chapter:18

982 18 0
                                    

ថ្ងៃនេះមកយឺតបន្តិចហើយ🤧
#គ្រងស្នេហ៍
ភាគ18
............
       ទ្រនិចនាឡិការចេះតែរំកិលទៅមុខរហូតដល់ទ្រនិចនាឡិចការចង្អុលត្រឹមលេខ6 ។
“រួចរាល់" ឆេយ៉ុងបានប្រើជក់ផាត់មុខដាក់គូល័រពណ៌ក្រហមព្រើងៗលើថ្ពាល់បន្ថែមទៀតជាលើកចុងក្រោយមុននឹងនិយាយឡើងទាំងស្នាមញញឹមជាប់លើផ្ទៃមុខ។ នាងក្រោកឈរឡើងមើលទៅរ៉ូបពណ៌សវែងដល់កជើង វាលខ្នង និងបញ្ចេញស្មារលោងសងខាង ទាំងញញឹមពេញចិត្តព្រោះរ៉ូបនេះវាមិនធ្វើឲ្យនាងស្គៀនខ្លួនអ្វីនោះទេតែផ្ទុះទៅវិញវាធ្វើឲ្យនាងកាន់តែមានអារម្មណ៍ថាជឿជាក់។
តុកៗ “ឆេ!ម៉ាក់ចូលទៅបានទេកូន" រ៉ូសបានគោះទ្វាពីខាងក្រៅព្រមទាំងសួរម្ចាស់បន្ទប់។
ក្រាក> ឆេយ៉ុងបានដើរទៅបើកទ្វាជូនម្ដាយទាំងញញឹមពព្រាយ។
“កូនម៉ាក់ថ្ងៃនេះស្អាតណាស់" ពេលឮអ្នកនាងម្ដាយសរសើរនាងក៏ធ្វើជាងាកទៅមុខទៅម្ខាងអៀននឹងពាក្យសរសើរ។
“ម៉ាក់សរសើរកូនពេកហើយ-តែថាអ្នកម៉ាក់ក៏ស្រស់ស្អាតដែរណា៎" នាងបានមើលទៅម្ដាយវិញ ស្បែកមុខរបស់គាត់មើលទៅមិនប្រែប្រួលទេគាត់នៅតែស្អាតដូចដើម។
   ថេយ៉ុងដើរកាត់នោះបានឃើញអ្នកទាំងពីរកំពុងតែនិយាយគ្នាក៏ចូលមកដែរ៖
“កូនប៉ាថ្ងៃនេះស្រស់ស្អាតណាស់" ថេយ៉ុងបានឱបស្មាភរិយាទាំងពោលសរសើរកូនស្រីដែលកំពុងតែឈរអៀន។
“លោកប៉ា!!”
    មើលចុះមុខនាងឡើងក្រហមអស់ទៅហើយព្រោះម្នាក់ៗតែងតែសរសើរនាងថានាងស្រស់ស្អាត ។
“រួចហើយមែនទេឆេយើងចុះទៅក្រោមទៅល្អទេកុំឲ្យចាស់ៗចាំយូរ" រ៉ូសក៏រំលឹក ពេលនេះមនុស្សក្នុងគ្រួសារមកជុំគ្នាអស់ហើយ។
“ចា៎-ម៉ាក់ឯណាអូស្កា?កូនដូចជាមិនបានឃើញគេទេថ្ងៃនេះ" នាងក៏ស្រាប់តែជ្រួញចិញ្ចើមពេលនឹកឃើញដល់ប្អូនកំហូចរបស់នាង។
“ប្អូនរបស់កូនប្រហែលមិនទាន់មកពីដើរលេងវិញទេ គេម្នាក់នេះកាន់តែផ្ដាស់ទៅហើយ" ថេយ៉ុងគ្រវីក្បាលហួសចិត្តនឹងកូនប្រុសម្នាក់ទៀតដែរតែងតែដើរលេងមិនលោះថ្ងៃ។
“បន្តិចទៀតគេប្រហែលជាមកវិញហើយ-តោះយើងចុះទៅក្រោមទៅ" រ៉ូសងាកមើលមុខស្វាមីបន្តិចមុននឹងដឹកដៃកូនស្រីម្ខាង និងថេយ៉ុងក៏កាន់ដៃនាងម្ខាងទៀតដោយឲ្យឆេយ៉ុងនៅចន្លោះកណ្ដាលរវាងពួកគេ។
