិកការងារ...អេៗ!! យ៉ាងណាកុំយល់ច្រឡំថាខ្ញុំជាមនុស្សស្រីឲ្យសោះតាមពិតខ្ញុំជាប្រុសទេគ្រាន់តែមិនចាប់អារម្មណ៏មនុស្សស្រីប៉ុណ្ណោះ ហិហិ ស្ដាប់ទៅដូចដ្រាម៉ាដល់ហើយ

{ លោកប្រធាន បន្តិចទៀតដល់ម៉ោងប្រជុំហើយ } លេខា

{ ខ្ញុំដឹងហើយលេខាខាង } សម្ដីស្រទន់ បង្កប់ដោយភាពទន់ភ្លន់តែមិនទន់ជ្រាយរបស់នាយអ្នកណាស្ដាប់ហើយក៏លង់ដែរ លោកប្រធានសង្ហាមហាលោតផ្លោះម្នាក់នេះឈ្មោះថា Jeon Jungkook នាយមានអាយុ 25 ឆ្នាំជាប់ឈ្មោះជា CEO វ័យក្មេងបំផុតប្រចាំឆ្នាំព្រោះនាយឡើងកាន់តំណែងតាំងពីអាយុ20 ឆ្នាំមកម្ល៉េះ

{ តែថា Taehyung មកធ្វើការវិញហើយឬនៅតាំងពីគេឈឺមកខ្ញុំមិនដែលបានទៅសួរសុខទុកគេសោះ } នាយកម្លោះ ចោទសួរទៅលេខាព្រោះថាបាត់គូសត្រូវតមាត់នាយមិនដាច់ប៉ុន្មានថ្ងៃហើយ បើនៅវិញណាថ្ងៃណាក៏កក្រើកពេញក្រុមហ៊ុនដែរ នឹកឃើញរឿងនាយនឹងថេហ្យុងពេលណាក៏អស់សំណើចពេលនឹងបើមិនឈ្លោះគឺបាយមិនចូលនិយាយទៅទោះមិនបានឈ្លោះត្រឹមតមាត់បន្តិចក៏អស់ចិត្តដែរ

{ គឺនៅទេលោកប្រធាន ឮថា Taehyung សម្រាកនៅមន្ទីរពេទ្យមិនទាន់ចេញមកវិញទេ } លេខាខាង

{ អរគុណហើយ លេខាខាង បើចឹងអ្នកនាងជួយសម្រួលការងារឪ្យខ្ញុំផងថ្ងៃនេះខ្ញុំទៅមើលខ្លាឆ្នាស់នោះបន្តិច } លេខាខាងឮហើយក៏អស់សំណើច មែនហើយនេះជាឈ្មោះដែលរាងក្រាស់ដាក់ឪ្យនាយតូចជារហ័សនាមមានតែមួយគ្មានពីរអ្នកក្នុងក្រុមហ៊ុនសុទ្ធតែដឹងថារហ័សនាមនេះជារបស់អ្នកណា

រឿង 💔ស្នាមបេះដូង💕( ចប់ )Where stories live. Discover now