💔ស្នាមបេះដូង💕

420 20 0
                                    

Jungkook ក្រោយឈរស្ដាប់រាងតូចបកស្រាយរួចអារម្មណ៍របស់គេហាក់ល្ហល្ហេវយ៉ាងម៉េចមិនដឹង គេហាក់ឈឺចាប់តាមរាងតូចជាខ្លាំងព្រោះអ្វីដឹងទេ! ព្រោះនាយក៏ធ្លាប់សារភាពហើយត្រូវគេបដិសេធដូចរាងតូចពេលនេះចឹង ហើយចង់ដឹងទេថាមនុស្សម្នាក់នោះជាអ្នកណា? គឺ Park Jimin នេះឯងនាយមិនមែនទើបតែស្រលាញ់រាងតូចទេ នាយស្រលាញ់គេតាំងពីនាយរៀននៅសកលមកម្ល៉េះតែត្រូវរាងតូវបដិសេធដោយគេបាននិយាយថា ( ខ្ញុំមិនអាចស្រលាញ់មនុស្សក្មេងជាងខ្លួនទេ ) ហើយជីមីននឹងនាយក៏មិនមែនទើបនឹងស្គាល់គ្នាដែរគ្រាន់តែជីមីនមិនចង់ពាក់ព័ន្ធនាយទើបធ្វើដូចមិនស្គាល់គ្នា ចំណែករាងក្រាស់នាយក៏ដឹងថាជីមីនធ្វើព្រោះអ្វី

{ សូមទោស } រាងក្រាស់ពោលឡើងតិចៗ នឹងតាមមើលដំណើរអ្នកដែលកំពុងដើរចាកចេញទាំងទឹកមុខសោកសៅ

ក្រោយចេញពីរាងក្រាស់រាងតូច Taehyung ក៏រត់មកផ្ទះយ៉ាងលឿនរត់មកឱបអ្នកជាមិត្តដែលកំពុងធ្វើស្អីមិនដឹងឃើញតែឱនងើបៗនៅផ្ទះបាយ

{ ហាហាៗ អាតុញ ហិកៗ អញខូចចិត្ត ហាហាៗ } Jimin ដែលត្រូវ Taehyung រត់មកឱបមួយទំហឹងនោះស្ទើតែផ្កាប់មុខទៅហើយក៏ងាកមកមើលអ្នកដែលឱបខ្លួនទាំងទឹកមុខកំណាច

{ ហែងឈឺចិត្ដស្មើអញត្រូវហែងជាន់ជើងអញអត់? } Taehyung ឱនទៅមើលខាងក្រោមក៏ឃើញថាខ្លួនមិនត្រឹមជាន់ជើងអ្នកខាងនោះមួយចំហៀងទេគឺជាន់ទាំងសងខាងតែម្ដង

{ ហិហិ អត់ឈឺៗ } រាងតូច ធ្វើជាសើចទាំងមិនសមរួចក៏ដើរថយក្រោយបន្តិចៗម្ដងព្រោះពេលនេះទឹកមុខជីមីនដូចចង់សុីសាច់គេទាំងរស់

{ មកវិញឲ្យឆាប់ហែង } Jimin បក់ដៃហៅអ្នកខាងនោះឪ្យមកជិតតែគិតហេស៎!ថា គីម ថេហ្យុង ភ្លឺ

{ អញនៅមានតែឆ្កួត } Taehyung និយាយចប់ក៏រត់គ្មានមើលក្រោយទេ ចំណែក Jimin ក៏រត់ដេញតាមពីក្រោយចំណែកម៉ាក់ Yoongi ដែលនៅផ្ទះបាយក៏តាមមើលពួកគេទាំងហួសចិត្តអស់សំណើចនឹងកូនពីរនាក់នេះ មានពួកគេពីរនាក់នេះដូចមានក្មេង10នាក់ក្នុងផ្ទះចឹង ធំៗអស់ហើយតែមើលចុះនៅរត់ដេញវាយគ្នាចេញផ្ទះមិនចេះធំទាល់តែសោះ

រឿង 💔ស្នាមបេះដូង💕( ចប់ )Where stories live. Discover now