       ពួកគេទាំងបីក៏ចេញមកដល់ក្រៅបន្ទប់ក៏លេចចេញនូវវត្តមានរបស់សត្វចិញ្ចឹមរបស់ឆេយ៉ុងទាំងបីគឺ អាតូន អាទីន និងប៊ីប៊ី ពួកវាត្រូវបានដើរពីក្រោយម្ចាស់មើលទៅដូចជាអង្គរក្សអ៊ីចឹង។
   តឹបៗ> សម្លេងសម្រឹបជើងទង្គិចនឹងការ៉ូធ្វើឲ្យអ្នកគ្រប់គ្នាងើយទៅមើលអ្នកដែលដើរចុះមក។ ក្រសែភ្នែកមុតស្រួចបានប្រទាក់ជាមួយក្រមុំរូបស្រស់ដែលនៅចន្លោះកណ្ដាលនោះនាងដូចជាម្ចាស់ក្សត្រីអញ្ចឹង។ ស្នាមញញឹមនៅលើមុខរាងក្រាស់បានបញ្ចេញមកទាំងមិនដឹងខ្លួន ឯភ្នែកវិញរេតាមជំហានរបស់ឆេយ៉ុងដែលដើរគ្រប់ជំហាន។
    ឆេយ៉ុងបានចុះមកដល់ក្រោម ឪពុកម្ដាយរបស់នាងក៏ព្រលែងដៃនាងវិញ។ ពេលនោះនាងក៏បានប្រសព្វភ្នែកជាមួយនឹងណាមជូន កែវភ្នែកស្រទន់បានមើលគ្នាទៅវិញទៅមក ក្នុងភ្នែកនាង ក្នុងភ្នែកគេ ពេលនេះ កន្លែងនេះហាក់ដូចជាមានតែពួកគេតែពីរនាក់ប៉ុណ្ណោះ។ ឆេយ៉ុងបានដើរទៅជិតណាមជូនរៀបនឹងហើបមាត់និយាយទៅហើយក៏ស្រាប់តែបទចម្រៀងខួបកំណើតបានបន្លឺឡើង ធ្វើឲ្យនាងងាកទៅក្រោយវិញយ៉ាងលឿន។
(Happy birthday to you…happy birthday ….happy birthday…happy birthday to you)
លោកតាចំណាស់ម្នាក់អង្គុយលើរទះរុញដោយមានជីស៊ូជាអ្នករុញនាំមកជាមួយនឹងនំខេកតូចល្មមទាំងស្នាមញញឹម។ គាត់គឺលោកកៃតូដោយសារតែអាយុគាត់កាន់តែច្រើនធ្វើឲ្យរាងកាយរបស់គាត់កាន់តែទ្រុឌទ្រោមទៅតាមនឹងដែរ។
“រីករាយថ្ងៃកំណើតណាចៅសម្លាញ់" សម្លេងញ័រៗបែបមនុស្សចាស់បានបន្លឺឡើង។
“លោកតា!!” ឆេយ៉ុងលុតជង្គង់ចុះនៅមុខគាត់ទាំងរលីងរលោងទឹកភ្នែក។
“ចុះឯណាលោកយាយ" កែវភ្នែកតូចសម្លឹងមើលជុំវិញខ្លួន។
“យាយនៅទីនេះ" ស្រ្តីចំណាស់ម្នាក់ទៀតក៏បានដើរមកដោយមានឈើជ្រាត់កាន់នឹងដៃ តែថេយ៉ុងក៏បានស្ទុះទៅជួយគ្រាគាត់។
“រីករាយថ្ងៃកំណើតចៅសម្លាញ់" ពេលដើរមកដល់គាត់ក៏ពោលដូចទៅនឹងលោតតាមរបស់នាងដែរ។ អ្នកនៅទីនោះក៏យកកៅអីមកឲ្យគាត់អង្គុយ។
“ផ្លុំទៀតទៅកូន" ថេយ៉ុងបង្គាប់កូនស្រីហើយសម្លឹងមើលទៅនំដែលនៅក្នុងដៃរបស់លោកតា។
