Chapter:0

3.4K 44 0
                                    

រដូវកាលទី1: កូនបំណុលម៉ាហ្វៀ
រដូវកាលទី2: តាមស្នេហ៍លោកម៉ាហ្វៀ
(រឿងទាំងពីរនេះបានសរសេរចប់ហើយអ្នកទាំងអស់គ្នាអាចរកអានបាននៅផេក Liberty-ប្រលោមលោក https://www.facebook.com/yourdreamandmydream
រដូវកាលទី3: គ្រងស្នេហ៍លោកអ៊ុំម៉ាហ្វៀ

ផ្ដើមរឿង

ទិវាសួរស្ដី! ថ្ងៃនេះមកបង្ហាញសាច់រឿងថ្មី សង្ឃឹមថាអ្នកទាំងអស់គ្នានៅតែបន្តគាំទ្រការសរសេររបស់ខ្ញុំ
#គ្រងស្នេហ៍ (ផ្ដើមរឿង)
.....

-កំពង់ផែ Honshu
ប៉ាំងៗៗ!> ស្នូលសម្លេងគ្រាប់កាំភ្លើងលាន់ឡើងទ្រហឹងនៅកណ្ដាលផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយដែលមានការបាញ់គ្នារវាងនាវាដឹកអាវុធ ជាមួយនឹងកប៉ាល់ខ្នាតមធ្យមពីរគ្រឿវបើកមកប្រដេញពីក្រោយ។

"ចៅហ្វាយ!មើលទៅពួកវាមិនព្រមដកថយទេ" នាយជំនិតថូហ្វៃដែលមើលទៅទំនងជាកូនកាត់បារាំងបានងាកមកនិយាយមួយចៅហ្វាយរបស់ខ្លួនដែលកំពុងតែកាន់កាំភ្លើងបាញ់តទល់ទៅនឹងកប៉ាក់ទាំងនោះ។
អ្នកជាចៅហ្វាយឮហើយក៏ងក់ក្បាលទាំងញោចចុងមាត់បន្តិច។
"កម្ទេចពួកវា!កុំឲ្យសល់សូម្បីតែគ្រោងឆ្អឹង" សម្លេងត្រជាក់ល្ហឹមបានបន្លឺឡើងទាំងទឹកមុខពោរពេញទៅដោយអំណាច។

"បាទ!" ថូហ្វៃឱនគំនាបចៅហ្វាយរបស់គេមុននឹងដើរចេញទៅទាំងស្វាហាប់។

រាងខ្ពស់ស្រឡះស្ថិតក្នុងឈុតគ្រ័រហ្សេពណ៌ខ្មៅជាមួយនឹងស្បែលជើងប៊ូលរលោងស្រិល កំពុងតែប្រើកែវភ្នែកមុតស្រួចរបស់ខ្លួនសម្លឹងទៅមើលកប៉ាល់ដែលកំពុងតែបាញ់មកកាន់នាវាដឹកអាវុធរបស់ខ្លួនទាំងជ្រួញចិញ្ចើមចូលគ្នា។ ពួកដែលមកតាមពីក្រោយនាវានោះគឺជាពួកចោរដែរប្លន់អាវុធតាមផ្លូវទឹក។
បុរសម្នាក់នេះគឺណាមជូន យ៉ាម៉ាហ្សាគិៈជាកូនប្រុសច្បងរបស់លោកកៃតូ យ៉ាម៉ាហ្សាគិៈ ដែលជាត្រកូលអ្នកលេងល្បីប្រចាំប្រទេសជប៉ុន។ គេមានអាយុ២០ក្រាស់ តែនិយាយពីការងារវិញជោគជ័យស្ទើរគ្រប់វិស័យ តែអ្វីដែលគេផ្ដោតខ្លាំងគឺជំនួញអាវុធ។ ការដឹកជញ្ជូនអាវុធនេះគឺតែងតែដឹងតាមផ្លូវទឹក ព្រោះវាងាយស្រួលជាងតាមផ្លូវគោគ រាល់ការដឹងជញ្ជូនធំៗណាមជូនតែងតែជាមកធ្វើការដោយខ្លួនឯងផ្ទាល់ដើម្បីធានានូវសុវត្ថិភាព។ ថ្ងៃនេះវិញក៏ដូចគ្នាគេបានដឹកជញ្ជូនអាវុធជាច្រើនឲ្យទាហ៊ានតាមព្រំដែនព្រោះវាជាការស្នើររបស់រដ្ឋាភិបាល។
អ្វីគ្រប់យ៉ាងដែលណាមជូនធ្វើវាគ្រាន់តែការសាងស្នាដៃនិងមុខមាត់ព្រោះឥឡូវនេះគេកំពងតែឈរឈ្មោះជាតំណាងរាស្រ្តហើយគេក៏សង្ឃឹមថាគេអាចជាប់ឆ្នោតក្លាយជានាយករដ្ឋមន្រ្តីផងដែរ ដើម្បីស្វែងរកអាថ៌កំបាំងអ្វីមួយដែលបានកើតឡើងកាលពីជាង២០ឆ្នាំមុន។

SS3:គ្រងស្នេហ៍លោកអ៊ុំម៉ាហ្វៀ(ចប់)Where stories live. Discover now