💔ស្នាមបេះដូង💕

413 23 0
                                    

{ Taehyung!! ខ្ញុំមានរឿងចង់និយាយជាមួយ } Jungkook រត់មកតាមថេដល់មុខក្រុមហ៊ុនទើបហៅគេឪ្យឈប់

{ តែខ្ញុំគ្មានអ្វីនិយាយជាមួយលោកទេ } រាងតូច ឱនមុខចុះ ប្រុងនឹងដើរទៅមុខទៀតតែក៏ត្រូវនាយចាប់ដៃជាប់

{ ខ្ញុំដឹងថាលោកបានឃើញ រូបនោះហើយ ខ្ញុំគ្រាន់តែ....} ជុងហ្គុក ព្យាយាមបកស្រាយប្រាប់ហេតុផងទៅគេតែមិនទាន់បាននិយាយស្រួលបួលផងក៏ត្រូវរាងតូចកាត់

{ ស្ងាត់មាត់ទៅ!!! ខ្ញុំសួរលោកតាមត្រង់លោកខ្វះមនុស្សស្រឡាញ់ណាស់មែនទេ? ទើបមកស្រលាញ់បងថ្លៃខ្ញុំ? លោកក៏ដឹងថាគេមានស្វាមីហើយចង់បំពាក់ស្នែងឪ្យបងប្រុសខ្ញុំមែនទេ? ហឹស! ចាំទុកខ្ញុំមិនល្ងង់ទេ! } Taehyung ស្រែកកំហកដាក់នាយមួយទំហឹងរួចក៏ដើរចេញដោយមិនបានស្ដាប់ហេតុផលរបស់នាយឡើយ

{ ហើុយ!!! } រាងក្រាស់ទាត់ខ្យល់មួយជើងនឹងយកដៃញីសក់ក្បាលខ្លួនឯងខ្លាំងៗទាំងភាពធុញទ្រាន់ មែន! នាយទទួលស្គាល់ថាមានចិត្តលើ Jimin តែគេមិនដែលមានចិត្តចង់បំបែកបំបាត់ Jimin នឹងស្វាមីគេឡើយគ្រាន់តែចង់រាប់អានដូចមិត្តភក្តិធម្មតាប៉ុណ្ណោះប៉ុន្ដែពេលនេះចង់បកស្រាយក៏មិនបានព្រោះ Taehyung ខឹងនឹងនាយរកតែនិយាយអ្វីក៏បាន

Skip

ព្រឹកថ្ងៃថ្មីអ្វីៗក៏ថ្មីប៉ុន្ដែសម្រាប់រាងតូច គេមិនបានរីករាយដូចរាល់ដងឡើយតាំងពីម្សិលមិញមកម្ល៉េះ អ្នកណាក៏មិនព្រមនិយាយជាមួយ អង្គុយធ្មឹងៗដូចរូបចម្លាក់ការងារក៏មិនទៅធ្វើច្បាប់ក៏មិនខ្ចីដាក់ដែរ

{ ឯងកើយអី Tae ? } Jimin ឃើញរាងតូចបែបនេះអត់បារម្ភមិនបាន ព្រោះប៉ុន្មានថ្ងៃនេះគេដូចមនុស្សឆ្កួតចឹងត្រូវយំៗ ត្រូវសើចៗ ត្រូវនិយាយក៏និយាយត្រូវស្ងាត់ៗដូចគេចុក

{ យើងអត់អីទេ } មាត់ថាមិនអី តែមុខមាត់វិញស្លេកស្លាំងអស់ហើយព្រោះយប់មិញគេគិតច្រើនណាស់ទើបមិនបានគេង ណាមួយខកចិត្តនឹងរាងក្រាស់ ពីរខ្លាចបងប្រុសត្រូវមិត្តខ្លួនក្បត់គេឃើញមុខ Jimin នឹងបងប្រុសខ្លួនម្ដងណាក៏រកតែចង់យំដែរ

{ យើងអាចសួរឯងមួយបានទេ? } ថេហ្យុង ចូលមកជិតជីមីននឹងកះសួរគេខ្សឹបៗ

រឿង 💔ស្នាមបេះដូង💕( ចប់ )Where stories live. Discover now