     នាងផ្អៀងកមើលទៅលោកតា លោកយាយទាំងញញឹមលាយឡំជាមួយទឹកភ្នែក រូបរាងកាយរបស់គាត់កាលពីមុខបានប្រែប្រួសអស់ទៅហើយ កាលពីមុននាងនៅចាំបានថាលោកតារបស់នាងបានរត់ប្រលែងជាមួយនាង លោកយាយតែងតែអានរឿងនិទានឲ្យនាងស្ដាប់ ។
“ផ្លុំទានទៅចៅ" លោកតារបស់នាងតឿនម្ដងទៀត។
“ចា៎ៗ!” នាងងក់ក្បាល រួចផ្គុំដៃទាំងពីរជាប់ទ្រូងនិងបិទភ្នែកបន្តិចមុននឹងនាងផ្លុំទានទាំងនោះ។
  បន្ទាប់ពីផ្លុំហើយ សម្លឹងទះដៃក៏បន្លឺឡើង និងមានគេលើកនំនោះយកទៅទុកលើតុសិនដើម្បីកុំឲ្យលំបាកដល់លោកតា។ នាងងាកទៅមើលអ្នកនៅទីនោះទាំងញញឹម មនុស្សដែលនៅទីនេះទាំងប៉ុន្មាននាងសុទ្ធតែស្គាល់ទាំងអស់ព្រោះទីនេះមានតែបងប្អូននាងមិនមានអ្នកដទៃចូលរួមនោះទេ។
“ជូនពរឲ្យចៅជួបតែសំណាងល្អណា៎ចៅសម្លាញ់" លោកតារបស់នាងនិយាយម្ដងទៀត។
“យាយមានរបស់ឲ្យចៅ"
    ឆេយ៉ុងបានងាកទៅមើលលោកយាយរបស់នាងវិញ។ គាត់ក៏លើកបង្ហាញនូវខ្សែកដែលមានបណ្ដោងរូបម្កុដដាំពេជ្រភ្លឺចិញ្ចាចចញ្ចែងពីរខ្សែ។ គាត់បានហុចវាឲ្យទៅជីស៊ូ
“ទុកវាសម្រាប់ជីណា នាងក៏អាយុជិត18ឆ្នាំដែរត្រូវទេ"
“ចា៎!” ជីស៊ូទទួលវាយកមកទុកទាំងឱនគំនាបបន្តិច នាងព្យាយាមងាករកជីណាដែរតែមិនដឹងថានាងបាត់ទៅណានោះទេ។
“នេះសម្រាប់ឆេ!” គាត់បានបំពាក់វានៅលើ.ករបស់ឆេយ៉ុងដោយផ្ទាល់ដៃ។
“ធ្វើខ្លួនឲ្យមានតម្លៃដូចជារូបម្កុដនេះណាចៅ-ពាក្យថាម្កុដបើគិតឲ្យជ្រៅវាពិតមានតម្លៃណាស់ដឹងទេ" គាត់និយាយទាំងអង្អែលសក់នាងថ្នមៗ។
“អរគុណលោកយាយ!”
**
    បន្ទាប់ពីកាត់នំហើយកម្មវិធីមិនទាន់ចប់ភ្លាមៗនោះទេព្រោះមានការជួបជុំ និយាយសំណេះសំណាលជាមួយគ្រួសារបន្ថែមទៀត ជាមួយនឹងបទភ្លេងដ៏ពិរោះរណ្ដំនៅសួរច្បារកៀនផ្ទះ។
“ឆេយ៉ុង! នេះឯងរៀនជំនាញអ្វីដែរទេ" ជីស៊ូសួរទៅនាងខណៈដែលចាប់សាច់ដាក់ចូលមាត់។
“ស៊ូ!ប្រឡាក់មាត់អស់ហើយចំបងជូនឲ្យ" ឆេយ៉ុងមិនទាន់នឹងបានឆ្លើយផងជីនឯនេះគ្រាន់តែឃើញស្នាមប្រឡាក់លើមាត់ភរិយាភ្លាមក៏ទាញក្រដាស់មកជូនឲ្យថ្នមៗមិនខ្មាស់អ្នកណា។
“លោកពូ និងអ្នកមីងផ្អែមល្ហែមណាស់"
“ជីស៊ូឯងពិតជាសំណាងណាស់ដែលបានបងថ្លៃជាស្វាមី” រ៉ូសដែលបានឃើញដែរក៏និយាយបន្ថែម។
“រ៉ូស!ចុះអូនមិនសំណាងត្រង់ណាទៅ? រាល់ថ្ងៃបងក៏ថ្នមអូនដែរ" ថេយ៉ុងនិយាយទាំងថើបថ្ពាល់ភរិយាសងខាង។
    ឆេយ៉ុងឃើញភាពផ្អែមល្ហែមអ្នកនៅជុំវិញខ្លួនហើយក៏មានអារម្មណ៍ថាក្ដៅមុខភាយ នាងបានងាករកណាមជូនដែរតែថាគេមិនបាននៅទីនេះទេ។
“ទីនេះផ្អែមល្ហែមដល់ហើយ!ឆេសុំទៅក្នុងផ្ទះសិនហើយ" នាងបានងើបចេញទាំងមុខក្រហមតិចៗ។
“មើលចុះឆេយ៉ុងអៀនហើយ" ជីស៊ូបានមើលទៅដំណើរនាងដើរចូលទៅក្នុងផ្ទះទាំងសើចតិចៗ។
“ឆេយ៉ុងជាស្រីក្រមុំឃើញបែបនេះនាងច្បាស់ជាអៀនហើយ" អ្នកនៅរួមតុម្នាក់ក៏និយាយឡើងទាំងសើចតាមនាងដែរ។
   ជីស៊ូបានងាកមកមើលកូនស្រីរបស់នាងដែរគិតតែពីអង្គុយឱនមុខចុះមិននិយាយស្ដីអ្វីនោះទេ។
“ជីណា!កូនមិនអីទេ?” ជីស៊ូសួរដោយសម្លេងស្រទន់
“ចា៎-ចា៎ខ្ញុំមិនអីទេ" នាងបានងើយមុខឡើងវិញតែនាងក៏បានប្រទាក់ភ្នែកជាមួយជីមីនដែលកំពុងតែអង្គុយឱបដៃមើលមកនាងទាំងក្រសែភ្នែកសោះអង្គើយ និងស្មើដូចទឹក។
“ម៉ាក់ខ្ញុំសុំទៅដើរមើលម្ដុំៗនេះបន្តិចណា៎" ជីណានាងហាក់មានអារម្មណ៍មិនស្រួលជាមួយនឹងក្រសែភ្នែកកំណាចនៅចំពោះមុខនាងទើបសម្រេចចិត្តសុំខ្លួនចេញទៅ។
“ជីណា!ប្រយត្ន័ផងណាព្រោះនៅក្រោយផ្ទះមានកន្លែងចិញ្ចឹមពស់របស់ឆេយ៉ុង" ថេយ៉ុងក៏ប្រាប់ទៅក្មួយជាមុនព្រោះគេដឹងថានាងមានជំងឺបេះដូងឆាប់ភ័យ ឆាប់ខ្លាច ។
“អរគុណលោកអ៊ុំដែលបានប្រាប់" នាងឱនគំនាបថេយ៉ុង និងអ្នកគ្រប់គ្នាមុននឹងចេញទៅ ដែលសកម្មភាពនាងគ្រប់យ៉ាងគឺនៅក្នុងក្រសែភ្នែករបស់ជីមីនគ្រប់យ៉ាង។
**
   ឆេយ៉ុងវិញបានដើរចូលក្នុងផ្ទះទាំងញញឹមម្នាក់ឯងមើលទៅដូចជាមានក្ដីសុខណាស់។
“មែនហើយ!ថ្ងៃនេះឆ្កែរបស់ខ្ញុំមិនទាន់បានញ៉ាំប៉ោមទេ" ឆេយ៉ុងបម្រុងឡើងទៅខាងលើហើយក៏ស្រាប់តែនឹកឃើញរឿងផ្លែប៉ោមទើបដើរទៅផ្ទះបាយសិន។
   នាងបានយកផ្លែប៊ោមបីផ្លែដាក់ក្នុងកូនកន្ត្រក់និងឈ្លាតយកមួយផ្លែទៀតមកខាំញ៉ាំយ៉ាងឆ្ងាញ់។
“អ៊ុំជូន?” នាងបែរខ្លួនប្រុងចេញទៅវិញក៏ស្រាប់តែឃើញណាមជូនឈរមើលនាងនៅមាត់ទ្វាផ្ទះបាយ។
   គេបានដើរមកនាងដោយភ្នែករបស់គេគិតតែពីមើលមុខនាងមិនដាក់។
“អ៊ុំជូន!មុខខ្ញុំប្រឡាក់អីមែនទេ?” នាងលើកចិញ្ចើមសួរគេទាំងចម្ងល់។
“ប្រឡាក់" គេចាប់ផ្ងើយចង្ការបស់នាងឲ្យបែរមកគេព្រមទាំងយកដៃម្ខាងទៀតបេះកម្ទេចប៉ោមដែលជាប់នៅគែមមាត់ចេញ។
   ឆេយ៉ុងភ្ញាក់បន្តិចរួចក៏ទាញខ្លួនចេញមកវិញដោយខិតឆ្ងាយពីគេបន្តិច បីឆ្នាំមុន និងបីឆ្នាំក្រោយអ្វីៗក៏វាបានផ្លាស់ប្ដូរខ្លះៗហើយសូម្បីតែចិត្តគំនិត និងរូបរាង។
“ឯងពាក់បែបនេះមិនរងាទេ" គេសួរនាងទាំងសម្លឹងមើលទៅឈុតលើខ្លួននាងដែលវាលខ្នង ហើយគ្មានអ្វីបិទបាំងស្មានោះទេ។
“ខែនេះខែក្ដៅ មិនរងាទេ"នាងសើចតិចៗទាំងមិនសម។
“តោះអ៊ុំទៅក្រៅទៅ" នាងនិយាយម្ដងទៀតពេលដែលឃើញគេគិតតែពីមើលមុខនាង។
“ឯងចូលចិត្តឈុតមួយនេះ?”
   ឆេយ៉ុងបិទភ្នែកបន្តិចព្រោះគាត់មើលទៅសួរច្រើនណាស់នាងមិនដឹងថាគួរឆ្លើយយ៉ាងមិចទេ។ នាងក៏យកកន្ត្រកប៉ោមទុកលើតុវិញសិនទើបមកនិយាយជាមួយគេវិញ។
“អ៊ុំមើលមកឆេទៅមើលស្អាតដែរទេពេលដែលឆេស្លៀកឈុតនេះ" នាងបង្វិលខ្លួនចុះឡើងៗឲ្យគេមើលទើបមិនប្រយត្ន័ក៏ជាប់ជាយរ៉ូបខ្លួនឯង។
“អាយ៎!” នាងបានដាច់ផ្ងារទៅក្រោយដួលទៅលើឥដ្ឋមួយជំហរខ្លួន។
“…” ណាមជូនឈោងដៃប្រុងទៅចាប់ដែរតែទោះយ៉ាងណាក៏មិនទាន់ដូចជាក្នុងរឿងភាគដែលគេសម្ដែងដែរ។
“ហេតុអីអ៊ុំមិនជួយទប់ខ្ញុំអ៊ីចឹង" នាងសម្លឹងមើលណាមជូនទាំងជ្រួញចិញ្ចឹម ។
“ជាកំហុសអ៊ុំ?” គេលើកចិញ្ចើមសួរនាងទាំងអស់សំណើចមើលមុខនាងដូចជាខឹងនឹងគេខ្លាំងណាស់។
“ហ៊ឹកៗ" នាងធ្វើជាឱនមុខចុះហើយឱបជង្គង់បញ្ចេញសម្លេងដូចជាយំ។
“ធំហើយគេមិនឲ្យយំទេ-ឆាប់ងើបឡើងមក" គេហុចដៃឲ្យនាងចាប់។
“អ្នកណាថាឆេធំ ហើយអ្នកណាថាធំហើយមិនចេះយំនោះ?” នាងងើយមុខទៅតវ៉ាគេទាំងមិនព្រមចុះចាញ់។
“ឆាប់ងើបឡើងមកគេមកឃើញច្បាស់ជាថាអ៊ុំធ្វើបាបកូនក្មេងជាមិនខាន" គេនៅតែបន្តហុចឲ្យនាងចាប់ដើម្បីងើបឡើង។
ភឹប> រវល់តែភ្លេចខ្លួនឆេយ៉ុងក៏ចាប់កន្ត្រាក់ដៃរបស់ណាមជូនមួយទំហឹងធ្វើឲ្យកាយមាំដួលទ្រោមពីលើនាង។
“…” ដោយមិនគ្រោងទុកក៏ធ្វើឲ្យបបូរមាត់ក្រាស់សង្កត់ទៅលើបបូរតូចច្រមិចនោះ។ កែវភ្នែកមូលក្លំសម្លឹងមើលទៅរាងក្រាស់ទាំងបើកភ្នែកធំៗ។ ណាមជូនក៏ដូចគ្នាគេក៏ភ្ញាក់ផ្អើលមិនចាញ់នាងប៉ុន្មានដែរ តែពេលដែលបានប៉ះជាមួយបបូរមាត់ទន់ៗហើយគេហាក់មិនដាច់ចិត្តដកចេញទៅវិញសោះ ជាពិសេសក្លិនឈ្ងុយនិងរសជាតិពីផ្លែប៉ោមដែលនាងបានញ៉ាំមុននេះបានធ្វើឲ្យបបូរមាត់ក្រាស់កម្រើកតិចទៅដោយមិនដឹងខ្លួន។
“អ្ហឹម!!” ឆេយ៉ុងគ្រហឹមដើម.កនិងគោះស្មាគេមិនខ្លាំងពេកតែល្មមឲ្យគេដឹងខ្លួន។
“អ៊ុំធ្វើអី?” បន្ទាប់ពីណាមជូនដកមាត់ចេញហើយនាងក៏សួរទៅវិញទាំងចម្ងល់ព្រោះកាយវិការនេះអ៊ុំនាងមិនដែលធ្វើនោះទេ។
“សុំទោស!ងើបឡើងមក" គេបានក្រោកឡើងនិងជួយទាញនាងឲ្យក្រោកឡើងមកវិញជាមួយគ្នា ទាំងមិនហ៊ានប្រឈមមុខជាមួយនាងទេ គេមានអារម្មណ៍ថាមានកំហុសដែលធ្វើរឿងឆ្កួតៗបែបនេះ។
“….”  ឆេយ៉ុងសង្កេតឃើញមុខរបស់ណាមជូនមិនល្អទើបនាងទៅឈរនៅមុខគេហើយញញឹមស្រស់ស្រាយដូចគ្មានរឿងអ្វីកើតឡើង។
“តោះទៅក្រៅទៅល្អទេ" នាងបានឱបចង្កេះគេព្រមទាំងធ្វើមុខគួរឲ្យស្រលាញ់ ដែលទឹកមុខមួយនេះមិនខុសកាលពី3ឆ្នាំមុននោះទេ។
“តោះ" ណាមជូនបានឱបស្មារបស់នាងនិងដើរចេញទៅទាំងបេះដូងលោតញ៉ាប់ ។ គេមិនអាចនិយាយបានទេថាអារម្មណ៍នេះជាអ្វីព្រោះឆេយ៉ុងនៅក្នុងឋានៈជាក្មួយរបស់គេមិនអាចគិតលើសពីពាក្យថាក្មួយស្រីឡើយ ណាមួយអាយុនាងនិងគេគឺវាខុសគ្នាឆ្ងាយណាស់ ទោះមានអារម្មណ៍ល្អក៏មិនអាចបង្ហាញឲ្យលើសពីនេះបានឡើយ។
     ឆេយ៉ុងងើយមើលមុខណាមជូន គេបានផ្ដល់ស្នាមញញឹមមកកាន់នាងយ៉ាងកក់ក្ដៅ។

[ខ្ញុំមិនដឹងទេថាអារម្មណ៍ខ្ញុំពេលនេះជាអ្វីអ៊ុំជូន!តែគ្រប់យ៉ាងវាមិនអាចទៅរួចទេសម្រាប់ពួកយើងដែលឲ្យលើសពីពាក្យនេះព្រោះខ្ញុំមាននាមជាក្មួយអ៊ុំ-តែក្ដីស្រលាញ់ចម្លែកមួយនេះវានឹងនៅក្នុងចិត្តខ្ញុំជាជារៀងរហូតណា៎អ៊ុំជូន] ឆេយ៉ុងទម្លាក់មុខចុះមកវិញទាំងព្យាយាមធ្វើមុខធម្មតាមិនឲ្យអ្នកណាឃើញភាពក្រៀមក្រំរបស់នាងឡើយ។

........
ថ្ងៃនេះខ្ញុំសរសេររឿងឡើងចុះៗដូចខ្មោចចូលយ៉ាងមិចទេ🙃

SS3:គ្រងស្នេហ៍លោកអ៊ុំម៉ាហ្វៀ(ចប់)Where stories live. Discover now